A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 May 2016

រឿងទឹកដី ៖ យួនជួយខ្មែរបោះពុម្ពផែនទីខុសខ្នាតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ

ឧត្តមគតិបញ្ញាវន្តខ្មែរ

រឿងទឹកដី ៖ យួនជួយខ្មែរបោះពុម្ពផែនទីខុសខ្នាតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ

បញ្ហាចម្រូងចម្រាសបូរណភាពទឹកដីព្រំដែនគោករវាងកម្ពុជានិងវៀតណាម ដែលដំណើរការខណ្ឌសីមា និងបោះបង្គោលតាមសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ចុះហត្ថលេខានៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ដោយសម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាន វ៉ាន់ខាយ (Phan Van Khai ) ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានក្លាយជាច្បាប់អនុម័តយល់ព្រមទាំងតក់ក្រហល់ និងប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥នោះ បាន"ឡើងកម្តៅ"ជាបណ្តើរៗហើយ រហូតដល់មានផ្ទុះអំពើហិង្សាកើតឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរថែមទៀត ខណៈការអះអាងអំពីការប្រើប្រាស់ផែនទីខុសគ្នាដើម្បីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ព្រមទាំងផែនទីព្រំដែនគោកបោះពុម្ពដោយយួន ក៏ក្លាយជាចំណុចចាប់អារម្មណ៍ខ្លាំងផងដែរ ។

មាត្រា២នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា និយាយអំពីអធិបតេយ្យ បានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។

ដោយឡែក ប្រការ៣ ចំណុចទី១ និងចំណុចទី២ នៃសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥នោះ បានបញ្ជាក់ថា "១-ក្រុមជំនាញបច្ចេកទេសនៃភាគីនីមួយៗនឹងពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ជាឯកតោភាគីនៃការចម្លងឡើងវិញនូវខ្សែព្រំដែនពីផែនទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ មកលើផែនទី UTM ខ្នាត១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ។ ២-ភាគីវៀតណាមនឹងជួយភាគីកម្ពុជាបោះពុម្ពឡើងវិញនូវផែនទី UTM ខ្នាត១/៥០.០០០ ចំនួន៤០ផ្ទាំង ដែលមានឋានលេខាដូចគ្នានឹងផែនទី UTM ខ្នាត១/៥០.០០០ អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ ជា៥ច្បាប់ ។

ខ្លឹមសារប្រការ៣ ចំណុចទី១ និងចំណុចទី២ នៃសន្ធិសញ្ញាបំពេញបន្ថែម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥នោះ គឺបានបង្ហាញឲ្យឃើញថា ផែនទី UTM ខ្នាត១/៥០.០០០ ត្រូវបានយកមកធ្វើជាមូលដ្ឋានក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងខ្មែរនិងយួន ហើយយួនជាអ្នកបោះពុម្ពផែនទី UTM ខ្នាត១/៥០.០០០ ឲ្យខ្មែរប្រើប្រាស់ទៀតផង ដែលផ្ទុយទៅនឹងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមមាត្រា៥៥ និងមាត្រា១៥០ថ្មី កថាខណ្ឌទី២នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។ ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។ " ដូច្នេះ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា គឺត្រូវតែលុបចោល ឬទុកជាមោឃៈដាច់ខាត ៕ ~DTN7

2 comments:

Anonymous said...

Dear compatriots,

Recently, Yuon and Hun Sen have mounted a series of attacks against the CNRP so that they could force the CNRP to participate in the amendment of the constitution, chapter 2.

Sooner or later Yuon and Hun Sen will suggest the following:

If Sam Rainsy wanted to return home,

If Meach Sovannara, Hong Sok Hour, Um Sam Ann, and other political prisoners wanted to be free, the CNRP needs to amend the chapter 2 of the constitution so that it will be conformed to the map used by Ah Kbot Cheat Sva Kim Hong.

Changing the chapter 2 of the constitution is Vietnam and Hun Sen ulterior motive behind all the troubles that they have created against the CNRP in recent months.

And 20 years later, Yuon will ask again. How about integrating Cambodia, Lao and Vietnam into an Indochina federation called CamLaoViet?

At that time, Vietnam will say whether its satellites Cambodia and Lao approve or not Vietnam will make Cambodia and Lao do. And Ho Chi Minh's idea will be materialized.

Bun Thoeun