A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 December 2015

សង្គម​ស៊ីវិល​ថ្កោលទោស​ពលរដ្ឋ​វៀតណាម​ប្រើ​ហិង្សា​វាយ​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​ស្វាយរៀង

សង្គម​ស៊ីវិល​ថ្កោលទោស​ពលរដ្ឋ​វៀតណាម​ប្រើ​ហិង្សា​វាយ​ប៉ូលិស​ការពារ​ព្រំដែន​ខេត្ត​ស្វាយរៀង
ដោយ ថា កិត្យា
2015-12-01
១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។
RFA/Chum Rasy


(((

School of Vice: This is yet another incident that serves to underscore Cambodia's de facto political subjugation vis a vis Vietnam. Previously we learnt of Cambodian coastguards receiving heavy beatings from Vietnamese fishermen who strayed into Cambodian sea water at the time whilst doing their duties, and both these incidents involved premeditated attacks on, not Cambodian civilians, but authority officials, indicating just how much scorn with which these Cambodian authority figures are regarded by their counterparts and "good neighbours" to the east. 

Imagine, as I have repeatedly pointed out, if these incidents had involved the reverse situation whereby it were the Vietnamese officials [or even civilians] who had been at the receiving end of the ill treatment! Even the recent show of immigration law enforcement through repatriation of a handful of illegal Vietnamese workers at some construction sites have been cited as evidence of  the [anti-Vietnamese?] prejudice and pressure the Phnom Penh authorities have found themselves under from the Opposition! At least, it's good to learn the political sway and weight the bespoken Opposition nowadays command over the ruling regime... 



If only these law enforcements extend to the hundreds of thousands of Vietnamese still populating and polluting the Tonle Sap [Great Lake] which, in any reasoned opinion, poses a far greater threat to the country's collective livelihood, as well as a serious violation of its sovereignty and dignity. Be careful who you choose to dine with in Phnom Penh ...

)))


អង្គការ​សង្គម​ស៊ីវិល ថ្កោលទោស​ពលរដ្ឋ​វៀតណាម ដែល​ប្រើ​ហិង្សា​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង នៅ​ខេត្ត​ស្វាយរៀង ម្នាក់​ឲ្យ​រង​របួស​ក្បាល​ជា​ទម្ងន់ ថា​ជា​ការ​មាក់ងាយ​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា។ ការ​ថ្កោលទោស​នេះ នៅ​បន្ទាប់​ពី​ឃើញ​កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ថា ជនជាតិ​វៀតណាម ចូល​មក​វាយ​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ឲ្យ​របួស​ធ្ងន់​នៅ​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​ក្នុង​ក្រុង​បាវិត។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​ប្រចាំ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា អាជ្ញាធរ​កម្ពុជា មិន​គួរ​ដោះស្រាយ​សម្រប​សម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​នោះ​ទេ ជុំវិញ​ករណី​ពលរដ្ឋ​វៀតណាម ម្នាក់ ស្ទុះ​ចូល​មក​វាយ​តប់​លើ​នាយ​ប៉ុស្តិ៍​ច្រក​របៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​នៅ​ភូមិ​តាបិប សង្កាត់​បាវិត ក្រុង​បាវិត។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ស្វាយរៀង លោក ប្រាក់ សារ៉ាន់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ដោយ​មិន​អនុវត្ត​តាម​ច្បាប់​នោះ គឺ​នឹង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ដទៃ មើលងាយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​ច្បាប់​របស់​កម្ពុជា ត​ទៅ​ទៀត៖ «នេះ​គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​អត់​ឲ្យ​ទេ គួរ​តែ​អនុវត្ត​តាម​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ពីព្រោះ​អី​ជាតិ​សាសន៍​ដទៃ​មួយ​ដែល​មក​វាយ​សមត្ថកិច្ច​នៅ​ក្នុង​ទឹក​ដី​របស់​ប្រទេស​កម្ពុជា។ គេ​មើល​ទៅ​ថា ប្រសិន​បើ​យើង​មិន​បាន​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងតែង​ទេ ឲ្យ​អ្នក​ហ្នឹង​រួច​ខ្លួន គឺ​វា​ប៉ះពាល់​ដល់​កិតិ្តយស​ជាតិ​យើង​ខ្លាំង​ណាស់»។

កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ជនជាតិ​វៀតណាម ម្នាក់​ដែល​ស្រវឹង​ស្រា បាន​ចុះ​ពី​លើ​ម៉ូតូ​ទៅ​វាយ​លោក​អនុសេនីយ៍ឯក ម៉ុំ ដារា នាយ​ប៉ុស្តិ៍​ច្រក​របៀង​២០១ បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ធ្ងន់ បន្ទាប់​ពី​លោក​ឃាត់​ដើម្បី​សួរ​នាំ និង​ពិនិត្យ​បែបបទ​រដ្ឋបាល​កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា។



ប្រភព​ដដែល បាន​ស្រង់​សម្ដី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង ថា ជន​ដៃ​ដល់​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​ចាប់​ខ្លួន ប៉ុន្តែ​ភាគី​ខាង​វៀតណាម សុំ​ចរចា​ដើម្បី​សម្រុះសម្រួល​បញ្ចប់​រឿង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

ទាក់ទិន​នឹង​ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ករណី​ប្រើ​ហិង្សា​នេះ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិន​អាច​សម្រប​សម្រួល​បាន​ឡើយ។ លោក​សង្ស័យ​ថា អាជ្ញាធរ​ខ្មែរ​អាច​សម្រុះសម្រួល​គ្នា​វិញ ដោយសារ​ខ្លាច​ប៉ះពាល់​ដល់​មិត្តភាព ឬ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ៖ «កន្លង​មក​យើង​ឃើញ​ហើយ​ថា មាន​ការ​វាយ​ដំ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​វៀតណាម មក​លើ​ប្រជាជន​ខ្មែរ តែ​យើង​សួរ​ថា តើ​មាន​ការ​អនុវត្ត​តាម​នីតិវិធី​តុលាការ ធ្វើ​បាន​ទេ? គឺ​យើង​មិន​ដែល​ឃើញ​ធ្វើ​បាន​មួយ​ករណី​ណា​ទេ»។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ រូប​នេះ សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ហាក់​ដូចជា​ពុំ​សូវ​គោរព​ច្បាប់ និង​សមត្ថកិច្ច​កម្ពុជា នោះ​ទេ គឺ​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី មាន​ទាំង​ម៉ូតូ​ស្លាក​លេខ​វៀតណាម និង​លក់​សន្លឹក​ឆ្នោត​បែប​អនាធិបតេយ្យ​ទៀត​ផង។ ទង្វើ​ជនជាតិ​វៀតណាម នេះ គឺ​ខុស​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គោរព និង​ខ្លាច​ច្បាប់ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ប្រទេស​វៀតណាម៕

5 comments:

Anonymous said...

Hun Sen will put that police in jail because he is stand up against YUON and this the first new that YUON beat up police. Hey look in BENG TON LE SAP .YUON beat up government fist and game countless time and now they can't get close to YUON boat at all and YUON can do what ever they want and look where all the fish go ? Khmer have no fish??

Kim Ea said...

I hate to say strong word on this case. Did all of Khmer know that, of to day Yuon government have full authority on top of your Khmer government or not? If you know that ,you ought to wake up and do revolved for a change of this autocracy regime under Yuon control out .

Anonymous said...

តើ ហ៊ុន សែន ហ៊ានរកយុត្តិធម៌ឲ្យ ទាហ៊ាននោះទេ អាឡប់ខ្ញុំទាយថាច្បាស់ជមិនហ៊ានដាច់ខាត ទោះជាប្រជាជនយួននោះគ្មានធ្វើអ្វីក៍ដោយ ហើយប្រហែលទាហ៊ាននោះត្រូវគេដេញចោល ហើយដាក់គុកទៀតផង ព្រោះថា ហ៊ានឈ្លោះជាមួយបងប្អូន មេកាញ់ជ្រូក គឺមិនបានដាច់ខាត ព្រោះយួន ហ៊ុន សែន គោរពជាងស្តេចខ្មែរទៅទៀត តើដឹងទេ ? ចយដឹកអើយ

Anonymous said...

You are police. Why did you let those evil civilian Vietnamese hit you?

If they look down on you like this, you got to fight back hard. Stop acting stupid by staying quite !!

Anonymous said...

WHAT AMAZES ME IS THAT THE INSIGNIA OF THE POLICE FORCE IN CAMBODIA IS IN ENGLISH NOT IN KHMER.ON THE POLICE CARS, ON THEIR VASES YOU NAME IT. IN FACT SO FAR I HAVEN'T SEEN THE WORD POLICE WRITTEN IN KHMER FOR A LONG TIME . HOW ARE WE TO KEEP OUR CULTURE INTACT ,WE CAN'T EVEN WRITE IT IN KHMER TO REPRESENT THE LAW ENFORCEMENT WHICH IS BY THE WAY QUITE THUGGISH . THEY WOULD ONLY BEAT UP INNOCENT KHMER AND TRY TO GET BRIBED WHENEVER THEY CAN LIKE A LIVING DAY LIGHT ROBBERY.
IF YOUN BEAT UP THE KHMER POLICE IT ONLY SERVES THEM RIGHT,BECAUSE THEY NO LONGER KNOW HOW TO DO THEIR JOB.