ដោយ ប្រាជ្ញ ចេវ
2016-05-04

សម្ដេចព្រះរៀម បុប្ផាទេវី។ Photo courtesy of senate.gov.kh
Photo courtesy of senate.gov.kh
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ អះអាងថា សម្ដេចព្រះរៀមបុប្ផាទេវី ទំនងជាយាងធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមកពីកូតាព្រះបរមរាជវាំង។ ការលើកឡើងបែបនេះ បន្ទាប់ពីសម្ដេចព្រះរៀមសុំលាឈប់ពីសមាជិកព្រឹទ្ធសភា។
អ្នកនាំពាក្យព្រឹទ្ធសភា និងអ្នកនាំពាក្យរដ្ឋសភា អះអាងថា ការលាឈប់ពីសមាជិកព្រឹទ្ធសភា របស់សម្ដេចព្រះរៀម បុប្ផាទេវី សម្ដេចព្រះរៀមត្រូវទៅបំពេញការងារនៅកន្លែងថ្មី។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ឲ្យវិទ្យុអាស៊ីសេរី ដឹងថា លោកទទួលព័ត៌មានក្រៅផ្លូវការថា សម្ដេចព្រះរៀម បុប្ផាទេវី នឹងយាងធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមកពីកូតាតែងតាំងរបស់ព្រះមហាក្សត្រ។ ទោះបីជាយ៉ាងណាក្តី លោកមិនទាន់ឃើញការតែងតាំងជាផ្លូវការនៅឡើយទេ៖ «»។
រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ជ្រើសរើសសមាជិកព្រឹទ្ធសភាមួយរូប ដើម្បីជំនួសសម្ដេចព្រះរៀម បុប្ផាទេវី ដោយភ្ជាប់នូវឯកសារជីវប្រវត្តិសង្ខេប មានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច ៤០ឆ្នាំ និងសញ្ជាតិខ្មែរ ប៉ុន្តែមិនកំណត់ចំណេះវិជ្ជាទេ។ ប្រកាសនេះ បន្ទាប់ពីរដ្ឋសភាយល់ព្រមតាមសំណើសុំលាឈប់ពីសមាជិកព្រឹទ្ធសភា របស់សម្ដេចព្រះរៀម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា រដ្ឋសភាបានទទួលលិខិតពីប្រធានព្រឹទ្ធសភាបញ្ជាក់ពីការលាឈប់របស់សម្ដេចព្រះរៀម បុប្ផាទេវី ដោយសារសម្ដេចព្រះរៀមយាងកាន់ការងារថ្មី៖ «»។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បញ្ជាក់ថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានការតែងតាំងពីរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បញ្ជាក់ថា មុននឹងសម្ដេចព្រះរៀមលាឈប់ពីការងារ សម្ដេចព្រះរៀម តែងយាងបំពេញការងារជាធម្មតាតាមការកោះហៅរបស់ប្រធានព្រឹទ្ធសភា។ លោកសម្ដែងការសោកស្ដាយចំពោះការលាឈប់ ប៉ុន្តែលោកយល់ថា នេះជាសិទ្ធិសេរីភាពរបស់សម្ដេចព្រះរៀម។
សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ជារាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយអ្នកម្នាង ផាត់ កាញ៉ុល។ សម្ដេចរាជបុត្រីព្រះរៀម នរោត្ដម បុប្ផាទេវី ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននឹងទៅកាន់តួនាទីជាសមាជិកព្រឹទ្ធសភា ហើយទ្រង់ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្ដល់គោរមងារជាទេពនាដវដ្ដីឯកសិល្បៈរបាំបុរាណខ្មែរ ឬរបាំព្រះរាជទ្រព្យ៕
3 comments:
Most king blood 80%corruption.
Michael Jackson has reincarnated and grew up so fast.
I wonder what happens to her grey hair.
Post a Comment