A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 1 April 2016

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រៀបចំ​ពិធី​ពិព័រណ៍​បង្ហាញ​ស្នាដៃ​រយៈពេល​៣​ថ្ងៃ


ដោយ ប្រាជ្ញ ចេវ
2016-03-31  rfa




និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្ដែង​របាំ​ជូន​ពរ នា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Brach Chev
និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ រៀបចំ​ពិធី​តាំង​ពិព័រណ៍​ដែល​មាន​ឈ្មោះ​ថា "មរតក​ផ្ទះ​ខ្ញុំ" ដើម្បី​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៨​យប់។ កម្មវិធី​នេះ រៀបចំ​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ក្រុង​ភ្នំពេញ។

តំណាង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ជា​អ្នក​គ្រប់គ្រង​ការ​សម្ដែង កញ្ញា អឿន សុគន្ធា ឲ្យ​ដឹង​ថា ការ​តាំង​ពិព័រណ៍​នេះ​មាន​កម្មវិធី​តាំង​ពិព័រណ៍​របស់​សិស្ស​ទាំង ៥​មហាវិទ្យាល័យ​នៃ​សាកលវិទ្យាល័យ​នេះ និង​ការ​សម្ដែង​គ្រប់​ទម្រង់។ កញ្ញា​ឲ្យ​ដឹង​ដែរ​ថា មាន​ការ​សម្ដែង​របាំ​បូរាណ ដូចជា​ល្ខោនបាសាក់ សៀក មាន​ចម្រៀង​ប្រជាប្រិយ និង​ចម្រៀង​សម័យ ជាដើម។

អ្នក​រៀបចំ​កម្មវិធី​ឲ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​១​នេះ មាន​អ្នក​ចូល​រួម​ជាង ៥.០០០​នាក់ ដែល​ភាគ​ច្រើន​ជា​យុវជន។ ពួកគេ​ចង់​ឃើញ​អ្នក​ចូល​រួម​ច្រើន​ជាង​នេះ ដើម្បី​អាច​ដឹង​ពី​របាំ និង​វប្បធម៌ ប្រពៃណី​ខ្មែរ និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​រៀបចំ​កម្មវិធី ព្រោះ​ការ​ចូលរួម​នេះ​មិន​គិត​លុយ​នោះ​ទេ។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ រៀបចំ​ឲ្យ​មាន​ពិធី​នេះ​ឡើង៕

No comments: