A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 24 May 2016

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​តំណាង​មូលនិធិ​កូហ្វីអាណាន់​អន្តរាគមន៍​បញ្ហា​នយោបាយ​នៅ​កម្ពុជា

បក្ស​ប្រឆាំង​ស្នើ​ឲ្យ​តំណាង​មូលនិធិ​កូហ្វីអាណាន់​អន្តរាគមន៍​បញ្ហា​នយោបាយ​នៅ​កម្ពុជា
ដោយ ម៉ម មុនីរតន៍
2016-05-23

កឹម សុខា ៨៥៥ ២០១៦
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក អាឡាន់ ដូហ្វ (Alan Dos) នាយក​ប្រតិបត្តិ​មូលនិធិ កូហ្វី អាណាន់ (Kofi Annan Foundation) (ឆ្វេង) ក្នុង​ជំនួប​នា​ទីស្នាក់ការ​កណ្ដាល​បក្ស​សង្គ្រោះជាតិ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang



គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​តំណាង​មូលនិធិ កូហ្វី អាណាន់ (Kofi Annan) អន្តរាគមន៍​ចំពោះ​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​អាប់អួ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ។

នៅ​រសៀល​ថ្ងៃ​ទី​២៣ ឧសភា នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ជួប​តំណាង​មូលនិធិ កូហ្វី អាណាន់ នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​របស់​ខ្លួន។

កាល​ពី​ទី១៧ ឧសភា គណ​បក្ស​សង្រ្គោះជាតិ បាន​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះ​ប្រជុំ​ជា​បន្ទាន់ រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិ​សញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ចៀស ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។



លិខិត​នោះ​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច បាន​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដ៏​ចម្បង​មួយ ក្នុង​ការ​បំបិទ​មាត់ ក្រុម​ដែល​មាន​សំឡេង​ផ្ទុយ​ពី​បក្ស​ខ្លួន ហើយ​ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​គណបក្ស​​ប្រឆាំង។

កាល​ពី​ព្រឹក​មិញ​តំណាង​មូលនិធិ កូហ្វី អាណាន់ បាន​ជួប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្វែងយល់​ពី​ការ​បោះឆ្នោត។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​ខ្លួន​មក​កម្ពុជា​ចំនួន ៣​ថ្ងៃ​នេះ តំណាង​មូលនិធិ កូហ្វី អាណាន់ នឹង​ជួប​ពិភាក្សា​ស្វែងយល់​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា គ.ជ.ប អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ គណបក្ស​នយោបាយ បណ្ដា​ស្ថាប័ន​ទូត និង​រដ្ឋាភិបាល។


1 comment:

Anonymous said...

The kofi annan foundation and the useless UN only pay lips service to cambodia political problems.
They are pricks and assholes who don't give a fuck about anything about cambodia. alain doss(Kofi annan foundation rep) said that he is not familiar with and have in dept with Ny Chakrya's case and can't comment on it.He makes me sick and why the hell did he come here for?. It makes me wonder that he has been offer youn whores.
Take my words for it the fucking cpps have come this far to destroy the opposition and they are not going to let go until they win the next elections at any cost and no fucking UN, EU and no body any body can do a fucking shit about it.