A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 November 2015

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្យល់​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស

បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ពន្យល់​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស
ដោយ ខែ សុណង
rfa 2015-11-27
ទិដ្ឋភាព​នៅ​រាជធានី​ភ្នំពេញ ម្ដុំ​វិមាន​ឯករាជ្យ កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៥ ក្រោយ​មាន​ចរន្ត​អគ្គិសនី​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន។
RFA/Uon Chhin

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ឲ្យ​បាន​ច្បាស់​ចំពោះ​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ទូទាំង​ប្រទេស កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ជា​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​ថ្ងៃ​បង្ហើយ។ ការ​ស្នើ​នេះ​ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គនាយក​អគ្គិសនី​កម្ពុជា បកស្រាយ​ថា​មូលហេតុ​ដាច់​ចរន្ត​អគ្គិសនី បណ្ដាល​មក​ពី​បញ្ហា​បច្ចេកទេស និង​ដាច់​ចរន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម។

មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​ហៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ថា ខ្វះ​ការ​ត្រៀម​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ពុំ​មាន​វិធានការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដោយ​ពឹង​ផ្អែក​តែ​លើ​ប្រទេស​ជិត​ខាង។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បញ្ហា​អំពើ​ពុករលួយ​ក្នុង​វិស័យ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​កម្ពុជា គឺ​ជា​បញ្ហា​ដែល​បាន​លើក​ឡើង​ដោយ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​នោះ​ទេ។ លោក​បាន​ហៅ​ការ​បកស្រាយ​ពី​បញ្ហា​ការ​ដាច់​អគ្គិសនី​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ជា​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ​ថ្ងៃ​បង្ហើយ ដោយ​លោក​នាយករដ្ឋមន្ត្រី និង​មន្ត្រី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ត្រូវ​មាន​ការ​ឆ្លើយ​បំភ្លឺ​អំពី​មូលហេតុ​បច្ចេកទេស និង​វិធានការ​ឲ្យ​បាន​ច្បាស់លាស់ ជា​ជាង​ថា​មក​ពី​បញ្ហា​បច្ចេកទេស​ពី​ប្រទេស​វៀតណាម មិន​គ្រប់គ្រាន់​នោះ​ទេ៖ «»។

ពាក់ព័ន្ធ​និង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង មាន​មតិ​ថា ស្ថាប័ន​ជំនាញ​គួរ​តែ​រិះរក​វិធី​សាស្ត្រ​មួយ​ដោយ​មិន​គួរ​ពឹង​ផ្អែក​លើ​ប្រទេស​ជិត​ខាង​ទាំង​ស្រុង​ដូច្នេះ​ទេ ពិសេស​ប្រទេស​វៀតណាម។ លោក​ថា គួរ​ឲ្យ​សង្ស័យ​នៅ​ពេល​ដែល​ដំណឹង​ថា កម្ពុជា​នឹង​ចាប់​ដៃ​ជាមួយ​រុស្សី ដែល​ចង់​ជួយ​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដើម្បី​ជួយ​ឲ្យ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា ចុះ​ថោក និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​នោះ៖ «»។



ភ្លាមៗ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បន្ទាប់​ពី​ដាច់​អគ្គិសនី​មិន​ដល់​មួយ​ម៉ោង​ផង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ និង​ថ្លែង​សារ​អភ័យទោស​ដល់​សាធារណជន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេកប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក ដែល​ចំ​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះខែ។ លោក​ថា បញ្ហា​នេះ​មិនមែន​ជា​សញ្ញា​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម ឬ​ចេតនា​នយោបាយ​របស់​ក្រុម​ណា​មួយ ឬ​ជា​ឧបទ្ទវហេតុ​ណា​ផ្សេង​ក្រៅ​ពី​ការ​ដាច់​ចរន្ត​អគ្គិសនី​ដែល​បាន​កើត​ឡើង​ដោយ​ឥត​ព្រាង​ទុក។ លោក​បញ្ជាក់​ថា កម្ពុជា​បាន​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ក្នុង​កុងត្រា ២០០​មេហ្គាវ៉ាត់ ប៉ុន្តែ​កម្ពុជា ទិញ​វៀតណាម មក​ផ្គត់ផ្គង់​ទីក្រុង​ភ្នំពេញ ១៥០​ម៉េហ្គាវ៉ាត់៖ «»។

ដូច​គ្នា​ដែរ អគ្គនាយក​អគ្គិសនី​កម្ពុជា អឺ.ដេ.សេ (EDC) លោក កែវ រតនៈ មាន​ប្រសាសន៍​ថា បញ្ហា​បច្ចេកទេស​ដែល​កើត​មាន​នៅ​ក្នុង​ក្របខ័ណ្ឌ​ក្នុង​ទឹកដី​វៀតណាម ដែល​នាំ​ឲ្យ​ឆ្លង​ដល់​ការ​ដាច់​ចរន្ត​អគ្គិសនី​មក​ដល់​ប្រទេស​កម្ពុជា ទាំង​មូល។ តែ​ទោះ​ជា​យ៉ាង​ណា​ប្រទេស​កម្ពុជា បាន​ស្ដារ​និង​ដោះស្រាយ​ប្រព័ន្ធ​នេះ​ទាំង​មូល​មាន​ការ​ត​ភ្ជាប់​អគ្គិសនី​ឡើង​វិញ​ហើយ៖ «»។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​អះអាង​ថា កម្ពុជា​នៅ​មាន​សក្ដានុពល​ក្នុង​ការ​បង្កើត​ និង​សាងសង់​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ពឹង​ផ្អែក​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង៕

1 comment:

Anonymous said...

now you know who order Hun sen to stop doing water festival and when people still do that why the electricity was cut off . or that is a co incident Ha Ha Hun Sen use to say no smog is no fire. do Khmer believe it?