A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 5 May 2016

កម្ពុជា​បណ្តេញ​ជន​បរទេស​ជិត​មួយ​ម៉ឺន​នាក់​ រួមមាន​ជនជាតិ​វៀតណាម​ជាង​៨០០០នាក់


05 ឧសភា 2016

    ម៉ែន គឹមសេង


រូបឯកសារ៖ ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។


ប៉ូលិស​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​ជន​បរទេស​ដែល​ត្រូវ​បណ្តេញ​ចេញ​ចំនួន​៩.៧៥១នាក់​ពីឆ្នាំ​២០១៤​ ដល់​បីខែ​ដើម​ឆ្នាំ​២០១៦​នេះ គឺ​មាន​៦៨​សញ្ជាតិ​ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ច្រើន​ជាង​គេ​ ដែល​មាន​ចំនួន​៨.១៣៧នាក់។
វ៉ាស៊ីនតោន — voa

អាជ្ញាធរ​ប៉ូលិស​កម្ពុជា​ បាន​បណ្តេញ​ជន​បរទេស​ជិត​១ម៉ឺន​នាក់​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ​ ហើយ​ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម។ នេះ​បើ​តាម​តួលេខ​ចុង​ក្រោយ​ ដែល​ចេញ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។



ប៉ូលិស​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​ជន​បរទេស​ដែល​ត្រូវ​បណ្តេញ​ចេញ​ចំនួន​៩.៧៥១នាក់​ពីឆ្នាំ​២០១៤​ ដល់​បីខែ​ដើម​ឆ្នាំ​២០១៦​នេះ គឺ​មាន​៦៨​សញ្ជាតិ​ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ច្រើន​ជាង​គេ​ ដែល​មាន​ចំនួន​៨.១៣៧នាក់។​

ក្នុង​ប្រតិបត្តិការ​អនុវត្តន៍​ច្បាប់​កន្លង​មក ​ប៉ូលិស​ចាប់​បាន​ជនអន្តោប្រវេសន៍​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ​ដោយសារ​គ្មាន​លិខិត​ឆ្លងដែន​ និង​ប្រើ​ប្រាស់​លិខិត​ឆ្លងដែន​ហួស​សុពលភាព​ ហើយ​អ្នក​ខ្លះ​ប្រកប​ការងារ​ក្នុង​ការដ្ឋាន​សំណង់​ និង​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម។

ឆ្នាំ​ដែល​មាន​ការ​បណ្តេញ​ចេញ​ច្រើន​ជាង​គេ​បំផុត​ គឺ​ឆ្នាំ​២០១៥​ដែល​មាន​រហូត​ដល់​ជិត​៧០០០​នាក់៕

No comments: