A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 24 May 2016

លោក​អូបាម៉ា​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ជាមួយ​នឹង​ការ​ដាក់​សម្ពាធ​ឲ្យ​លុបចោល​​បម្រាម​លើ​សព្វាវុធ


លោក​អូបាម៉ា​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ជាមួយ​នឹង​ការ​ដាក់​សម្ពាធ​ឲ្យ​លុបចោល​​បម្រាម​លើ​សព្វាវុធ

23 ឧសភា 2016
VOA News

ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ត្រូវ​​បាន​ទទួលស្វាគមន៍​ពេល​មកដល់​ប្រទេស​វៀតណាម។
ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ត្រូវ​​បាន​ទទួលស្វាគមន៍​ពេល​មកដល់​ប្រទេស​វៀតណាម។


ក្នុង​រយៈពេល៤១ឆ្នាំ​ក្រោយ​ការបញ្ចប់សង្គ្រាម​មួយ​ក្នុង​បណ្តា​សង្គ្រាម​ដែល​នាំ​ឲ្យ​មានការ​បែកបាក់គ្នា​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រអាមេរិកាំង ក្រុម​អ្នកជំនាញនិយាយ​ថា ចំណង​ទាក់ទង​គ្នា​រវាង​ស.រ.អា​ និង​ប្រទេស​វៀតណាម​មិន​ដែល​ជិត​ស្និទ្ធ​ជាងពេលនេះ​ទេ។​ ជាការ​ពិត​ជាក់ស្តែង មានការ​អំពាវ​នាវ​ពី​ខាង​ក្នុង​ក្រសួង​ការពារ​ប្រទេស​ស.រ.អា និង​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​សុំ​ឲ្យ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ពង្រឹង​ការទាក់ទង​គ្នា​ថែម​ទៀត​ដោយ​លុបចោល​ទាំង​ស្រុង​ការ​ដាក់​ទណ្ឌកម្ម​ខាង​អាវុធ ​ដែល​មាន​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ។

លោក​អូបាម៉ា​ឋិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​បំពេញ​ទស្សនកិច្ច​បី​ថ្ងៃ។ លោក​ប្រធានាធិបតី​មាន​អំណាច​វៀង​ពី​សភា ​ហើយ​លុបចោល​ដោយ​ខ្លួន​លោក​ផ្ទាល់​នូវ​ការ​ហាមប្រាម​ខាង​អាវុធ​ប្រល័យ​ជីវិត​លើ​ប្រទេស​វៀតណាម។​ ក៏​ប៉ុន្តែ​មាន​សមាជិក​សភា​ស.រ.អា​ម្នាក់​ ដែល​រដ្ឋបាល​លោក​ចង់​ឲ្យ​មាន​ការ​គាំទ្រ​គឺ​លោក John McCain ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​កង​ប្រដាប់អាវុធ​របស់​ព្រឹទ្ធសភា​ស.រ.អា។ លោក McCain បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ ​ដែល​ជា​សត្រូវ​នឹង​គ្នា​នៅ​ពេល​មាន​សង្គ្រាម។



សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា​ប្រចាំ​រដ្ឋ Arizona រូប​នេះ ​និង​ជាបេក្ខជន​ប្រធានាធិបតី​ស.រ.អា​ខាង​គណបក្សសាធារណរដ្ឋ​កាល​ពី​ឆ្នាំ​២០០៨​ជា​អ្នកបើកយន្តហោះ​វ័យ​ក្មេងម្នាក់នៃ​កង​ទ័ពជើង​ទឹកអាមេរិកាំង​ក្នុង​សង្គ្រាមវៀតណាម។ យន្តហោះ​លោក​បាន​ត្រូវ​បាញ់​ធ្លាក់ ហើយ​លោក​បាន​ចំណាយ​ពេល៥ឆ្នាំកន្លះ​ជា​ឈ្លើយ​សង្គ្រាម​ក្នុង​ក្រុងហាណូយ​ដោយ​លោក​បាន​ទ្រាំទ្រ​នឹង​ការ​ធ្វើទារុណកម្ម និងការ​មិន​អើពើ។

ក៏​ប៉ុន្តែ​ទាហាន​ជើងដែល​បានទទួល​មេដាយ​រូបនេះ ​គ្មានភាពជូរចត់អ្វី​ទេ សម​ដូច​លោក​បាន​មាន​ប្រសាសន៍​ប្រាប់វី​អូអេ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ថា «ខ្ញុំ​យល់​ថា​នៅ​ពេលណា​យើង​ធ្វើ​ឲ្យ​មាន​ការ​ទាក់ទង​គ្នា​ជា​ធម្មតា​ប្រក្រតីវិញ នោះ​នឹង​មាន​ការ​ផ្សះផ្សា​គ្នា​រវាង​ប្រទេស​និង​ប្រជាជន​របស់​យើង។ មាន​បុគ្គលខ្លះ​ដែល​បាន​ធ្វើ​បាប​ខ្ញុំ​នៅ​ក្នុង​គុក ដែលខ្ញុំ​សង្ឃឹម​ថា​ មិន​ឃើញ​ពួក​នេះ​ទៀត​ទេ។ ក៏​ប៉ុន្តែ​ការណ៍​នេះ​មិន​កែប្រែ​មតិ​របស់ខ្ញុំ​ ដែល​ថា​ ប្រជាជន​វៀតណាម​ជា​ប្រជាជន​អស្ចារ្យ និង​ជា​មិត្តល្អ​ ហើយ​យើង​ត្រូវ​ការ​ពួក​គេ ហើយ​ពួកគេ​ក៏​ត្រូវការ​យើងដែរ។ ខ្ញុំឃើញ​អនាគត​ល្អ​ត្រចះ​ត្រចង់មួយ​នៅ​ក្នុង​ការទាំក់ទង​របស់យើង ដោយមានសេចក្តី​សង្ឃឹម​លើការ​កែលម្អ​អំពីបញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ»៕

2 comments:

Anonymous said...

will he sell nukes to the viets , just to annoy the dragon ? i would not put it pass him and his cronies... they did provide chemical weapons to ISIS then blamed it on assad [ revealed by clinton e-mail through hackers ] but their provided evidence did not panned out when the international scientists examined it , so they swept that accusation under the rugs..and never to be brought up again.

Anonymous said...

Who dares to challenge USA? USA can expel all the Khmer from America.