A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 31 March 2016

សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​និង​បណ្ដាញ​ព្រះសង្ឃ​ដើរ​ហែ​ក្បួន​ប្រឆាំង​នឹង​ការ​លុប​បឹង


ដោយ វិទ្យុអាស៊ីសេរី
2016-03-31

តវ៉ា​ប្រឆាំង​​ការ​លុបបឹង ៨៥៥
ទិដ្ឋភាព​សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ដោយសារ​ការ​លុបបឹង និង​បណ្ដាញ​ព្រះសង្ឃ នៅ​ចំណុច​បឹងកក់ មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Uon Chhin
 RFA/Uon Chhin


សមត្ថកិច្ច​រារាំង​ក្រុម​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ដោយសារ​ការ​លុបបឹង និង​បណ្ដាញ​ព្រះសង្ឃ ប្រមាណ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា នៅ​ពេល​ពួកគេ​នាំ​គ្នា​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ប្រឆាំង​នឹង​ការ​លុបបឹង។

ការ​រារាំង​ពី​សំណាក់​សមត្ថកិច្ច​នេះ ធ្វើ​ឡើង​នៅ​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ខណៈ​ពួកគេ​មាន​កាន់​បដា​ហែ​ជា​ក្បួន​ដើរ​សំដៅ​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន អន្តរាគមន៍​បញ្ឈប់​ការ​លុប​បឹង​ជា​បន្ទាន់។ ប៉ុន្តែ​អ្នក​តវ៉ា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជិះ​រ៉ឺម៉ក សំដៅ​ទៅ​រដ្ឋសភា​តែ​ម្ដង ដោយ​គ្មាន​ការ​ប៉ះ​ទង្គិច​គ្នា​ឡើយ។

ក្នុង​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួកគេ បាន​លើក​ឡើង​ថា ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ពី​លំនៅឋាន ដោយ​សារ​ការ​លុប​បឹង ក្រោម​ហេតុផល​អភិវឌ្ឍន៍ ដូច​ជា​ករណី​ពលរដ្ឋ​បឹងកក់ ត្រូវ​បាន​សាលាក្រុង​ភ្នំពេញ អនុញ្ញាត​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​លុប​បឹងកក់​ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម។

បច្ចុប្បន្ន​បឹង​ធម្មជាតិ​សំខាន់ៗ ដែល​រដ្ឋាភិបាល​បាន​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ត្រូវ​បាន​លុប​នោះ រួម​មាន​បឹងកក់ គឺ​លុប​ទាំង​ស្រុង​តែម្ដង ក្រៅ​ពី​នេះ​មាន​បឹង​ពោងពាយ បឹង​ទំពុន បឹង​ត្របែក ហើយ​ព័ត៌មាន​នៃ​ការ​លុប​បឹង​នេះ មិន​បាន​បើក​ទូលាយ​ឲ្យ​សាធារណជន​បាន​ដឹង​ទេ។ ក្រៅ​ពី​បឹង​នៅ​ភ្នំពេញ ក៏​នៅ​មាន​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ ដូច​ជា​ខេត្ត​ព្រះសីហនុ គឺ​បឹង​ព្រែកទប់ បឹង​ត្រាវ បឹង​នៅ​ខែត្រ​កំពង់ចាម ទំនប់​ខ្នាត​ជាដើម៕

No comments: