by Sam Rainsy


២៨ មីនា ២០១៦ / 28 March 2016 – The ACU does not know its role (*)
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនស្គាល់ពីតួនាទីរបស់ខ្លួន!
អ្វីទៅជាអំពើពុករលួយ ដែលអង្គភាពនេះត្រូវប្រឆាំង? អំពើពុករលួយ គឺជាទង្វើរបស់អ្នកមានអំណាច ដែលកេងប្រវ័ញ្ច និងលួចផលចំណេញ ពីការលក់ដូរ ឬការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ជាពិសេស តាមរយៈការគ្រប់គ្រងថវិកាជាតិ ដែលបានមកពីញើសឈាមប្រជារាស្ត្រទាំងមូល។ មានតែមន្ត្រីគណបក្សកាន់អំណាច (CPP) ទេ ដែលអាចប្រព្រឹត្តទង្វើបែបនេះបាន ពីព្រោះវាជាការប្រើអំណាចរបស់រដ្ឋ ដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈ។ មន្ត្រីគណបក្សប្រឆាំង (CNRP) មិនមានអំណាចអ្វី ជាតំណាងរដ្ឋ ឬ តំណាងរដ្ឋាភិបាល ដើម្បីប្រព្រឹត្តអំពើពុករលួយ ដូចមានចែងខាងលើនេះទេ។
ជនណាដែលមិនមានអំណាចក្នុងដៃ យកទៅប្រើប្រាស់ក្នុងនាមរដ្ឋ ឬ រដ្ឋាភិបាល មិនអាចត្រូវនរណាចោទថា ជាអ្នកប្រព្រឹត្តអំពើពុករលួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ត្រូវតាមដាន និងស៊ើបអង្កេតនោះទេ។ រឿងដែលគេកំពុងតែនិយាយសព្វថ្ងៃ គឺជារឿងឯកជនទេ ពីព្រោះវាគ្មានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ ។ ធនធាន និងលុយកាក់ ដែលឯកជន គេចាយវាយ ហើយដែលមិនបានមកពីការកេងប្រវ័ញ្ច ឬលួចកិបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវរវីរវល់ទេ។
រឿងដែលអង្គភាពនេះត្រូវរវីរវល់ មានច្រើនណាស់ ដូចជា ៖
- ការប្លន់ដីប្រជារាស្ត្រយកទៅប្រគល់ឲ្យក្រុមហ៊ុនឯកជន ដែលផ្តល់សំណូកសូកប៉ាន់
- ការកាប់បំផ្លាញព្រៃឈើ ដើម្បីនាំឈើទៅលក់ក្រៅប្រទេស ដោយលួចលាក់
- ការធ្វើអាជីវកម្ម បំផ្លាញបរិស្ថាន ដូចជាការវាយកម្ទេចភ្នំ និងការបូមខ្សាច់
- ការយកទ្រព្យសម្បត្តិរដ្ឋ ដូចជាអាគារសាធារណៈ ទៅលក់ ដើម្បីប្រមូលលុយដាក់ចូលហោប៉ៅបុគ្គលឬបក្ខពួក
- ការកិបកេងថវិការដ្ឋ យកទៅចាយវាយ ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍បុគ្គលឬបក្ខពួក
- ការផ្តល់កិច្ចសន្យាជាមួយរដ្ឋ ឲ្យទៅតែបក្ខពួករបស់ខ្លួន ដែលជាការបំប៉ោងចំណាយរបស់រដ្ឋ
- ការស៊ីសំណូកសូកប៉ាន់ពីថៅកែរោងចក្រ ដើម្បីឲ្យថៅកែគាបសង្កត់កម្មករ
- ការបែងចែកឡូត៍នេសាទ តាមតែសំណូកសូកប៉ាន់។ល។
សូមរំលឹកថា អង្គការពិភពលោក "តម្លាភាពអន្តរជាតិ" (Transparency International) បានដាក់ប្រទេសកម្ពុជាក្នុងចំណោម ប្រទេសដែលពុករលួយជាងគេក្នុងពិភពលោក។ តើអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានបានតាមដាន និងស៊ើបអង្កេត ពីរឿងពុករលួយមែនទែន ណាយួយខាងលើនេះ ហើយឬនៅ ?
3 comments:
ACU = Ass-kissers and Cock-suckers Unit
This dude doesn't know anything,but to KISS HUN SEN'S ASS.
It remains to be seen whether om yum teing is hun sen ass kisser or not!!. He is one of the gangs of four and a game changer. He probably initiated to plot against Kem sokha, to demoralize the opposition and therefore he is not hun's ass kisser, from behind the scene he is just as power as ah kwak.
Post a Comment