ដោយ យាង សុជាមេត្តា
2016-02-02 rfa
![]() |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ពាក់អាវកីឡា) ថតរូបជាមួយពលរដ្ឋនៅសួនច្បារមុខព្រះបរមរាជវាំង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦។ Photo: Prime Minister Hun Sen Facebook
|
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈពេលចុងក្រោយនេះ បានបង្ហាញភាពស្និទ្ធស្នាលជាមួយពលរដ្ឋនៅតាមទីសាធារណៈ ដូចជាពលរដ្ឋសាមញ្ញ។ កាយវិការរបស់ លោក ហ៊ុន សែន នេះ គេកម្របានឃើញណាស់ពីមុនមក ដោយសារកន្លងមក គេតែងសង្កេតឃើញថា ទីណាដែល លោក ហ៊ុន សែន គ្រោងចុះទៅ ទីនោះតែងត្រូវបានអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់តឹងរ៉ឹង មិនឲ្យមានពលរដ្ឋចូលជួបងាយស្រួល និងមិនឲ្យមានភាពរញ៉េរញ៉ៃនោះឡើយ។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យ លោក ហ៊ុន សែន បង្ហាញភាពស្និទ្ធស្នាលជាមួយពលរដ្ឋក្នុងលក្ខណៈសាមញ្ញដូចនេះ?
![]() |
ហ៊ុន សែន ២០១៦ ៨៥៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ពាក់អាវកីឡា) ទិញនំបញ្ចុករបស់អ្នករែកលក់តាមសួនច្បារបរិភោគ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។ Photo: Prime Minister Hun Sen Facebook page
|
នៅប្រទេសណាមិនដឹងទេ តែបើនៅកម្ពុជា វិញ ការដែលមានមេដឹកនាំកំពូលមកពីបក្សកាន់អំណាច ចុះជួបប្រជាពលរដ្ឋដោយមិនមានដាក់កម្លាំងសមត្ថកិច្ចយាមកាមច្រូងច្រាងរៀបចំសណ្ដាប់ធ្នាប់ ឬបោសសម្អាតអ្នកសុំទានឲ្យល្អជាមុននោះ គឺជារឿងកម្រខ្លាំងណាស់។
ចំណុចនេះហើយដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងពលរដ្ឋភាគច្រើនសម្ដែងការភ្ញាក់ផ្អើល ហើយងឿងឆ្ងល់ នៅពេលបានឃើញ ឬដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះទៅធ្វើសកម្មភាព និងហាត់ប្រាណនៅតាមសួនច្បារសាធារណៈដូចពលរដ្ឋសាមញ្ញទូទៅផ្សេងទៀតនោះ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន សែន បានបង្ហោះរូបភាព និងវីដេអូនៃសកម្មភាពរបស់លោកជាច្រើន។ សកម្មភាពទាំងអស់នោះមានដូចជា ការអង្គុយជជែកគ្នាលេងជាមួយអ្នករកស៊ីធាក់ស៊ីក្លូ ការដើរគយគន់តាមសួនច្បារ ការស្រោចទឹកផ្កាក្នុងសួនច្បារ ការហាត់ប្រាណ ការថតរូបជុំគ្នាជាមួយពលរដ្ឋ ការចែកប្រាក់ឲ្យពលរដ្ឋ និងការអង្គុយបរិភោគនំបញ្ចុករបស់អ្នករែកលក់តាមសួនច្បារ ជាដើម។
នៅក្នុងវីដេអូដែលបង្ហោះនោះ គេឮសំឡេងមនុស្សដើរអម ដែលទំនងជាមន្ត្រីរបស់ លោក ហ៊ុន សែន និយាយប្រាប់ពលរដ្ឋថា ពួកគេសំណាងហើយដែលបានថតរូបជាមួយ លោក ហ៊ុន សែន ឬថា សំណាងហើយដែលបានហូបនំបញ្ចុកមួយចានរួមគ្នាជាមួយ លោក ហ៊ុន សែន បើទោះជានំបញ្ចុកនោះត្រូវបាន លោក ហ៊ុន សែន ហុចឲ្យអ្នកលក់ហូបបន្តពីលោក ក្រោយពីលោកភ្លក់បានពីរម៉ាត់ក្តី៖ «បានពិសាជាមួយសម្ដេចសំណាងហើយណាចានហ្នឹង នៅសល់ប៉ុន្មាន ញ៉ាំហើយបានលុយទៀត»។
លោក ហ៊ុន សែន មិនត្រឹមតែចុះជួបអ្នកស្រុកទេ លោកថែមទាំងហុចលុយទាំងខ្ទាស់ៗឲ្យពលរដ្ឋមួយចំនួនផង។ លោក ហ៊ុន សែន ដែលកំពុងជក់ចិត្តខ្លាំងលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានសរសេរថា លោកសប្បាយចិត្តដែលបានចុះសួរសុខទុក្ខពលរដ្ឋ និងបានហូបនំបញ្ចុកដ៏ឆ្ងាញ់។ ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានភ្លេចបង្ហាញសារនយោបាយរបស់លោកទៅកាន់ពលរដ្ឋឡើយ។
លោកថា ទោះជាជីវិតលោកពោរពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែលោកពិតជាមានមោទនភាព ដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត នាំមកឲ្យកម្ពុជា នូវសន្តិភាពតាមរយៈនយោបាយឈ្នះៗ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ នាយករដ្ឋមន្ត្រីកាន់អំណាចជាង ៣០ឆ្នាំរូបនេះបញ្ជាក់ថា ការបំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាព និងការថែរក្សាសន្តិភាព គឺជាកិច្ចការដ៏លំបាក ហើយលោកសង្ឃឹមថា ជនរួមជាតិនឹងបន្តដំណើរជាមួយលោក ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។
មែនទែនទៅ វាមិនមានអ្វីជារឿងចម្លែកនោះទេដែល លោក ហ៊ុន សែន និយាយអួតពីការខិតខំរបស់លោក នាំមកនូវសន្តិភាពដល់កម្ពុជា។ ក្នុងរឿងសន្តិភាពនេះ លោកធ្លាប់ទាំងថ្លែងថា បើគ្មានលោកទេ នោះកម្ពុជា ប្រាកដជាជួបការវឹកវរមិនខាន ឬបើបក្សប្រឆាំងជាប់ឆ្នោត នឹងមានសង្គ្រាម ជាដើម ប៉ុន្តែអ្វីដែលជារឿងចម្លែកពេលនេះនោះ គឺពេលលោកធ្វើសកម្មភាពដែលមហាជនទូទៅកម្របានឃើញពីមុនទៅវិញទេ នោះគឺការបង្ហាញខ្លួនតាមទីសាធារណៈដែលមានមនុស្សកកកុញរញ៉េរញ៉ៃច្រើនដូចនេះ។
កន្លងមក គេធ្លាប់តែឃើញមេដឹកនាំបក្សប្រឆាំង បង្ហាញខ្លួនតាមទីសាធារណៈគ្មានកងអង្គរក្សការពារច្រូងច្រាង ដើរចូលផ្សារជួបអ្នកលក់ដូរ ឬចូលវត្តអារាមជួបព្រះសង្ឃ ឬអ្នករងគ្រោះដីធ្លី ដែលមើលទៅហាក់ពុំសូវបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែកាយវិការរបស់មេបក្សប្រឆាំងបែបនេះ ក៏តែងត្រូវបានពលរដ្ឋស្ងើចសរសើរ ព្រោះពួកគេយល់ថា ជាការចុះជួបដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាកពិតប្រាកដរបស់ពលរដ្ឋ វាប្រសើរជាងអង្គុយតែនៅក្នុងការិយាល័យ ចាំស្តាប់របាយការណ៍តែពីកូនចៅថ្នាក់ក្រោម ដែលពេលខ្លះបានបំប៉ោងព័ត៌មានដើម្បីយកចិត្តយកថ្លើមមេនោះ។
វាអាចមានហេតុផលមួយចំនួន ដែលធ្វើឲ្យ លោក ហ៊ុន សែន ធ្វើសកម្មភាពចុះជួបពលរដ្ឋដោយគ្មានការរៀបចំបែបពិធីការទុកជាមុនដូចនេះ។ លោក ហ៊ុន សែន ធ្លាប់ថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោកមិនងាយបានដើរលេងទៅក្រៅដូចមនុស្សទូទៅនោះទេ ហើយបើចូលលេងកម្សាន្តនៅតាមកន្លែងសប្បាយៗវិញ វារឹតតែពិបាកសម្រាប់លោកថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពចុះជួបពលរដ្ឋរបស់ លោក ហ៊ុន សែន នេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា និយាយថា វាជាការព្យាយាមទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋ សម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខទៅវិញទេ។
អ្នកស្រាវជ្រាវឯករាជ្យផ្នែកសង្គម និងនយោបាយ លោក ហេង ស្រ៊ាង យល់ឃើញថា នេះគឺជាតាក់ទិក (Tactic) នយោបាយថ្មីទៀតរបស់ លោក ហ៊ុន សែន ក្នុងការអូសទាញយកសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋ៖ «ទី១ ប្រហែលជាលោកនាយករដ្ឋមន្ត្រី គាត់បានមើលឃើញហ្វេសប៊ុក ហើយគាត់ចង់ជួបប្រជាពលរដ្ឋតាមសួនច្បារ។ ទី២ ពេលនេះប្រហែលជាលោកនាយករដ្ឋមន្ត្រី គាត់ត្រូវការស្វែងយល់ពីប្រជាពលរដ្ឋ ហើយត្រូវជួបប្រជាពលរដ្ឋ ហើយត្រូវការប្រមូលសន្លឹកឆ្នោតពីប្រជាពលរដ្ឋវិញដែរ ពីព្រោះអីការបោះឆ្នោតឆ្នាំ២០១៣ កន្លងមក ឃើញសន្លឹកឆ្នោតគាត់ធ្លាក់ចុះច្រើន។ អ៊ីចឹងគាត់ធ្វើការជួបជុំប្រជាពលរដ្ឋដើម្បីយករូបភាពល្អឡើងវិញ ដើម្បីឲ្យឃើញថា គាត់ផ្សារភ្ជាប់ជាមួយពលរដ្ឋនៅតាមក្រុង ឬមូលដ្ឋានផ្សេងៗ»។
ទោះជាបែបនេះក្តី លោក ហេង ស្រ៊ាង គាំទ្រការចុះជួបពលរដ្ឋរបស់ លោក ហ៊ុន សែន ក្នុងលក្ខណៈសាមញ្ញដូចនេះ។ លោកថា ក្នុងនាមជាមេដឹកនាំប្រទេស លោក ហ៊ុន សែន ត្រូវចុះជួបពលរដ្ឋឲ្យបានច្រើន ជាពិសេសពលរដ្ឋនៅតាមតំបន់ដែលកំពុងរងទុក្ខលំបាកដោយសារភាពក្រីក្រ ពលរដ្ឋរងផលប៉ះពាល់ដោយការរំលោភបំពានផ្សេងៗ ឬពលរដ្ឋដែលកំពុងរងទុក្ខវេទនានៅតាមតំបន់ដាច់ស្រយាល ជាដើម។ លោក ហេង ស្រ៊ាង ក៏ស្នើឲ្យ លោក ហ៊ុន សែន ពេលចុះទៅណាម្តងៗ គួរណាតែបញ្ចៀសនូវការដាក់កងកម្លាំងពង្រាយយាមកាមច្រូងច្រាង ធ្វើឲ្យពលរដ្ឋមានការខ្លាចរអាមិនហ៊ានទៅក្បែរ ហើយដែលអាចធ្វើឲ្យលោកមិនទទួលបានព័ត៌មានពិតពីពលរដ្ឋ៖ «បើមានពេលចំណាយពេលទៅមើលប្រជាពលរដ្ឋរើសសំរាមនៅគំនរសំរាមស្ទឹងមានជ័យ នៅក្បែរគុកព្រៃស បានដឹងថាជីវិតរស់នៅរបស់ប្រជាពលរដ្ឋ កូនក្មេង ជនកំព្រា ជនអត់ទីលំនៅ វេទនាយ៉ាងម៉េច ហើយចុះទៅតំបន់ដាច់ស្រយាលក្រៗ គ្មានទឹកប្រើ គ្មានភ្លើងអគ្គិសនី គ្មានផ្លូវល្អ ពេលភ្លៀងជាប់ភក់ម៉េច គ្មានទឹកម៉េច ហើយអត់បាយហូបម៉េច ចុះទៅឲ្យឆ្ងាយៗដើម្បីឲ្យឃើញតថភាពជាក់ស្តែង ជាជាងគ្រាន់តែស្តាប់របាយការណ៍មន្ត្រីរបស់ខ្លួននិយាយល្អៗ ជាក់ស្តែងនិយាយល្អៗ តែដល់ពេលបោះឆ្នោតធ្លាក់ជិតអស់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា ជាង ៣០ឆ្នាំមកហើយ។ បើទោះជាកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចដែលរដ្ឋាភិបាលអះអាងថា ឈានឡើងពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្តី ប៉ុន្តែក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន កម្ពុជា ទទួលរងនូវការរិះគន់ជាច្រើនពីការរំលោភសិទ្ធិមនុស្ស ការគាបសង្កត់ទៅលើអ្នកនយោបាយបក្សប្រឆាំង និងសកម្មជនសង្គម អំពើពុករលួយ បក្ខពួកនិយម តុលាការមិនឯករាជ្យ ការរំលោភបំពានដីធ្លីពលរដ្ឋ អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ជាដើម។
អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា មើលឃើញថា ការចុះជួបបង្ហាញភាពស្និទ្ធស្នាលស្វែងយល់ពីសុខទុក្ខពលរដ្ឋ ជារឿងសំខាន់របស់មេដឹកនាំ ប៉ុន្តែពួកគេថា រឹតតែសំខាន់ទៀតនោះ មេដឹកនាំត្រូវមានសមត្ថភាពដោះស្រាយបញ្ហានានាដែលពលរដ្ឋកំពុងជួបប្រទះ បើមិនដូច្នោះទេ ភាពស្និទ្ធស្នាលនោះ គ្រាន់តែជាសកម្មភាពបោកបញ្ឆោតរាស្ត្រទាក់ទាញសន្លឹកឆ្នោត ដើម្បីរក្សាអំណាចរបស់ខ្លួនប៉ុណ្ណោះ៕


14 comments:
សូមបងប្អូនប្រយ័ត្ន ខ្លាល័កក្រចក ខ្លាគឺនៅតែជាខ្លា មិនអាចក្លាយជាគោបានទេ បើបងប្អូនច្រលំវានឺងកាច់កសីុក្រោយពេលឈ្នះឆ្នោត ២០១៨ ។
អស្ចារ្យអ្វីទៅចង់ផតជាមួយមេឃាដករណ៏អន្តរជាតិ ដែលបាតដៃប្រលាក់សុទ្ធតែឈាម បើខ្ញំុមិនផតជាមួយទេព្រោះខ្លាចជាប់ស្រមោលបីសាច ។
ខ្ញំុចង់ផតតែជាមួយមនុស្សមានសិលធម៏ ឬសប្បុរសជន មិនអោយជាប់រូបជាមួយ ចោរ,មនុស្សចិត្តបីសាច,ជំពូកមនុស្សបំផ្លាះជាតិឬកញ្ជះសាស្សដ៏ទៃ។
kiss arses, kiss baby , politician ploys to get re-elected... nothing new...
If Mr. Hun sen genuinely thinks that he can [really] eat stuffs off of the carry-on vendors, safe and sound, what will the rest of the Khmer people think?
Kal/ខាល
He eat that because ME KACH CHROUK is prepare and set up for him don't be surprise it over 30 years an it's jus one time and you know it over 300 security to set up for this show. He one to show Khmer as friendly and kindly of Hun but the same time he gave a promotion to the commander who killed Khmer at VENG SRENG. He always reward to who is the one that killed Khmer. that why all the soldier will kill Khmer with out hesitation . that mean ( the more you can kill the more reward you get) It's Hun Sen ways .
Hun Sen said after I do this, people still don't vote for me in 2018, then there will be no more selfie (actually he selfies with Yuon, look at the pictures), no more Nom Banhchok, etc...
Hun Sen is so afraid to do this. He lost about 2 years of his life span because he so worried about his security.
The selfie appears to be very well staged if there is nothing else that one can think of!!!
ហ៊ុន សែន វាឡប់ហើយ វាធ្វើដូច្នេះ ព្រោះក្មេងៗជេរវា ច្រើនពេកទៅ បានជាវាធ្វើដូចឆ្គួត ចង់ស៊ីនុំបញ្ចុកតាមចិញ្ចើមផ្លូវដូច្នេះ អាញ់ថាឡប់វាឡប់មាន ថាធ្វើអញ្ចឹងវាល្អ ម្តេចមិនធ្វើរាល់ខែទៅ តែនេះមើលទៅ ៣៧ឆ្នាំ មើលទៅកូនក្មេងមិនឈប់ជេរទេ ព្រោះវាគិតថាធ្វើនេះវាល្អ ស្រណស់ណាស់កូនក្មេងវត្ត ទៅស៊ីនុំតាមចិញ្ចើមផ្លូវ សុំមើលទៅបង្កើតបញ្ហាជាមួយខ្មែររាប់មិនអស់ គ្មានដោះស្រាយទេ ឯបើនិយាយពីយួនក្បាលលឹបដូចដែកកូល ហើយមកធ្វើស៊ីនុំថតផ្សាយឲ្យគេអាណិត មើលទៅក្នេងអាណិតតាមហ្វេសប៊ុកច្រើនណាស់។
Hun Sen "killed" a good job on Veng Sreng Blvd. Don't forget to vote for him in 2018.
Hun Sen is so popular now: he ate Nom Banchok on the street.
Presently, Yang Sess Komar, Mam Sonan Shit Do are working so hard to make sure that Hun Sen can win this next election legally.
Look at the boobs of the one in the white dress. Cha Cha Cha! I know that Khmerizaion will not publish my comment, or will he?
មុលហេតុដែល អាជ្រូក ហ៊ុន សែន វាធ្វើដូច្នេះមកពី កូនក្មេងយ៉ាងច្រើន ជេរវាតាមហ្វេសប៊ុក ខ្ញុំមិនដែលឃើញក្មេងវាជេរ អ្នកដឹកនាំរដ្ឋាភិបាលដូច្នេះទេ គឺគ្មានទេនៅក្នុង ពីភពលោក គឺមានតែវាមួយទេ ដល់វាឈ្លោះជាមួយកូនក្មេង គឺវាអន់រកគ្មានទេ តើអស់លោកថាដូចម្តេច?
Hun Sen Euy !!
How about Yuon Penh Srok ??
How about Yuon burned the precious woods to defy your orders? Why there is no reaction from you Mr. strong man ? Are you a strong man or a strange man who will give in to whatever your master Vietnam asked for?
How about "Thong Sarath" kind of people - Yuon with Khmer name - controlling every public institution ? When are you going to remove them to support your recent self proclamation that you are no longer a Ayang Yuon ??
How about Phnom Bokor ??
Can you rescind that stupid 2005 supplemental treaty with the evil Vietnam - paving the way for Cambodia to get Koh Tral back from Vietnam ?? and strictly implementing the 1991 Paris Peace Accord ??
In brief, you must shift your attention from this Online war to the Yuon On Khmer land if you don't want to see Cambodia as another Champa.
Bun Thoeun
In 2013 before election, Hun Sen and his team laughed and chasticed CNRP as a storm inside a pot.
Hun sen suffered from nightmare after the result of 2013 election. Who would have known who had really won 2013 election?
Anway, Hun sen now feels that he can't effort to ignore and take it easy anymore.
Now he has to set up public stunt appearance to galvanize people and prepare.BETTER PREPARE THAN SORRY.
People can see now that Hun Sen and his CPP team can no longer say CNRP is a bunch of rag-tag team anymore. It poses a real challenge and strong competition.
Post a Comment