A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 May 2016

គណបក្ស​ប្រឆាំង​ចង់​ផ្តើម​«វប្បធម៌​សន្ទនា‍»​ជា​ថ្មី ​ខណៈ​នយោបាយ​កាន់​តែ​តានតឹង

គណបក្ស​ប្រឆាំង​ចង់​ផ្តើម​«វប្បធម៌​សន្ទនា‍»​ជា​ថ្មី ​ខណៈ​នយោបាយ​កាន់​តែ​តានតឹង
24 ឧសភា 2016 voa
ហ៊ុល រស្មី

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅ​​វិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)


ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ពី​ជំហរ​ក្នុង​ការ​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា​ នៅ​មុន​ការ​មក​ដល់​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​
ភ្នំពេញ —
ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ពី​ជំហរ​ក្នុង​ការ​បន្ត​ប្រើប្រាស់​វប្បធម៌​សន្ទនា​ នៅ​មុន​ការ​មក​ដល់​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។

អ្នក​នាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ថ្លែង​ថា​ ការ​ជួប​ចរចា​ណា​មួយ​អាច​ធ្វើ​ឡើង ប្រសិន​បើ​មិន​មាន​ការ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ ក្នុង​សំណុំ​រឿង​ផ្សេងៗ​គ្នា​រាប់​ពី​ការ​បង្ក​ឲ្យ​មាន​ហិង្សា​ បញ្ហា​ព្រំដែន​ និង​ការ​សូកប៉ាន់។

លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)
លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ ប្រាប់​អ្នក​សារព័ត៌មាន​ អំពី​គោល​បំណង​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ការ​បន្ត​ឲ្យ​មាន​វប្បធម៌​សន្ទនា​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​កំពុង​កើត​មាន។ (ហ៊ុល រស្មី/VOA)



លោក ​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់ក្រុម​អ្នក សារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​រវាង​លោក​ កឹម​ សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​ប្រឆាំង​ និង​លោក​ អាឡាំង​ ដូស​ (Alang Doss) ​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​ កូហ្វី អាណាន់ (Kofi Annan ​Foundation) កាល​ពី​ល្ងាច​ថ្ងៃច័ន្ទ​ថា​ ការ​ជួប​សន្ទនា​គឺ​ជា​ជម្រើស​តែ​មួយ​គត់​ ដែល​អាច​ដោះ​ស្រាយ​ជម្លោះ​នយោបាយ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ។​

លោក ​យឹម សុវណ្ណ ថ្លែង​ថា៖

«វា​នៅ​សល់​មធ្យោបាយ​តែ​មួយ​គត់​ គឺ​ការ​ជជែក​គឺ​ការ​ជជែក​គ្នា​ ការ​សន្ទនា​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ ពីព្រោះ​បើ​សិន​ជា​ខ្មែរ​យើង​មិន​អង្គុយ​ជជែក​គ្នា​ ដោះស្រាយ​បញ្ហា​ទេ​ អត់​មាន​នរណា​ជួយ​ដោះ​ស្រាយ​ឲ្យ​យើង​ទេ​ អ្នក​នៅ​ក្រៅ​ប្រទេស​ អង្គការ​សហប្រជាជាតិ​ គាត់​បន្ទាប់​បន្សំ​ទេ»។

វប្បធម៌​សន្ទនា‍​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​បាន​ជួប​ការ​ប្រេះស្រាំ​ បន្ទាប់​ពី​សកម្មជន​និង​មន្ត្រី​របស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៥​មក។

សកម្មជន​ មន្ត្រី​ និង​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១៤នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ និង​មាន​អ្នក​នយោបាយ​ផ្សេង​ទៀត​នៃ​គណបក្សនេះ​កំពុង​រង​បណ្តឹង​ពី​ស្ថាប័ន​តុលាការ ក្នុង​នោះ​មាន​លោក​ កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ដែល​កំពុង​រង​បណ្តឹង​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់។​ រី​ឯ​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ ដែល​ប្តឹង​ដោយ​លោក​ ហោ ណាំហុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ បាន​ប្រាប់​ VOA ​ថា​ អ្នក​នយោបាយ​គណបក្ស​គ្រប់គ្រង​ប្រទេស​មិន​ដែល​បិទ​ទ្វារ​មិន​ឲ្យ​មាន​ការ​ចរចា​នោះ​ទេ។​ ប៉ុន្តែ​លោក​ថា ​ការ​ចរចា​ណា​មួយ​មិន​អាច​កើត​មាន​ សម្រាប់​ការ​ចង់​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ និង​មាន​ពិរុទ្ធភាព​នោះ​ទេ។​ លោក​បញ្ជាក់​ថា​ អ្នក​នយោបាយ​មិន​អាច​លូក​ដៃ​ចូល​ស្ថាប័ន​តុលាការ​បាន​ឡើយ។

លោក សុខ ឥសាន​ បញ្ជាក់​ថា៖

«គាត់​ថា​ ចង់​ជួប​ ចង់​ជួប​ហ្នឹង ចង់​ទៅ​ដោះ​អ្នក​ដែល​កំពុង​តែ​ដំណើរការ​នីតិវិធី​របស់​តុលាការ។​ អញ្ចឹង​ យើង​ចេះ​តែ​និយាយ​ថា​ តុលាការ​មិន​ឯករាជ្យ​ ហើយ​យើង​ចេះ​តែ​ចង់​ជ្រៀតជ្រែក​ការងារ​តុលាការ»។

នៅ​ពេល​ VOA សួរ​បន្ថែម​ថា​ តើ​គណបក្ស​ប្រជាជន​អាច​នឹង​ត្រូវការ​អ្វី​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​មាន​ការ​ចរចា​នោះ​ លោក​ សុខ ឥសាន​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ តែ​បាន​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​ ឬ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​កុំ​ប្រព្រឹត្ត​បទលើ្មស​ដែល​នាំ​ដល់​ការ​ឃុំខ្លួន។​ ចំណែក​ឯ​លោក​ យឹម សុវណ្ណ​ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ គណបក្ស​ប្រឆាំង​មិន​មាន​ផែនការ​លះបង់​ការ​ទាមទារ​ខាង​នយោបាយ​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។

​ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​ និង​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​រវាង​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​លោក​ អាឡាំង​ ដូស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​ កូហ្វី អាណាន់ មាន​ការ​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​ ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត​ ច្បាប់​បោះឆ្នោត​ និង​ការ​ត្រៀម​លក្ខណៈ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខនេះ។

លោក​ អាឡាំង ដូស​ (Alang Doss) នាយក​ប្រតិបត្តិ​នៃ​អង្គកា​រមូលនិធិ​កូហ្វី​អាណាន់​ (Kofi Annan Foundation) ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ អំពី​កិច្ចការ​របស់​មូលនិធិ​ក្នុង​កិច្ចការ​បោះឆ្នោត បន្ទាប់​ពី​ជំនួប​ជាមួយ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ កាល​ពីថ្ងៃ​ទី​ ២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី​/VOA)
លោក​ អាឡាំង ដូស​ (Alang Doss) នាយក​ប្រតិបត្តិ​នៃ​អង្គកា​រមូលនិធិ​កូហ្វី​អាណាន់​ (Kofi Annan Foundation) ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ អំពី​កិច្ចការ​របស់​មូលនិធិ​ក្នុង​កិច្ចការ​បោះឆ្នោត បន្ទាប់​ពី​ជំនួប​ជាមួយ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ កាល​ពីថ្ងៃ​ទី​ ២៣​ ខែ​ឧសភា​ ឆ្នាំ​២០១៦។​ (ហ៊ុល រស្មី​/VOA)


លោក​ អាឡាំង ដូស​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ជំនួប​ជាមួយ​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​ថា​ លោក​គ្រាន់​តែ​បាន​ធ្វើការ​ណែនាំ​អំពី​កិច្ចការ​ដែល​អង្គការ​មូលនិធិ​កូហ្វី​អាណាន់ បាន​ធ្វើ​ក្នុង​កិច្ចការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

​ក្រៅ​ពី​ជំនួប​ជាមួយ​ភាគី​ទាំង​បី​នេះ​ ក្រុម​ការងារ​របស់​អង្គការ​មូលនិធិ ​កូហ្វី អាណាន់​ ដឹកនាំ​ដោយ​លោក​ អាឡាំង​ ដូស​ នឹង​បន្ត​ជួប​ក្រុម​សង្គម​ស៊ីវិល​ នៅ​មុន​ការ​ជួប​គ្នា​ម្តង​ទៀត​ជាមួយ​នឹង​មន្ត្រី​នៃ​គ.ជ.ប។ អង្គការ​មូលនិធិ ​កូហ្វី អាណាន់ គឺ​ជា​របស់​លោក​ កូហ្វី ​អាណាន់​ ដែល​ជា​អតីត​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ៕

No comments: