A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 30 April 2016

ឱម យិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត


នៅចំពោះការរិះគន់ ដែលលើកឡើងថា លោកនិយមបក្ខពួក ឬគ្រួសារ តាមរយៈការ​តែងតាំង​កូន​បង្កើត​ខ្លួន ឲ្យ​ធ្វើ​ជា​ជំនួយការ​ឲ្យ​អង្គភាព​នោះ នៅថ្ងៃនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បាន​អះអាង​ថា កូន​លោក​ទាំង​ពីរ មានសមត្ថភាពជាច្រើន៖ ចេះភាសាអង់គ្លេស ចេះបាញ់កាំភ្លើង និងចេះស៊ើបអង្កេតប្រឆាំង​ភេរវកម្ម។

លោក ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ (រូបថត MONOROOM.info/ S. Tith)

    ដោយ: ដារា រិទ្ធ April 29, 2016 ប្រធានបទ: ពុករលួយ សម្រាំងបច្ចុប្បន្នភាព, គ្រប់អត្ថបទជាខេមរភាសា, បច្ចុប្បន្នភាពក្នុងលោក, កម្ពុជា, សង្គម


បក្ខពួក​និយម គ្រួសារនិយម លុះត្រាតែសាច់ញាតិ​អញ គ្នា​អញ គ្រួសារ​អញ អត់​ចេះ​អ្វី​ក៏ដោយ ក៏​អញ​តែងតាំង​ដែរ អ្នក​ផ្សេង​ទោះ​ល្អ​ប៉ុណ្ណា​ក៏​អញ​អត់​ឲ្យ។ នេះជានិយមន័យ លើកឡើងដោយលោក ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី​២៩ ខែ​មេសា​នេះ ទាក់ទងនឹងពាក្យ បក្ខពួកនិយម គ្រួសារនិយម។

តែសម្រាប់រូបលោកផ្ទាល់ ការតែងតាំងកូនប្រុសលោកទាំងពីរ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា នោះ ត្រូវបានធ្វើឡើង តាមរយៈសមត្ថភាពសុទ្ធសាធ។ លោក បានពន្យល់ថា សមត្ថភាពកូនលោកមានបី៖ ទី​១ មុខវិជ្ជា​ភាសា​អង់គ្លេស - ទី​២ មុខវិជ្ជា​ការប្រើប្រាស់​អាវុធ និង​ទី​៣ មុខវិជ្ជា​ការស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម។ លោកបញ្ជាក់ទៀតថា បើនរណាមានសមត្ថភាពលើសកូនលោក អាចមកប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​តំណែង​​ពី​ពួកគេបាន​។

កាលពី​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០១៦​ថ្មីៗ​នេះ ព្រះមហាក្សត្រខ្មែរ បាន​ចេញ​​ព្រះរាជក្រឹត្យ ​ត្រាស់បង្គាប់​​តែងតាំង កូន​ប្រុសបង្កើតទាំង២​រូប របស់​លោក ឱម យ៉ិនទៀង ឲ្យមានតួនាទីជាជំនួយការ (ឧបការី) របស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ ក្នុង​លោក យ៉ិនទៀង ពុទ្ធា​រិទ្ធ មានឋានៈ​​ស្មើ​​រដ្ឋលេខាធិការ និង​​លោក​យ៉ិនទៀត ពុទ្ធា​រ៉ា មាន​​ឋានៈ​​ស្មើ​​​អនុរដ្ឋលេខាធិការ​។



ក្រុមសង្គមស៊ីវិល និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានរិះគន់ការតែងតាំងខាងលើ ដោយចាត់ទុក​ទង្វើ​នេះ ថា​ជាអំពើបក្ខពួកនិយម គ្រួសារនិយម ដែលជាផ្នែកមួយនៃអំពើពុករលួយ ដែលកំពុងស៊ីរូងផ្ទៃក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ។ ជាពិសេសក្រុម​សង្គម​ស៊ីវិល​ទាំងនោះ បានព្រមាន​ថា ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​សព្វ​​ថ្ងៃ នៅ​តែ​បន្ត​រៀបចំ​ស្ថាប័ន​មួយ​ ដែល​ពោរពេញ​ ទៅ​ដោយសាច់ញាតិរបស់​ថ្នាក់ដឹកនាំដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​​មហាជន​​លែង​ទុក​ចិត្ត ហើយ​បាត់បង់​ជំនឿ​ ទៅ​លើ​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយ​វិទ្យុអាស៊ីសេរី លោក អំ សំអាត មន្ត្រី​ផ្នែក​ស៊ើបអង្កេត ​របស់​អង្គ​ការពារ​សិទ្ធិ​មនុស្ស​​លីកាដូ (Licadho) បានចោទជាសំនួរថា បើសិនជាមានការប្ដឹង ទៅអង្គភាពណាមួយ ចោទថា​ប្រធាន​អង្គភាព​នោះ​ពុករលួយ ហើយបើដំណើរការ​នៃការស៊ើបអង្កេត ធ្វើឡើងដោយ​កូនចៅសាច់ញាតិ របស់​ប្រធាន​នោះ​ដដែល តើគេអាចជឿជាក់ ទៅលើតម្លាភាព របស់អង្គភាពនោះបានយ៉ាងដូចម្ដេច? លោកបានថ្លែងថា៖ «តើ​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​ (ឬ)ទេ ​នៅ​ក្នុង​ការ​ប្ដឹង បើសិនជា​ការ​រិះគន់​ទៅ​លើ​ប្រធាន​អង្គភាព​ណា​មួយ ហើយ​​ប្ដឹង​ទៅ​លើ​ប្រធាន​អង្គភាព​ហ្នឹង ហើយ​ប្រធាន​អង្គភាព​ហ្នឹង ​ជា​អ្នក​ដំណើរការ តើ​វា​អាច​មាន​តម្លាភាព ហើយ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ?»។

រីឯប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល វិញ ក៏ធ្លាប់បានលើកឡើង ទៅកាន់អ្នកសារព័ត៌មាន ក្នុង​ពេល​កន្លង​​មក​ដែរថា៖ «បញ្ហាសាច់ញាតិនិយមនេះ ជាបញ្ហាធំមែនទែន។ គ្រប់ស្ថាប័ន គ្រប់ក្រសួង ដែល​យើង​បាន​សង្កេត មាន​​ពាក់ព័ន្ធសាច់ញាតិ ពាក់ព័ន្ធក្រុមគ្រួសារ។ (...) តែប្រទេសយើង ច្រើនតែយកកូន ឬ​សាច់​ញាតិ​​បង្កើត​​​របស់​​​ខ្លួន ទៅដាក់ក្រោមក្លៀក ស្រួលប្រើ ស្រួលបញ្ជា ស្រួលមើលការខុសត្រូវ។»

ទាក់ទងនឹង សមត្ថភាពទាំងបី​ដែលលើកឡើង ដោយលោក ឱម យិនទៀត ត្រូវបានលោក ព្រហ្ម គិត អ្នក​វិភាគ​ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងជាអតីតមន្ត្រីច្បាប់ ពីប្រទេសកម្ពុជា វាយតម្លៃថា សមត្ថភាពទាំងនេះ មិន​ប្រាកដ​ថា ខ្មែរទាំងជាង១៤លាន​នាក់​គ្មាន​នោះទេ ខណៈជំនាញទាំងប៉ុន្មានខាងលើ សុទ្ធតែអាច​ធ្វើ​ការ​បណ្ដុះបណ្ដាលបាន។ រីឯការប្រកាសរកអ្នក​មាន​សមត្ថភាព​ជាងកូនលោក របស់លោក ឱម យិនទៀង នោះ ត្រូវបានអ្នកវិភាគចំណាស់រូបនេះ យក​ឧទាហរណ៍មួយ មកពន្យល់ថា លោក ឱម យិនទៀង បាន​អ៊ុំទូក​ប្រណាំងតែម្នាក់ឯង មកទីផ្ដាច់ព្រ័ត្រហើយ ទើបងាកក្រោយស្រែក ថា«បើអ្នកឯងគ្រាន់បើ ប្រណាំង​ឲ្យ​ឈ្នះ​អញមក (SIC)»។ លោក ព្រហ្ម គិត ថា បើទោះជាមាន​អ្នក​ដែលចង់ប្រណាំងតាម ក៏ពិបាកដែរ ព្រោះ​លោក ឱម យិនទៀង បានចេញ​ទូកប្រណាំង​ពីដំបូងទី ដោយគ្មាន​តម្លាភាព​រួច​ទៅ​ហើយ៕

6 comments:

Anonymous said...



មនុស្សគេយកសំដី អែដំរីគេយកភ្លុក។
សំដីរបស់ ឱម យិនទៀង ជាសំដីរបស់មនុស្ស មិនបានរៀនសូត្រត្រឹមត្រូវ មិនខុសពីចៅហ្វាយខ្លួនឈ្មោះ ហ៊ុនសែន នោះទេ។


Anonymous said...

Ah Lngeu Pork Thngas Op Yuon Teang,

Other Kaun Khmer know how to speak English, French, shoot Gun, shoot Kbal Om Yin Teang, and investigate too.

Anonymous said...

This guy is so idiot.

Anonymous said...

អាកន្ទបហែងអោយកូនហែងរៀនបាញ់កាំភ្លើងដើម្បីសម្លាប់ខ្មែរមែនទេ?

Anonymous said...

12:14

This idiot is one of Hun Sen's third hands, and in turn Hun Sen is Hanoi 's third hand.

Anonymous said...

Yes right. your fucking sons will have faulty parachutes one day and they drop down like stones from the sky ( gravity in action)and smashed to ground splash their brains out like jelly.You fucking prick.