«សម សារី និង សម រង្ស៊ី មិនដែលបានប្រព្រឹត្តិអំពើក្បត់ជាតិទេ។ មានតែ ហ៊ុន សែន ទេដែលបានប្រព្រឹត្តិអំពើក្បត់ជាតិតដ៏ច្រើន ដូចជាការចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ១៩៨៥និង២០០៥ប្រគល់ដីទៅអោយយួនជាដើម ដូច្នេះ ហ៊ុន សែន គឺជាជនក្បត់ជាតិយ៉ាងពិតប្រាកដ្ឋមិនអាចប្រកែកបាន។»
ដោយ ម៉ម មុនីរតន៍
2015-11-12
ប្រតិកម្មជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ បានធ្វើឲ្យកម្ដៅនយោបាយដែលមិនទាន់ទាំងបានត្រជាក់ទៅវិញស្រួលបួលផងនោះ កើនឡើងមួយកម្រិតថែមទៀត។
កម្ដៅនយោបាយដែលបានផ្ទុះឡើងជាថ្មីទៀត រហូតធ្វើឲ្យថ្នាក់ដឹកនាំប្រទេសប្រើប្រាស់វង្សត្រកូលមកធ្វើជាល្បែងម្ដងវិញនេះ ខណៈដែលមេដឹកនាំបក្សជំទាស់អំពាវនាវឲ្យប្រទេសជប៉ុន ជួយបញ្ចុះកម្ដៅនយោបាយនៅកម្ពុជា ដែលកំពុងតែឡើងអង្សាកាន់តែខ្លាំង ក្នុងដំណាក់កាលចុងក្រោយនេះ។
កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា លោក ហ៊ុន សែន បានបញ្ចេញសារនយោបាយយ៉ាងពិស្ដាររបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយហៅលោក សម រង្ស៊ី ថា ជាកូនអាក្បត់ជាតិ។ បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រីបានផ្សាយផ្ទាល់សារទាំងនោះតាមហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះទៀត។ លោកបន្តថា «ខ្ញុំគ្រាន់តែនិយាយតាមសម្ដេចព្រះនរោត្តម សីហនុ អំពី សម សារី ក្បត់ជាតិ។ តែឪក្បត់ជាតិ វាត្រូវកូនមានឈ្មោះថាកូនអាក្បត់ជាតិហើយ។ គេមិនដែលហៅឯកឧត្ដមក្បត់ជាតិទេ គេហៅអាក្បត់ជាតិ»។
បើទោះជាបែបណា សម្រាប់អ្នកវិភាគនយោបាយយល់ឃើញថា បញ្ហានេះរឹតតែរុញច្រានឲ្យកម្ពុជា ធ្លាក់ក្នុងភាពអាម៉ាស់កាន់តែខ្លាំងនៅលើឆាកអន្តរជាតិថែមទៀត។
លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត បង្ហាញការសោកស្ដាយដែលមេដឹកនាំកំពូលរបស់ប្រទេស ប្រើប្រាស់មធ្យោបាយនេះដើម្បីហេតុផលនយោបាយរបស់ខ្លួន។ លោកបន្តថា នេះជាគំរូដ៏អាក្រក់សម្រាប់មនុស្សជំនាន់ក្រោយទៀត ដែលម្នាក់ៗបានចម្លងទុកដោយមិនដឹងខ្លួន ជាពិសេសបានធ្វើឲ្យសីលធម៌កាន់តែធ្លាក់ចុះថែមទៀតផង។ មិនតែប៉ុណ្ណោះ លោក អ៊ូ វីរៈ ចាត់ទុកថា មេដឹកនាំទាំងពីរ លោករកពុំទាន់ឃើញថា បានប្រើប្រាស់ឥរិយាបថក្នុងសេចក្ដីថ្លៃថ្នូរ និងអាចជឿទុកចិត្តបាននៅឡើយទេ សម្រាប់គំរូនៃការដឹកនាំប្រទេស។ លោកបន្តថា «បើតាមខ្ញុំមើលតាំងពីដើមមក ការជេរប្រមាថគ្នា គឺជាកំហុសទាំងសងខាង ហើយខ្ញុំការជេរប្រមាថគ្នាទៅវិញទៅមកច្រើន គឺជេរ លោក ហ៊ុន សែន សុទ្ធតែអាខ្វាក់អាអី។ ខ្ញុំសោកស្ដាយមែន ព្រោះអីជាគំរូមួយដ៏អាក្រក់»។
លោក ហ៊ុន សែន បានព្រមាន និងបានសុំទោសប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្នុងសារនយោបាយរបស់លោក និងស្នើឲ្យវិនិច្ឆ័យចុះ ថាតើនរណាបង្កហេតុ ហើយបើមានអ្វីកើតឡើង សូមកុំបន្ទោសលោកថាប្រើពាក្យអសុរោះ។ លោកបន្តថា «យើងបានកំណត់បន្ទាត់ក្រហមនៅពេលដែលអ្នកឯងបញ្ចេញសិទ្ធិខុសជាមួយនឹងច្បាប់ ឈានដល់ដំណាក់កាលនៃការផ្ដួលរំលំ។ យើងអស់ជម្រើសហើយ ហើយអ្នកក៏នឹងទទួលបាបកម្មតាមអ្វីដែលអ្នកបានសាង»។
បើទោះជាបែបនេះក៏ដោយចុះ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក សឺន ស៊ូប៊ែរ្តិ៍ យល់ឃើញថា លោកនាយករដ្ឋមន្ត្រីហាក់ដូចជាអំនួតសម្បើមណាស់ ដែលលោក ហ៊ុន សែន ទំនងជាឆាប់ភ្លេចប្រវត្តិសាស្ត្រខ្លួនឯង ដែលទើបតែចប់ទៅកាលពីជាង ២០ឆ្នាំមុន ក្រោយចាញ់ឆ្នោតឆ្នាំ១៩៩៣។ លោកបន្ថែមថា លោក ហ៊ុន សែន នៅពេលនោះព្យាយាមបង្កើតតំបន់អបគមន៍ប្រឆាំងលទ្ធផលឆ្នោតនៅតាមបណ្ដាខេត្តមួយចំនួននៃភាគខាងកើតប្រទេសកម្ពុជា។
លោក សឺន ស៊ូប៊ែរ្តិ៍ ឲ្យដឹងទៀតថា អ្នកដែលក្បត់ជាតិនោះ គួរជាមេដឹកនាំបច្ចុប្បន្នវិញ ព្រោះមានបទល្មើសជាច្រើនសំណុំរឿង ដូចជាបន្តបង្ហូរជនអន្តោប្រវេសន៍ខុសច្បាប់មកកម្ពុជា និងព្រមានលុបចោលរបបរាជានិយមជាដើម។ លោកបន្តថា «ខេត្តខាងកើតហ្នឹងនាំគ្នាបែកពីរាជាណាចក្រកម្ពុជា។ អ្នកដែលធ្វើរដ្ឋប្រហារហ្នឹង មិនក្បត់ជាតិទេហ្នឹង។ ដល់ទីបញ្ចប់ នាំគ្នារត់ទៅជ្រកនៅស្រុកយួន»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងលោក សម រង្ស៊ី ដើម្បីឆ្លើយតបការចោទប្រកាន់នេះបានភ្លាមៗទេ នៅថ្ងៃទី១២ ខែវិច្ឆិកា។
ជុំវិញរឿងនេះ លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែងថា ថ្វីបើពុំមានឯកសារដែលបញ្ជាក់ពីសាវតាររបស់លោក សម សារី ឪពុករបស់លោក សម រង្ស៊ី ឲ្យបានច្បាស់លាស់ក្ដី រឿងនេះវាពុំមានជាប់ពាក់ព័ន្ធនឹងទោសក្បត់ជាតិដូចការចោទប្រកាន់ទេ។ បន្ថែមពីលើនេះ លោកអះអាងថា ហេតុផលដែលនាំឲ្យមានការសង្ស័យលោក សម សារី ក្បត់ជាតិ វាជានយោបាយសុទ្ធសាធ ដោយសារឥទ្ធិពលមហាអំណាចពីរធំៗកាលណោះ គឺប្លុកកុម្មុយនិស្ត និងប្លុកលោកសេរី។ ម្យ៉ាងវិញទៀត លោក សម សារី ត្រូវគេរកឃើញថា មាននិន្នាការទៅរកលោកសេរីច្រើនជាង ហេតុនេះទើបជាប់សង្ស័យថា ជាមនុស្សក្បត់ជាតិ។ លោកបន្តថា «សម សារី លោកជាអគ្គលេខាធិការរបស់គណបក្សព្រះករុណា នរោត្តម សីហនុ ហើយលោកបានជួយឈ្នះឆ្នោតលើកទីមួយហ្នឹង ៩០ភាគរយ បើតាមខ្ញុំចាំ។ ក្រោយមក វាមានការខ្វែងគំនិតគ្នាដោយជំនាន់ហ្នឹងយើងនៅក្នុងកាលៈទេសៈមួយ ដែលប្រទាញប្រទង់គ្នា ដោយសារវាមានសង្គ្រាមត្រជាក់សកលលោក»។
យ៉ាងណាអត្ថបទដែលលោក ហ៊ុន សែន បានបង្ហោះដោយពេបជ្រាយឲ្យលោក សម រង្ស៊ី ថា មិនគួរប្រៀបធៀបជោគជ័យនៃលទ្ធផលឆ្នោតនៅមីយ៉ាន់ម៉ា ឬ ភូមា ព្រោះភូមា មិនដែលបោះឆ្នោត រីឯកម្ពុជា បោះ ៥ដងរួចមកហើយ។ ម្យ៉ាងវិញទៀត បោះឆ្នោតនៅភូមា ឆ្នាំ២០១៥ រីឯកម្ពុជា បោះឆ្នោតឆ្នាំ២០១៨។ លើសពីនេះទៀត មានអត្ថបទប្រៀបធៀបមួយដែលលោក ហ៊ុន សែន អះអាងថា មិនទាន់ពេញលេញចេញពីប្រភពណា ប៉ុន្តែអាចជាមូលដ្ឋានឲ្យយល់ពី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) និង សម រង្ស៊ី។ អត្ថបទប្រៀបធៀបនោះដាក់ថា "អ៊ុង សាន ស៊ូជី មានឪពុកជាអ្នកស្នេហាជាតិ រំដោះជាតិពីអាណានិគមនិយម ដោយឡែកលោក សម រង្ស៊ី វិញមានឪពុកជាជនក្បត់ជាតិ ទោសប្រហារជីវិត និងរត់ចោលស្រុកជាដើម"៕
4 comments:
Khmer people all over just seat down and try to think in clear mind,who commit treason act ,Sihanouk or Hun Sen and their clan ?,or Sam Sary father of opposition Party ? Please learn more about these accusation and decide it . don't just stupidly believe this traitor mafia maniac said without any basic fact.
Lowlife scum , just impregnated a maid or biting her is a criminal code is not treason act . How about Sihanouk ,who put an explosive box and kill his uncle and take his uncle wife to sleep with ? did that more criminal act or what else you say ?
សត្វឆ្កែហ៊ុន សែន ទាលប្រជ្ញា ក៏តាំងសើររើរកចាប់ខ្លួនលោកសម រង្សីុផាជាជនក្បត់ជាតិ តាមពិតសត្វឆ្កែហុ៊ន សែនអ្នកណាក៏ដឺងផាវាជនក្បត់ជាតិហើយសាហាវពិសពុលបំផុត។
សត្វឆ្កែហ៊ុន សែន ទាលប្រជ្ញា ក៏តាំងសើររើរកចាប់ខ្លួនលោកសម រង្សីុផាជាជនក្បត់ជាតិ តាមពិតសត្វឆ្កែហុ៊ន សែនអ្នកណាក៏ដឺងផាវាជនក្បត់ជាតិហើយសាហាវពិសពុលបំផុត។
Post a Comment