A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 21 April 2016

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ទើបតែ​ដឹងថា តំបន់​ព្រៃ​ឡង់​ទទួលរង​នូវ​ការកាប់បំផ្លាញ


Manekseka Sangkum

After decades of wholesale destruction and deforestation, as well as denial [officially, one government official recently claimed the country still retains 60 pc of its forest cover!] it finally took a foreigner [US Ambassador] to lead the country's Minister of the Environment to the scene of the crime! The ambassador [as one might expect of any diplomat] gave a very carefully worded account to the press; something to the effect of: 'Prey Lang is still there, especially, in and around the core area. There are signs, however, of deforestation/encroachment around its fringes' [sic!]. This is probably the first time a foreigner had been afforded the privilege of having the aerial view of any region of Cambodia, and had he been any more blunt as to the extent and scale of what he had seen with his own eyes, well have your guess ...

The Cambodian minister [pictured below] doesn't even think the loss of forest cover has anything to do with the adverse impact climate change is having on the country! 

....

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ទើបតែ​ដឹងថា តំបន់​ព្រៃ​ឡង់​ទទួលរង​នូវ​ការកាប់បំផ្លាញ
ដោយ អា ណេត -  20/04/2016 cambodiaupdate



ភ្នំពេញ ៖ កាលពីពេល​កន្លងមក មិន​ថា​អង្គការ​សង្គម​ស៊ីវិល ឬ​សមាគម​ថែទាំ​ធនធានធម្មជាតិ ក៏ដូចជា​សហគមន៍​ក្នុង​តំបន់​នោះទេ តែង​បានលើកឡើង​ពី​បញ្ហា​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ​ជា​ហូរហែ ជាពិសេស ពាក់ព័ន្ធ​ទៅនឹង​ការ​សម្រុក​កាប់បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដែលមាន​អំណាចគ្រាក់ៗនៅក្នុង​តំបន់​ព្រៃ​ឡង់ជ្រកក្រោមរូបភាពអភិវឌ្ឍលើដីសម្បទាន ដែល​ស្ទើរតែ​ក្លាយទៅជា​វាលរហោឋាន​ទៅហើយនោះ ប៉ុន្តែ​ជា​លទ្ធផល​ហាក់​មិនត្រូវ​បានទទួល​ស្គាល់ ឬ​អើពើ​ពី​សំណាក់​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នោះឡើយ បើទោះជា​ក្រុម​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​ទាំងនោះ​បាននាំគ្នា​ដង្ហែរ​ក្បួន​សុំ​អន្តរាគមន៍​មកដល់​មុខ​ស្ថាប័នកំពូលៗដែល​ស្ថិតនៅ​ក្រុងភ្នំពេញ​ក៏ដោយ។ ប៉ុន្តែ​ពេលនេះ អ្វី​ដែលជា​រឿង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​នាក់​នាំគ្នា​សម្ដែង​នូវ​ភាព​ភ្ញាក់ផ្អើល គឺ​ខណៈពេលដែល​លោក​រដ្ឋមន្ត្រី​វ័យក្មេង សាយ សំ​អាល ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងបរិស្ថាន លាន់មាត់​និយាយ​ទទួលស្គាល់ថា តំបន់​ព្រៃ​ឡង់ ពិតជា​រង​នូវ​ការកាប់បំផ្លាញ​ដូច​គេ​ថា​មែន ។





ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ជាច្រើន​នាក់​កាលពីពេល​កន្លងទៅ បន្ទាប់ពី​បាន​ជិះ​ឧទ្ធម្ភាគចក្រ​មើល​ពីលើ​តំបន់​ព្រៃ​អភិរក្ស​នេះ​ជាមួយ​ឯកអគ្គរដ្ឋទូត​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ហេ​ដ​ថ៍ កាលពី​ថ្ងៃទី18 ខែមេសា កន្លង​ទៅនោះ​ថា ៖ « ក្រោយពី​ពិនិត្យ​នៅ​តំបន​ព្រៃ​ឡង់ យើង​នឹង​ពិនិត្យ​ក្នុង​ការដាក់​ព្រៃ​ឡង់​ជា​តំបន់​ព្រៃ​អភិរក្ស​តែម្តង។ ក្នុង​ការចុះពិនិត្យ​នេះដែរ ក៏មាន​មន្ត្រី​តំណាង​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​ក្រសួងមហាផ្ទៃ​ចូលរួម​ផងដែរ ។ ការងារ​នេះ ខាង​រដ្ឋបាល​ព្រៃឈើ​បានធ្វើ​ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បានធ្វើការ​កែទម្រង់​មុខងារសាធារណៈ​របស់​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន​បានប្រគល់​ដី​សម្បទាន​ទាំងអស់​ឱ្យទៅ​ក្រសួងកសិកម្ម​ជា​អ្នកគ្រប់គ្រង និង​ដី​មិនទាន់​ចាត់​ដី​អភិរក្ស​ត្រូវប្រគល់​មកឱ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ។ ដោយឡែក​ពេលនេះ​ការដាក់​តំបន់​ព្រៃ​ឡង់​ទៅជា​តំបន់​ព្រៃ​អភិរក្ស​ភ្លាមនោះ​គឺ​មិនទាន់​បានទេ ព្រោះ​នៅមាន​អង្គការ​សមាគម​ដែល​ធ្វើ​ការងារ​នៅក្នុង​ព្រៃ​ឡង់ ថា​តើ​ត្រូវធ្វើ​ការងារ​យ៉ាងម៉េច​ជាមួយ​ក្រសួងបរិស្ថាន រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ត្រូវ​សហការគ្នា​យ៉ាងណា »។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា ៖ «ព្រៃ​ឡង់​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូទៅ ដូច្នេះ​អ្នកពាក់ព័ន្ធ​ទាំងអស់​មាន​សិទ្ធិ​ចូលរួម​ការពារ​ទាំងអស់​គ្នា ដើម្បី​អភិរក្ស​ព្រៃឈើ ។ ការងារ​នេះ មាន​ជំហាន​របស់​វា ក្នុងនោះ​មាន​កាត់បន្ថយ​ដី​សម្បទាន និង​ជម្លោះដីធ្លី​កាលពី​អាណត្តិ​មុន ។ ចំពោះ​អាណត្តិ​ទី៥នៃ​រដ្ឋសភា មិនមាន​ការផ្តល់​ដី​សម្បទាន​ទៀត​ទេ ។ ជាពិសេស ក្នុងពេលថ្មីៗនេះ មានការ​បង្ក្រាប​ការកាប់បំផ្លាញ​ព្រៃ​ក្នុង​ទ្រង់ទ្រាយ​ធំ​តែម្តង ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេ​បញ្ជា​អាវុធហត្ថ​លើក​ផ្ទៃ​ប្រទេស ។ ម្យ៉ាងទៀត ក៏មាន​ការ​គឺ​ត្រៀម​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​ដែល​នឹងមាន​ការរៀបចំ​ជា​សិក្ខាសាលា​មួយ ដោយមាន​ការបើកចំហ​រ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ថា​តើ​ការពារ​របៀប​ណា ?

គួរ​រំលឹក​ផងដែរ​ថា តំបន់​ព្រៃ​ឡង់​គឺជា​តំបន់​ព្រៃ​ដ៏​ធំ និង​ជា​គម្រប់​ដែនជម្រកសត្វព្រៃ​យ៉ាងសំខាន់​នៅ​កម្ពុជា ប៉ុន្តែ​ត្រូវបាន​ពួក​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​មួយចំនួនធំ​បាន​គ្នា​សម្រុក​កាប់បំផ្លាញ​ដឹកជញ្ជូន​យកទៅលក់​នៅក្រៅ​ប្រទេស ជាពិសេស​ប្រទេស​វៀតណាម​តែម្ដង ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​បាន​រំពឹងថា បន្ទាប់ពី​មានការ​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺង​មាត់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កាលពីពេល​កន្លងទៅ​ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​ការកាប់បំផ្លាញ​នោះ តំបន់​ព្រៃ​ឡង់​នឹង​អាច​ចៀស​ផុតពី​វិនាសកម្ម​ជាក់​ជាមិនខាន ៕

2 comments:

Anonymous said...

monkeys

Anonymous said...

ធ្វើឡប់ ហើយពើ តើង្នកណាទៅគេជឿនោះ អញ្ចឹងបានជាក្មេងៗជេរ ពួកវាមិនខុសទេ ឬវាថាស្អីៗក៍ស្អីទៅ ឲ្យតែបានធ្វើធំ ឬ យួនចង់កាប់ឲ្យអស់ក៍កាប់ទៅ ហើយឈើមួយដើមណាក៍ទៅយួនដែរ គឺវាមិនដែលខ្វលទេ បានជាធ្វើដូចអត់ដឹងអីអញ្ចឹង នេះមកពីទូតអាកាំងថា ទើបធ្វើលើគើអញ្ចឹងនោះ។