A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 31 May 2016

រដ្ឋាភិបាល​ផ្សាយ​វីដេអូ​ព្រមាន​ពលរដ្ឋ​ពី​វិនាសកម្ម​បង្ក​ដោយ​ការ​ប្រើ​សិទ្ធិ​ហួស​ដែន​កំណត់



ដោយ ចេង ម៉េងជូ
2016-05-30

ទិដ្ឋភាព​ប្រទេស​លីប៊ី ២០១៦ ៨៥៥
៣០-ឧសភា-២០១៦៖ រូបភាព​ដែល​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​យក​មក​បង្ហាញ​នៅ​ក្នុង​វីដេអូ​ដោយ​បញ្ជាក់​ពី​ទិដ្ឋភាព​មុន និង​ក្រោយ​មាន​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​លីប៊ី (Libya)។ Screenshot
 Screenshot



រដ្ឋាភិបាល​ចេញ​ផ្សាយ​វីដេអូ​ខ្លី​មួយ​នៅ​តាម​បណ្ដាញ​សង្គម ព្រមាន​ពលរដ្ឋ​ពី​ផលវិបាក​នៃ «ការ​ប្រើប្រាស់​សិទ្ធិ​តាម​បែប​អនាធិបតេយ្យ» ស្រប​ពេល​មាន​ការ​ងើប​តវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ចាត់​ទុក​ការ​ដែល​រដ្ឋាភិបាល​ផ្សាយ​វីដេអូ​បែប​នេះ ថា​មាន​ចេតនា​បំភ័យ​ពលរដ្ឋ​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល។

ក្នុង​វីដេអូ​រយៈពេល ៣​នាទី ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៩ ឧសភា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល លើក​យក​ទិដ្ឋភាព​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា ក្នុង​នោះ​មាន​ប្រទេស​ស៊ីរី និង​លីប៊ី (Libya) ដោយ​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ស្ថានភាព​មុន និង​ក្រោយ​ពេល​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ទាំង​នោះ។ គឺ​ទិដ្ឋភាព​ទីក្រុង​មុន​ពេល​សង្គ្រាម មាន​សភាព​ល្អ​ប្រណិត ប៉ុន្តែ​ក្រោយ​ពេល​សង្គ្រាម ឃើញ​ទីក្រុង​ប្រែ​ក្លាយ​ជា​ខ្ទេចខ្ទាំ ហិង្សា និង​សោកនាដកម្ម។



ប៉ុន្តែ​នៅ​ត្រង់​វិនាទី​ទី ៣០ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​យក​រូបភាព​មួយ​សន្លឹក​ដែល​តាម​ការ​ពិត​ជា​ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ប្រទេស​សិង្ហបុរី មក​តំណាង​ឲ្យ​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​លីប៊ី កាល​នៅ​មុន​ពេល​មាន​សង្គ្រាម​ស៊ីវិល​ទៅ​វិញ ហើយ​កំហុស​នេះ​ត្រូវ​បាន​សារព័ត៌មាន Channel News Asia របស់​ប្រទេស​សិង្ហបុរី យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា។

វីដេអូ​ដែល​អម​ដោយ​ភ្លេង ថែម​ទាំង​បាន​បញ្ចូល​នូវ​សម្ដី​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ថ្លែង​ជំរុញ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ចាត់​វិធានការ​បង្ក្រាប​សកម្មភាព​ណា​ដែល​រដ្ឋាភិបាល​យល់​ថា​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស៖ «»។

នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ចាត់​ទុក​ការ​ចេញ​ផ្សាយ​វីដេអូ​នេះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំភ័យ​ពលរដ្ឋ​មិន​ឲ្យ​ងើប​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដែល​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។ អ្នកស្រី ចក់ សុភាព ថ្លែង​រិះគន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល​ថា ស្ថាប័ន​មួយ​នេះ​កំពុង​ធ្វើ​ខុស​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ស្ថាប័ន​ថ្នាក់​ជាតិ មាន​មុខងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស៖ «»។

អ្នកស្រី​បន្ថែម​ថា ការ​ធានា​បាន​សន្តិភាព គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​សន្តិភាព​នោះ​មិន​មែន​មាន​ន័យ​ត្រឹម​តែ​ជា​ភាព​គ្មាន​សង្គ្រាម​នោះ​ទេ៖ «»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ត្រឹម​រសៀល​ថ្ងៃ​ទី​៣០ ឧសភា។

បន្ទាប់​ពី​រដ្ឋាភិបាល​ផ្សាយ​វីដេអូ​នោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប (YouTube) ម្នាក់​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​វីដេអូ​នោះ​ថា រដ្ឋាភិបាល​មិន​បាន​លើក​ឡើង​ទាល់​តែ​សោះ​អំពី​ប្រទេស​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​នោះ​មាន​សិទ្ធិ​សេរីភាព​ច្រើន តែ​ពួក​គេ​នៅ​តែ​មាន​សុខ​សន្តិភាព។

ទាក់ទង​នឹង​ខ្លឹមសារ​នៃ​វីដេអូ​នេះ យុវជន​មួយ​រូប និង​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម លោក នាន់ សិរីបុត្រ យល់​ថា ដរាប​ណា​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ នោះ​ពលរដ្ឋ​គួរ​តែ​បន្ត​ភាព​សកម្ម​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព៖ «»។

ការ​ដែល​រដ្ឋាភិបាល​ចេញ​ផ្សាយ​វីដេអូ​នេះ ស្រប​ពេល​គណបក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ទាប់​ពី​សកម្មជន​ដីធ្លី និង​សង្គម​ស៊ីវិល​មួយ​ចំនួន ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ តាម​រយៈ​ការ​តវ៉ា​ដោយ​សន្តិវិធី ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​បាន​ចាត់​វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់ ទោះ​បី​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក៏ដោយ៕

3 comments:

Anonymous said...


វិនាសកម្ម​នៅ​ Lybia គឺបង្ករឡើងដោយការដឹកនាំរបៀបផ្ដាច់ការ ដូច Qadafi អែនៅកម្ពុជាក៏មាន ហ៊ុនសែន មិនខុសគ្នាពី Qadafi ទេ ហើយទីបញ្ចប់ Qadafi ទៅជាអ្វី?

Anonymous said...

the power of disinformation by elites continue to work well for the sheeple... the fall of libya /gaddafi has nothing to do with the people...actually people were satisfied by him .. libya 's central bank was owned by the '' its country -- gaddafi himself--- and those in power which control and own ''central banks around the world -- do not like independent country... so they came up with the democracy plot to steal gaddafi's gold [ held in central bank , clinton's leaked e-mail had proven that , not conspiracy] .Cambodia central or national bank is also owned /run by the same elites [ not owned by khmers ... there is a website which you can go to and verify for yourself ]
another important commodity which the elites want to control is water which is very rare in africa and gaddafi has plenty of it for his people... the bush family has bought vast land in south america -- not because they want the land but for the underground water /aquifers... if you think that water is not important just look back a few weeks ago when cambodia was going through the drought...

Anonymous said...

Regardless, Saddam Hun Sen ... Ooops, I mean the Iraqi Saddam--when all attempts failed by the New World Order to get him to comply [meaning join the One World Bank System] but he wouldn't play their game there was only one choice left for him----want to guess? Comply by point of a gun. Oh don't you know idiot--he invaded Kuwait so the US had to stop him. Guess what? it's all a game the New World Order play throughout the world. The UN has the policy of destruction!

Hey, I need a shot of that medicinal wine I saw here to keep me sane.

Swoon by Wine