A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 May 2016

តុលាការ​កោះ​ហៅ​លោក​ កឹម សុខា​ និង​អ្នក​តំណាងរាស្រ្ត​ពីររូប


តុលាការ​កោះ​ហៅ​លោក​ កឹម សុខា​ និង​អ្នក​តំណាងរាស្រ្ត​ពីររូប

អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ VOA ​ឲ្យដឹង​ថា​តំណាង​អយ្យការ​ពីរ​រូប​នៃ​សាលា​ដំបូង​ បាន​ចេញ​ដីកាកោះ​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី សុវណ្ណថា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​ជំទាស់ ពាក់​ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​នាង​ ខុម ចាន់តារ៉ាទី​ នា​ពេល​ថ្មីៗ​នេះ។


រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)
រូបឯកសារ៖ ស្រ្តី​ម្នាក់​អង្គុយ​និយាយ​ទូរស័ព្ទ​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ​​២០១៦ ក្រោយ​ពេល​ដែល​មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​សិទ្ធិ​​មនុស្ស​អាដហុក​ចំនួន​បួន​រូប និង​អគ្គ​លេខា​ធិការ គ.ជ.ប. នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជូន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ។ (អូន ឆេងប៉រ/ VOA)


នៅ វណ្ណារិន
04 ឧសភា 2016 voa

ភ្នំពេញ—
តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​ចេញ​ដីកាកោះ​បន្ថែម​ទៀត រួមទាំង​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​របស់​គណបក្ស​នេះ​ ទាក់ទិន​នឹង​ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា ​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​ហ្វេសប៊ុក​ ចាប់​តាំង​ពី​ដើម​ខែ​មីនា​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញ​នាថ្ងៃ​អង្គារ​នេះ។

លោក​ លី សុផាន់ណា​ អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ប្រាប់​ VOA ​ឲ្យដឹង​ថា​តំណាង​អយ្យការ​ពីរ​រូប​នៃ​សាលា​ដំបូង​ បាន​ចេញ​ដីកាកោះ​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​ទាក់ទិន​នឹង​បណ្តឹង​បរិហារ​កេរ្តិ៍​របស់​នាង​ ធី សុវណ្ណថា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​នៃ​គណបក្ស​ជំទាស់ ពាក់​ព័ន្ធ​នឹង​ចម្លើយ​សារភាព​របស់​នាង​ ខុម ចាន់តារ៉ាទី​ នា​ពេល​ថ្មីៗ​នេះ។

មុន​ពេល​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​លម្អិត​ទាក់ទិន​នឹង​រឿង​ក្តី​ទាំង​ពីរ​នោះ លោក​ លី សុផាន់ណា​ បញ្ជាក់​ប្រាប់​VOA​ថា៖ «ខាង​តំណាង​អយ្យការ​បានកោះ​ហៅ​អញ្ជើញ​លោក​ កឹម សុខា​ និង​តំណាង​រាស្ត្រ​ពីរ​រូប​ទៀត​ នៅ​លើ​សំណុំ​រឿងពីរ​ផ្សេងពី​គ្នា ដើម្បី​ចូល​មក​ឆ្លើយ​បំភ្លឺ។ រឿង​ពាក់​ព័ន្ធ​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា​ ដែល​គាត់​ប្តឹង​ ហើយ​ដល់​ពេល​សំណុំ​រឿង​នៅ​លើ​លោក​ សៀង សុខ​ គឺ​ពាក់​ព័ន្ធ​នឹង​កញ្ញា​ ស្រីមុំ»។​



យោង​តាម​ដីកា​កោះ​ចំនួន​បី​ផ្សេង​គ្នា​ពី​តំណាង​អយ្យការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ VOA បាន​ទទួល​នាថ្ងៃ​អង្គារ ឲ្យ​ដឹង​ថា លោក​ កឹម សុខា​ ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​ព្រះរាជ​អាជ្ញារង​ កែវ​ សុជាតិ កោះ​ហៅ ឲ្យ​ចូល​ខ្លួន​នាថ្ងៃ​ទី១១​ខាងមុខ។ ​ក្នុង​ដីកា​ដដែល​បាន​ឲ្យ​ផង​ដែរ​ថា លោក កឹម សុខា នឹង​ត្រូវ​ចូល​បំភ្លឺ​ទាក់ទិន​នឹង​រឿង​បរិហារកេរ្តិ៍​នាង​ ធី​ សុវណ្ណថា តាមរយៈ​ខ្សែ​អាត់​សំឡេង​ដែល​ផ្សាយ​តាម​គេហទំព័រ​ព័ត៌មាន​ Freshnews។

ដោយ​ឡែក នៅ​ក្នុង​ដីកា​កោះ​ពីរ​ផ្សេង​ទៀត​ដែល​ចេញ​ដោយ​លោក​ សៀង សុខ ​ឲ្យ​ដឹង​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ផ្សេង​ទៀត​គឺ លោក​ ពិន រតនា តំណាង​រាស្ត្រ​ខេត្ត​កណ្តាល​ និង​លោក​ តុប វ៉ាន់ចាន់ ​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង ត្រូវ​បាន​កោះ​ឲ្យ​ចូល​ខ្លួន​នាថ្ងៃ​ទី១៦ ខែឧសភា​ក្នុង​នាម​«ជា​ជន​សង្ស័យ»។​

នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
នាង​ ខុម​ ច័ន្ទដារាទី​ ហៅ​ស្រីមុំ ពាក់​អាវ​យឺត​ពណ៌ខ្មៅ​ ដើរ​ចូល​ទៅ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃអង្គារ​ ទី១៩​ ខែ​មេសា​ ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)


កាល​ពី​ខែមីនា​កន្លង​ទៅ ខ្សែ​អាត់​សំឡេង​សាសង​ស្នេហា​ដែល​គេ​ចោទ​ថា​ជា​សំឡេង​របស់​លោក​ កឹម សុខា​ និង​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​«អាមុំ​» ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​ គណនី​ហ្វេសប៊ុក​នានា និង​ត្រូវ​បាន​គេ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ។ ​ដោយ​មាន​ការ​ប្តឹង​ផ្តល់​ពី​នាង ធី សុវណ្ណថា តុលាការ​ក្រុង​ភ្នំពេញ​ បាន​បញ្ជូន​ឲ្យ​នាយក​ដ្ឋាន​ប្រឆំាង​ភេរវកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ការ​ស៊ើប​អង្កេត។ កាលពី​ថ្ងៃទី​១១ ខែ​មីនា​កន្លង​ទៅ នាង​ ខុម ចាន់តារ៉ាទី​ បាន​ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆំាង​ភេរវកម្ម​ ដោយ​បដិសេធ​ថា​ នាង​មិន​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​នឹង​លោក ​កឹម ​សុខា នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការ​សាកសួរ​ជា​ច្រើន​លើក​ រួមទំាង​ការ​ផ្តល់​ចម្លើយ​ដល់​តុលាការ​ក្រុង​ភ្នំពេញ​ នាង​បានសារ​ភាព​ថា​សំឡេង​នោះ​ ជា​សំឡេង​ពិត​របស់​នាង។ ​ប៉ុន្មាន​ថ្ងៃបន្ទាប់ គឺ​នា​ថ្ងៃ​ទី២២​ ខែ​មេសា ឆ្នាំ​២០១៦ នាង​ស្រីមុំ បាន​ចេញ​លិខិត​ចំហ​មួយ ​ចោទ​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់​នេះ​ថា បាន​រួម​គំនិត​លួងលោម​ឱ្យ​នាង​និយាយ​បដិសេធ​ ចំពោះ​មុខ​សមត្ថកិច្ច​នូវ​ចំណង​ទាក់ទង​ស្នេហា​ជាមួយ​នឹង​លោក​ កឹម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​លិខិត​ដដែល​នោះ នាង​ស្រីមុំ ​បាន​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ទាមទារ​ការ​សង​ជំងឺ​ចិត្ត​៣០ម៉ឺន​ដុល្លារ ​ពី​លោក​ កឹម សុខា​ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។​

VOA​ មិន​អាច​ទាក់​ទង​លោក កឹម សុខា ​ដើម្បី​សុំ​ក្តី​អធិប្បាយ​បាន​ទេ ​នា​ថ្ងៃ​អង្គារ​នេះ។ កាល​ពី​ខែ​កន្លង​ទៅ លោក​ កឹម សុខា​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​ជំហរ​«មិនឈ្លោះ មិនឆ្លើយ​ និង​មិនឆ្លង»។

លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​ និង​ជា​តំណាងរាស្ត្រ​នៃ​គណបក្ស​ជំទាស់​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ ដោយ​លើក​ឡើង​យ៉ាង​ដូច្នេះ៖ «ខ្ញុំធ្វើការ​នៅ​ក្នុង​គណ​បក្ស​សង្គ្រោះជាតិ​ ​គឺ​មក​ជួយ​ជាតិ គឺ​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ ​ដល់​មក​ពាក់​ព័ន្ធ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​អញ្ចឹង​ខ្ញុំ​សុំមិន​ធ្វើ​ការ​អធិប្បាយ​ទេ»។​

ដោយ​ឡែក លោក កែម ឡី​ ​អ្នក​ស្រាវ​ជ្រាវ​សង្គម ​និង​អ្នក​វិភាគ​នយោ​បាយ​ ថ្លែង​ថា​ស្ថានភាព​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ គឺវា​ស្រដៀង​នឹង​ឆ្នាំ១៩៩៧ គឺ​មុន​ការ​បោះឆ្នោត​លើកទីពីរ​ក្នុង​ប្រ​ទេស​កម្ពុជា ជា​ពេល​ដែល​គណបក្ស​កាន់​អំណាច​ព្យាយាម​បំបែក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ។ ​យ៉ាង​ណា​ក៏​ដោយ​ អ្នកវិភាគរូប​នេះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​គួរតែ​ត្រៀម​បេក្ខភាព​បម្រុង​ជំនួស​ឲ្យ​តំណាង​គណ​បក្ស​ខ្លួន ​ក៏​ដូច​ជា​តំណាងរាស្ត្រ​ផង​ដែរ។

លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
លោក​ កែម ឡី​ អ្នក​វិភាគ​សង្គម​កម្ពុជា ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​អំពី​ករណី​ស្នេហា​លួចលាក់​របស់​លោក​ កឹម​ សុខា កាលពី​អង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)


លោក កែម ឡី បញ្ជាក់​ប្រាប់​VOA​ ថា៖ «ត្រូវតែ​ត្រៀម​ ទាំង​ប្រធាន​ អនុប្រធាន​ក៏​ដោយ សមាជិក​សភា​ក៏ដោយ ​អីក៏ដោយ​ ព្រោះ​ខ្ញុំ​មើល​ទៅ​មិន​ខុស​ពី​ឆ្នាំ​១៩៩៧​នោះ​ទេ អញ្ចឹង​ហ្អា។ អញ្ចឹង​បើ​សិន​ជា​គណបក្ស​ ​ប្រឆំាង​ត្រៀមខ្លួន​បាន​ល្អ​ ​អ្នក​មើល​ល្ខោន​កាន់​តែ​អាណិត​អាសូរ។​ គេ​ធ្វើបាប​តួអី ជោគជាំ​ អីហ្នឹង​ គេអា​ណិត​អាសូរ ​ហើយ​ដល់​ពេល​បោះ​ឆ្នោតគឺ​ស៊ីដាច់​តែ​ម្តង​ ​ខ្ញុំមើល​ទៅ​ហ្អា។ ឲ្យតែ​យើង​ មាន​តួ​សម្រាប់​ជំនួស​បន្តៗ​រហូត​ទៅ​ដល់​ឆ្នាំ​២០១៧»។

ការ​កោះ​ហៅ​តំណាង​រាស្ត្រ​ និង​ប្រធាន​ស្តីទី​នៃ​គណ​បក្ស​ជំទាស់​ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ ​ចោទ​ជា​ជា​ផ្លូវ​ការ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អាដហុក​ទាំង​បួន​នាក់​ពី​បទ​«សូក​ប៉ាន់​សាក្សី» អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​ចំនួន​១​រូប​ពី​បទ​«សម​គំនិត​សូក​ប៉ាន់​សាក្សី» និង​ចោទ​កំបាំង​មុខ​ដល់​បុគ្គលិក អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មួយ​រូប​ផង​ដែរ។​

អង្គការ​សង្គម​ស៊ីវិល និង​ស្ថាន​ទូត​នា​នា​ ធ្វើការ​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជា​បន្ត​បន្ទាប់​ដោយ​ប្រព័ន្ធ​តុលាការ​នេះ បន្ទាប់ពី​ទំនាក់​ទំនង​រវាង​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន និង​គណបក្ស​ជំទាស់​មាន​ភាព​រង្គោះរង្គើរ​នោះ៕

12 comments:

Anonymous said...

ច្បាស់ជាជាប់ គុកទាំង អស់ហើយ គិតមើលទៅ ហ៊ុន សែន មាន​លុយយ៉ាងតិច ៥០០លាន គឺអត់មាន ពុករលួយទេ គឺវាយកត្រង់តែម្តង កាប់ឈើអស់មួយប្រទេស អ្នកណាក៍ដឹងដែរគឺគ្មានលាក់ឯណា ។ មើលទៅដែកចោរ ដាក់គុកច្រើនទៀត ព្រោះថាអ្នកណាថាហ៊ុន សែន អាយងយួនក៍ត្រូវចូលគុកដែរ តើឲ្យគេហៅអ្វីទៅ បើឲ្យយួនយកដីតាមចិត្ត ឲ្យយួនមកនៅស្រុកខ្មែរតាមចិត្ត ហើយសម្លាប់ខ្មែរ ដាក់គុកខ្មែរ ដែលតវ៉ាក្នុងរឿងនេះ យកស្រួលដែកចោរបាញ់ខ្មែរចោលឲ្យអស់ទៅនោះឥតមានអ្នកតវ៉ាទៀតទេ។

henry said...



The Phnom Penh municipal court is about the cheapest tool as it can be for Hun Sen to use.
The evidence itself is of very poorly fabricated joke of recordings with forty to fifty episodes like TV mini series drama, and the recording quality is like in a sound proof studio.
Hun Sen has looked down on Khmer people’s intelligence to believe his orchestrated crap.




Anonymous said...


HOW TO BREAK THE HUN SEN'S WIN WIN POLICY ?

The evil Vietnam Yuon has been implementing its Vietnamization over Cambodia since 1979.

To achieve its goal, Vietnam must have its puppet Hun Sen in power.

Here are the tricks that Vietnam have been using:

1- Help Hun Sen to win the election legally.

Vietnam needs to help Hun Sen smash any political party that
might pose a threat to the CPP.
In effect, the public beating of CNRP's MPs, the arrest warrant
for Sam Rainsy, the imprisonment of the MPs Hong Sok Huor, Um
Sam Ann, and other political activists
such as Meach Sovannara, and the current Kem Sokha's sex
scandal are simply a part of Vietnam's tactics to help Hun Sen
win the election legally.

2- If the CPP cannot win the election legally, Vietnam helps Hun Sen
cheating.

3- If cheating is still not enough to win, Vietnam just told Ah
Heum Khiev Kanharith to declare that the CPP was the winner.

4- In the next election if the CPP could not self proclaim itself
as the winner and the CNRP won the election, the CPP just
determine not to relinquish the power and do something to
generate social chaos and keep the CNRP away from seizing the
power.

This has been and will be the WIN WIN Hun Sen/ Yuon's policy:
win or lose the election, Hun Sen will stay in power to serve the
evil Yuon.

To break this crazy WIN WIN shit policy, Khmer people must help themselves first by firmly staying united with the CNRP and tolerate the mistakes that the CNRP's leaders have made and overwhelmingly vote for the CNRP again.

There is only one way that Khmer people can go to help Cambodia: propel the CNRP to win this next election and fiercely fight the CPP from that winning point so that the international community especially the UN could intervene and force the CPP and Hun Sen to abide by the result of the election.

Just remember that we cannot liberate our country from this evil Yuon without losing any people. We must be ready to sacrifice our life after the CNRP had officially won this next election in order to draw the international community to come rescuing Cambodia.

Bun Thoeun

Anonymous said...



Om Yentieng should say this:

“I am happy to face trial if I really had abused power. ‘Shoot me’. Do not scream and act like a judge to say I am guilty.”

The reason the opposition cannot sue you because the court is on your side, instead of working for justice. So “shoot me” is more suitable than “sue me.”



Anonymous said...

Hun Sen use court very well against none violence cnrp as you see jail and jail. CNRP, NGO AND COMMENTATER are jail. All of us don't like it but what we can do? Just write comment it mean nothing for Hun Sen. What can we do beside this?

Anonymous said...

ខ្ញុំសង្កេតឃើញថា តាំងពីធ្លាយសំឡេងរឿងអាស្រូវស្នេហាតាម FACEBOOK មក លោកកឹមសុខា មិនដែលត្រូវបានគេអញ្ជើញទាល់តែសោះ អោយចូលរួមផ្សាយនៅស្ថានីយវិទ្យុណាមួយដូចជា អាសីុសេរី វីអូអេ ឬវិទ្យុបារាំងជាដើម ហើយក៏មិនដែល ឮវិទ្យុទាំងនោះសុំសេចក្តីអត្ថាធិប្បាយណាមួយពី លោកកឹមសុខា ដែរ។
ខ្ញុំគិតថាវិទ្យុទាំងនោះមិនមែន មិនបានហៅ លោកកឹមសុខា មកធ្វើវាគ្មិនក្នុងកម្មវិធីណាមួយរបស់ពួកគេទេ ឬមិនមែនមិនដែលបានសុំ COMMENT ណាមួយពី លោកកឹមសុខា នោះទេ តែគឺច្បាស់ជាមកពី លោកកឹមសុខា បដិសេធហើយ ព្រោះថាបើគាត់ទៅធ្វើជាវាគ្មិនក្នុងកម្មវិធីវិទ្យុណាមួយ ចៀសមិនផុតពីគេសួររឿងសារសំឡេងបែកធ្លាយតាម FACEBOOK នោះមិនខានឡើយ។
អញ្ចឹងហើយគាត់ត្រូវតែចៀសអោយបាន ការទៅធ្វើជាវាគ្មិន ឬទទួលការសុំសំភាសពីវិទ្យុណាមួយ ឬសារព័ត៌មានណាមួយ។
តើការរស់របៀបគេចពីការពិតបែបនេះវាលំបាកយ៉ាងណាទៅ ហើយតើនឹងគេចបានដល់ពេលណាទៅ? ធ្វើនយោបាយមិនសុច្ចរិតគឺចៀសមិនផុតទេនឹងជួបរឿងបែបហ្នឹង៕

Anonymous said...

I wonder thy sovantha ,one of the two bitches has ah kwak's bodyguards protecting now.

Anonymous said...

បើកកិច្ចប្រជុំយ៉ាងណា ប្រជុំថ្នាក់ណា ប្រជុំប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ ប្រជុំប៉ុន្មានដង កោះអញ្ជើញអ្នកពូកែស្រាយរឿង ទាំងអស់ក្នុងលោកមកជួយគិតរកផ្លូវចេញ ផ្លូវកែខៃអោយស្ថានភាពនេះប្រសើឡើងវិញ ក៏មិនចអាចរកផ្លូវដែលមានប្រៀបឬស្មើនឹងគូបក្ខដិបក្ខរបស់ខ្លួនឃើញបានដែរ។រឿងពិតវានៅនឹងមុខជ្រងោៗយ៉ាងនេះ សូម្បីតែទេវតាក៏ជួយមិនបានដែរ។ កោតណាស់អ្នកតំណាងរាស្ត្រមួយបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីគ្រាក់ៗផ្សេងទៀតរបស់បក្សដែលមិនមែនជាតំណាងរាស្ត្រ រកម្នាក់អោយល្អថ្លៃថ្នូរគ្មាន មិនព្រមបន្ទោសលោក កឹម សុខាទេ បែរទៅជាខំរកវិធីបិទបាំងរឿង"ពងណុយ" លោក កឹមសុខាអីចឹងទៅវិញកើត? ការងារបន្ទាន់ សំខាន់ ចាំបាច់របស់បក្សទាំងមូល គឺប្រជុំ រកវិធីជួយបិទបាំងរឿងអាស្រូវ"ពងដ" បិុនមេជើងរបស់លោក កឹមសុខាហើយបពេលនេះ។ សូមគិតដោយស្មោះចុះ តើវាថោកទាបប៉ុណ្ណាទៅ? បើបក្សនោះ ជាបក្សត្រឹមត្រូវ ពេលបានទទួលដឹងរឿងអសីធម៌របស់លោក អនុប្រធានបក្សខ្លួនហើយ ដឹងថារឿងហ្នឹងគឺច្បាស់ថាអីចឹងមែនហើយ ត្រូវកោះប្រជុំបក្សជាបន្ទាន់ហើយ ត្រូវសំរេចអោយលោក កឹម សុខា សុំទោសជាសាធាណ:ចំពោះទង្វើថោកទាបរបស់ខ្លួន ហើយត្រូវបង្ខំអោយលោក កឹមសុខា លាចេញពីមុខតំណែងជាអនុប្រធានបក្សភ្លាម ទើបជារឿងត្រឹមត្រូវ។ តែនេះមួយបក្ស ផ្សំគំនិតគ្នាជួយបិទបាំង ជួយលុបលាងរឿងថោកទាបរបស់អ្នកដឹកនាំខ្លួន នាំរឿងថោកមិនមែនត្រឹមតែលោក កឹមសុខាខ្លួនឯងទេ ថោកដល់បុគ្គលដែលចេញមុខការពាររឿងថោកទាបរបស់គាត់ទៀត និងចុងក្រោយ ថោកដល់ទៅបក្សទាំងមូលតែម្តង ព្រោះសុទ្ធតែមន្ត្រីធំៗរបស់បក្សចេញមកការពារនិងលុបលាងរឿងថោកទាបរបស់អ្នកដឹកនាំខ្លួន ហើយមានពេលខ្លះគឺជាការសំរេចជាជំហររបស់បក្សទៅទៀតក្នុងការលុបលាងបិទបាំងអំពើថោកទាបរបស់អ្នកដឹកនាំបក្សខ្លួននោះ។ ចំពោះលោកកឹម សុខាវិញ បើជាមនុស្សថ្លៃថ្នូរ ស្រឡាញ់បក្សជាងមុខមាត់ខ្លួន ម្លេះមិនចាំបាច់អ្នកណាបោះឆ្នោតបណ្តេញចេញពីតំណែងខ្លួនជាអនុប្រធានបក្សទេ គឺខ្លួនត្រូវតែសុំលាលែងតំណែងពីអនុប្រធានបក្សនេះភ្លាម ដើម្បីកុំអោយរឿងថោកទាបរបស់ខ្លួន រាលដាលទៅថោកដល់បក្ស តែនេះខ្លួនថោកហើយ ខំនៅបិទបាំងទាំងអស់សង្ឃឹម អោយបក្សធ្លាក់ថោកដល់ណាក៏ដល់ទៅ អោយតែអាចលុបលាងបិទបាំងបានខ្លះនូវទង្វើថោកទាបរបស់ខ្លួន។ តែគួរអោយអនិច្ចារ រិតតែរើបំរះ គូបក្ខដិបក្ខខ្លួនដែលមានប្រៀបពេញទំហឹង រិតតែមានចិត្តចង់បើកបង្ហាញ ព្រោះគេគិតថាកុំអោយមនុស្សខូចរួចខ្លួន ចាប់ជាប់ប៉ុណ្ណេះហើយ រឿងអីត្រូវលែងឱកាសនេះចោលទៅវិញ វាយងាប់ក៏គេមិនលែងដែរ។ នេះជាឱកាសមួយយ៉ាងល្អបំផុត សំរាប់មនុស្សល្អដែលចង់ដឹងមុខមាត់ពិត និងទុកជាតំរុយសំរាប់វិនិច្ឆ័យលើអ្នកនយោបាយនិងបុគ្គលសាធារណៈមួយចំនួន អំពីសណ្តានថោករបស់ពួកហ្នឹង ក្រែងពួកថោកអស់ហ្នឹងបន្តប្រឡូកនិងហក់ចូលប្រឡូកក្នុងឆាកនយោបាយនៅថ្ងៃណាមួយ បើរកឃើញថាអ្នកណាមួយចេញមុខការពាររឿងថោកទាបរបស់លោក កឹម សុខានាពេលនេះ នោះពួកគេទាំងនោះ ថោកណាស់មិនសមធ្វើជាអ្នកនយោបាយឬមនុស្សដែលជួយការងារសង្គមឡើយ រួមទាំងកូនស្រីទាំងពីររបស់លោក កឹមសុខាផង ដែលនាងប្អូន បាននិយាយការពារអំពើថោកទាបរបស់ឱពុកបង្ហោះតាមFacebook និងម្នាក់ទៀតចូលរួមថតរូបជាលក្ខណៈគ្រួសារសប្បាយៗក្នុងដំណើរកំសាន្តរបស់គ្រួសារខ្លួនទៅប្រទេសថៃ ដែលជាចេតនាថោកទាបចង់បិទបាំងសាធារណៈមតិថា គ្រួសារខ្លួនគ្មានបញ្ហាអ្វីទេ គ្រួសារខ្លួនមិនចាប់អារម្មណ៍យកចិត្តទុកដាក់នឹងរឿងអាស្រូវរបស់ឱពុករបស់ខ្លួនទេ។ នេះក៏ជារបៀបជួយបិទបាំងកំហុសលោក កឹម សុខាដែលជាឱពុករបស់ខ្លួនមួយរបៀបដែរ។ ទាំងនេះគឺជារបៀបសង្កេតដើម្បីវាយតំលៃមនុស្ស។។។

Anonymous said...



at 13:34

If Sokha chose to be interviewed by those radio stations like you mentioned in the US and France about Srey Mom and Sovantha’s matters, what would Sokha 3 មិន mean? It would make him look like a jackass and the CPP will use Sokha’s words against him in the kangaroo court. You need to look far beyond the CPP’s trap.



Anonymous said...


at 13:34

ចុះហ៊ុនសែនមានកំហុសរាប់មិនអស់ហើយបដិសេធការសំភាសន៍ទាំងអស់ មិចក៏លោកមិនរករឿងនិងឆ្ងល់?

Anonymous said...

សកម្មជនផ្កាប់មុខបក្សសង្រ្គោះជាតិគេប្រឹង បិទបាំងហើយបង្វែរឿងនេះថាជាការរៀបចំរបស់បក្សCPP។ តើរៀបចំយ៉ាងម៉េចទៅ? សួរលោកកឹម សុខាខ្លួនឯងទៅមើល ថាតើលោកកឹម សុខាមានទំនាក់ទំនងស្នេហាជាមួយអាមុំចាប់តាំងពីពេលណាមក? ធ្លាប់នាំអាមុំទៅណាខ្លះ? សន្យាអ្វីខ្លះនិងអាមុំ? បញ្ជារអោយអាមុំធ្វើអី្វខ្លះ? មានអោយតំណាងរាស្រ្តរបស់ខ្លួនទៅយកអាមុំឬស្រីណាផ្សេងទៀតទៅដេកឬអត់? កឹម សុខាមានបញ្ជារអោយមេឃុំរបស់ខ្លួនយកលុយ៥០០$អោយគ្រួសារអាមុំដើម្បីសូកអត់? ចុងក្រោយតំណាងរាស្រ្តដែលនាំស្រីអោយកឹម សុខានោះក៏មីនរួចខ្លួនដែរ។ ពេលនេះអាមុំចេញមុខសារភាពបង្ហាញពីចារឹតថោកទាបរបស់កឹម សុខា ហើយជាបន្តបន្ទាប់ មេឃុំរបស់កឹម សុខាក៏មិនរួចខ្លួនដែរគឺពួកគេនឹងសារភាពម្នាក់ម្តងៗងចាប់ពីមេឃុំកឹមសុខា រហូតដល់តំណាងរាស្រ្តរបស់ពួកគេ។ ចុងក្រោយពួកគេទាំងនោះនឹងឆ្លើយដាក់កឹម សុខា ហើយដែលកាន់តែធ្ងន់នោះគឺ ម៉ាក់ អានីតា ដែលជាប្រពន្ធចុងយួនរបស់កឹម សុខា នោះក៏ចេញមកដែរ ព្រោះបើតាមសំនៀងដែលយើងស្តាប់តាមការសន្ទនារវាងកឹម សុខានិងប្រពន្ធចុងយួននោះ បើ ទោះ ជានាងនោះមានកូនជាមួយកឹម សុខាក៏ដោយ តែបើនិយាយពីមនោសញ្ចេតនារបស់នាងនិងកឹមសុខាវិញគឺស្ទើតែគ្មាន ។ ចុងក្រោយបើម៉ាក់អានីតាមិនបង្ហាញខ្លួនក៏គេគង់តែតាមរកទាល់តែឃើញដែរ។ តើទាំងនេះមកពីកឹម សុខា ខ្លួនឯងជាអ្នករៀបចំវាសនាខ្លួនឯងឬCPP ជាអ្នករៀបចំអោយ?

Anonymous said...

Henry,

Who's the hell going to read ALL of your comments all that long in Khmer? Put it up in the form of an OP-ed or something please?

Your old pals