A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 3 October 2015

បណ្ដាញ​ព្រះសង្ឃ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃឡង់

បណ្ដាញ​ព្រះសង្ឃ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃឡង់
ដោយ​ សុ ជីវី
2015-10-02 rfa
ព្រះសង្ឃ ប៊ុត ប៊ុនតិញ (ស្ដាំ) គង់​ឈរ​ចរចា​ជាមួយ​មន្ត្រី​សង្ឃ​នៅ​ខាង​មុខ​សាលសន្និសីទ​ចតុមុខ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៣។
Photo: RFA

បណ្ដាញ​ព្រះសង្ឃ​ដើម្បី ​យុត្តិធម៌​សង្គម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា រួម​គ្នា​ធ្វើ​យុទ្ធនាការ​មួយ​ក្នុង​វត្ត​ពោធិ៍វាល ខេត្ត​បាត់ដំបង ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ចូលរួម​ថែរក្សា​ព្រៃ​ឡង់។

ប្រធាន ​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ព្រះសង្ឃ​ប្រមាណ ១០០​អង្គ​បាន​ជួប​ប្រជុំ​គ្នា ធ្វើ​យុទ្ធនាការ​ដោយ​ស្មិងស្មាធិ៍ និង​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​នៃ​កិច្ច​ការពារ​ព្រៃ​ឡង់។ ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា សារ​ពី​ការ​ចូលរួម​ថែ​រក្សា​ព្រៃ​ឡង់​ត្រូវ​សរសេរ​នៅ​លើ​ថង់យាម ដែល​ចែក​ប្រគេន​ព្រះ​សង្ឃ​ដែល​ចូលរួម​យុទ្ធនាការ។

ព្រៃឡង់ ឋិត​នៅ​ជាប់​ព្រំប្រទល់​នៃ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ កំពុង​រង​ការ​កាប់​បំផ្លាញ ហើយ​ប្រជា​សហគមន៍ រួម​នឹង​បណ្ដាញ​ព្រះសង្ឃ​ផង តែងតែ​ចេញ​ល្បាត​ការពារ​ព្រៃ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ មិន​បាន​ថយ​ចុះ​ទេ បើ​ទោះ​ជា​រដូវ​វស្សា​បាន​ចូល​មក​ហើយ​ក្ដី៕

No comments: