(ចុះផ្សាយនៅថ្ងៃ 14-11-2015, 6:04 pm) | ដោយ : ជា ធីរិទ្ធ
ក្រោយពីតុលាការចេញដីកាឲ្យចាប់រូបខ្លួន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា នៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថា រូបលោក មិនតក់ស្លត់នឹងការចាប់ខ្លួននោះឡើយ។ នៅចំពោះមុខពលករខ្មែរនៅប្រទេសកូរ៉េរាប់រយនាក់ លោកប្រមុខបក្សប្រឆាំងដែលអ្នកខ្លះចោទថា ជាអ្នកនយោបាយកំសាកនោះ បានញ្ជាក់ពីជំហររឹងមាំរបស់ខ្លួនយ៉ាងនេះថា៖« សម រង្ស៊ី អត់ខ្លាចទេ។ សម រង្ស៊ី កឹម សុខា ដូចកូនខ្មែរទាំងអស់ សុខចិត្តបូជាជីវិត ឲ្យតែជាតិបានរស់។ ដូច្នេះខ្ញុំអត់ខ្លាចទេ យកខ្ញុំទៅណា យកទៅ តែព្រលឹងខ្ញុំនៅតែស្រឡាញ់ខ្មែរ ការពារខ្មែរ..។ ចង់ចាប់សម រង្ស៊ី ចាប់ចុះ »។
សូមស្តាប់សំឡេងលោក សម រង្ស៊ី ៖
បើតាមលោក មុត ចន្ថា មន្រ្តីស្និទ្ធនឹងលោក កឹម សុខា និងជាអ្នកដែលកំពុងមានវត្តមាននៅប្រទេសកូរ៉េផងនោះ បានអះអាងនៅលើទំព័រហ្វេសប៊ុកខ្លួនថា ពលករដែលបានចូលរូមក្នុងកម្មវិធីជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិនៅទីក្រុងប៊ុសាន ប្រទេសកូរ៉េខាងត្បូង មានប្រមាណ ១ ពាន់នាក់។
សម រង្ស៊ី
ហ៊ុន សែន
1 comment:
Dear All,
A dead person in Prey Sar prison cannot make decisions !!!
Mr. Sam Rainsy should stay outside of Hun Sen's pond to mobilize the signatories of the 1991 Peace Accords.
Remember, even Puppet Hun Sen is gone, without the help of the Signatories,
Hanoi will NOT leave Cambodia alone.
Let's shoot for the end goal !!!
Post a Comment