A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 May 2016

កោះត្រល់






ឧត្តមគតិបញ្ញាវន្តខ្មែរ

កោះត្រល់
.............

កោះត្រល់ ដែលសព្វថ្ងៃកាន់កាប់ខុសច្បាប់ ដោយប្រទេសយួនដោយដាក់ឈ្មោះថ្មីថា Phú Quốc កោះត្រល់ ជាកោះរបស់កម្ពុជា ដែលមានចម្ងាយប្រមាណ១៥គមពីឆ្នេរសមុទ្រកម្ពុជា និង មានចម្ងាយប្រហែល៤៥គមពីខេត្តពាម កម្ពុជាក្រោម (ប្រទេសវៀណាមសព្វថ្ងៃ)។ កោះនេះមានផ្ទៃក្រឡា ៥៧៤គមការ៉េ ហើយមានទំហំជិតប៉ុនប្រទេសសិង្ហបូរី នៅលើកោះមានប្រជាជនប្រម៉ាណជា៥សែននាក់ក្នុងនោះមានប្រជាជនខ្មែរប្រហែលជា ២០០គ្រួសារ រួមបញ្ចូលទាំងខ្មែរកម្ពុជាក្រោម និងខ្មែរដែលមកពីខេត្តកំពត ក្រៅពីនោះសុទ្ធសឹងតែជាប្រជាជនយួន។

ប្រជាជនយួនដែលមករស់នៅទីនោះយូរបំផុតតាំងពីឆ្នាំ២០០០។ កោះនេះកាន់កាប់ដោយរដ្ឋាភិបាលកម្ពុជាតាំងពីកកើតរហូតមក នៅក្រោយរបបប្រល័យពូជសាស្រ្តខ្មែរក្រហមកោះនេះមិនមានមូលដ្ឋានទ័ពរបស់កម្ពុជាទៀតទេ តែបើទោះជាពុំមានមូលដ្ឋានទ័ពក៏ដោយតែប្រជាជនខ្មែរមួយចំនួនក៏រស់នៅប្រកបរបរចិញ្ចឹមជាធម្មតា។

ប៉ុន្តែក្រោយមកទៀតដោយ សារតែមិនមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកុម្មុនិស្តកម្ពុជាកោះនោះក៏ត្រូវពួកនេសាទជនជាតិយួនមកនេសាទនឹងរស់នៅទីនោះជាទីសុំចត ក្រោយមកទៀតរដ្ឋបាលយួនក៏មកមន្តិចម្តងៗ ដោយគ្មានការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា និងក្រោយមកមានសន្ធិសញ្ញាបំពេញបន្ថែមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកាលពីឆ្នាំ២០០៥ បានធ្វើឲ្យកោះត្រល់ដែលជាទីស្រឡាញ់របស់ប្រជាជាតិខ្មែរត្រូវបានបាត់បងពីផែនទីរបស់ខ្លួនទៅវិញ។ សព្វថ្ងៃកោះនេះត្រូវបានរដ្ឋាភិបាលយួនមកកាន់កាប់ដោយខុសច្បាប់នៅលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។



កោះត្រល់មានឆ្នេរសមុទ្រសរុបជាង១០០គម ហើយមានឆ្នេរស្អាតៗជាច្រើន តែគួរឲ្យស្តាយណាស់កោះនេះមិនមាននៅសេសសល់ឈ្មោះខ្មែរសូម្បីតែមួយម៉ាត់។ បើនិយាយពីរមណីយដ្ឋាននៅទីនោះ រួមមាន ទឹកឆាឬ ទឹកធ្លាក់ មាន២កន្លែង ១ រមណីយដ្ឋានទឹកឆា គំនូរ (SUOI TRANH) ២ រមណីយដ្ឋានទឹកឆា ថ្មតុក (SUOI DA BAN) មានឆ្នេរស្អាតៗជាច្រើនទៀតដូចជា ១ ឆ្នេរផ្កាយ (BAI SAO) ២ ឆ្នេរធំ (BAI THOM) ៣ ឆ្នេរវែង (BAI DAY) និងឆ្នេរមួយចំនួនធំទៀតដែលមិនបានរៀបរាប់អស់នៅក្នុងអត្ថបទនេះ។

កោះនេះមានឆ្នេរចំនួន២ប្រភេទឆ្នេរមួយប្រភេទដែលនៅខាងត្បូងកោះជាឆ្នេរមួយដែលអំណោយផលដល់វិស័យទេសចរណ៍សម្រាប់ជិះទូកលើរលក និងជិះទូកប្រដេញខ្យល់យ៉ាងសប្បាយ ព្រោះឆ្នេរនេះមានខ្យល់ខ្លាំងហើយរលកធំៗ ដែលអំណោយផលទៅដល់ទេសចរណ៍ប្រភេទនេះ ចំណែកឆ្នេរខាងជើងកោះជាឆ្នេរស្ងប់ខ្យល់ដូចនៅក្រុងព្រះសីហនុ ដោយសារស្ងប់ខ្យល់នេះហើយវាអំណោយផលដល់ការងូតទឹកកម្សាន្តរបស់ភ្ញៀវទេសចរ ហើយឆ្នេរនេះមានខ្សាច់សក្បុសស្អាតហួសនឹងថ្លែង។ កោះត្រល់មានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ថ្នល់ អាកាសយានដ្ឋាន និងរមណីយដ្ឋា សណ្ឋាគារ ផ្ទះសំណាក់ ទីផ្សារ ផ្សាររាត្រី លក់គ្រឿងសមុទ្រស្រស់ៗ និងវត្ថុអនុស្សាវរីយ៍ក្នុងតំបន់។

សំគាល់: កោះត្រល់មានចម្ងាយប្រហែលតែ៥គមប៉ុណ្ណោះពីកោះសេះ នៃខេត្តព្រះសីហនុ។

2 comments:

Anonymous said...

The kingdom of wonder:

The people who ceded land to Yuon become heroes.

While the people who tried to protect the land become traitors and went to jail.

It is undeniable that Ah Runteas Banh Hun Sen is still a Yuon's puppet.

Anonymous said...


Dear compatriots,

Recently, Yuon and Hun Sen have mounted a series of attacks against the CNRP so that they could force the CNRP to participate in the amendment of the constitution, chapter 2.

Sooner or later Yuon and Hun Sen will suggest the following:

If Sam Rainsy wanted to return home,

If Meach Sovannara, Hong Sok Hour, Um Sam Ann, and other political prisoners wanted to be free, the CNRP needs to amend the chapter 2 of the constitution so that it will be conformed to the map used by Ah Kbot Cheat Sva Kim Hong.

Changing the chapter 2 of the constitution is Vietnam and Hun Sen ulterior motive behind all the troubles that they have created against the CNRP in recent months.

And 20 years later, Yuon will ask again. How about integrating Cambodia, Lao and Vietnam into an Indochina federation called CamLaoViet?

At that time, Vietnam will say whether its satellites Cambodia and Lao approve or not Vietnam will make Cambodia and Lao do. And Ho Chi Minh's idea will be materialized.

Bun Thoeun