A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 October 2015

អាជ្ញាធរ​ត្រៀម​ប្ដូរ​ទីតាំង​ផ្ទះ​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង​ជាង​១​ពាន់​ខ្នង

អាជ្ញាធរ​ត្រៀម​ប្ដូរ​ទីតាំង​ផ្ទះ​បណ្ដែត​ទឹក​នៅ​កំពង់ឆ្នាំង​ជាង​១​ពាន់​ខ្នង
ដោយ ជិន ជេដ្ឋា
2015-10-03 rfa
ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ចាម និង​ខ្មែរ នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៥
RFA/Chin Chetha

ផ្ទះ​បណ្ដែត​ទឹក ១.៤៨៦​ខ្នង ដែល​ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​ក្រុង​កំពង់ឆ្នាំង ​នឹង​ត្រូវ​ប្ដូរ​ទីតាំង​ថ្មី ដោយ​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ប្រធាន​ ក្រុម​ការងារ​ទទួល​បន្ទុក​សណ្ដាប់​ធ្នាប់​ខេត្ត​បញ្ជាក់​ថា រយៈ​ពេល​ពីរ​ថ្ងៃ បន្ទាប់​ពី​ផ្សព្វផ្សាយ​វិធានការ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក គឺ​មាន​ម្ចាស់​ផ្ទះ​ប្រមាណ ៤០០​ខ្នង បាន​ស្ម័គ្រ​ចិត្ត​ប្ដូរ​ទីតាំង។

គម្រោង ​អភិវឌ្ឍន៍​សោភ័ណភាព​មាត់​ទន្លេ​ក្នុង​សង្កាត់​ផ្សារឆ្នាំង រយៈ​ពេល ៥​ឆ្នាំ គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៥ រហូត​ដល់​ឆ្នាំ​២០១៩ បាន​អនុវត្ត​ដល់​ជំហាន​ទី​២ ដែល​ត្រូវ​រុញ​ផ្ទះ​បណ្ដែត​ទឹក​ទៅ​ឆ្ងាយ​ពី​ទីប្រជុំជន និង​រៀបចំ​ផ្ទះ​ទាំង​នោះ​ជា​ជួរ​បណ្ដោះអាសន្ន រង់ចាំ​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​ជម្លៀស​ឡើង​គោក។

អភិបាល​ រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា ផែនការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មាន ៧​ជំហាន ហើយ​ជំហាន​ទី​២ ​នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​១៥ ខែ​តុលា ប៉ុន្តែ​ជនជាតិ​វៀតណាម ដែល​មាន​ផ្ទះ​ធំៗ បាន​ផ្លាស់​ទី​មុន​កាល​កំណត់ បន្ទាប់​ពី​អនុវត្ត​ជំហាន​ទី​១ គឺ​ចុះ​ផ្សព្វផ្សាយ​ផែនការ​អភិវឌ្ឍន៍​ដល់​ពួកគាត់។

លោក​ថា អ្នក​ភូមិ​ចុងកោះ និង​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារឆ្នាំង ចំនួន ៩៩៦​គ្រួសារ អាច​នឹង​អូស​ផ្ទះ​របស់​ខ្លួន​មក​រស់​នៅ​លើ​ទីតាំង​ថ្មី​ទាំង​អស់​គ្នា​នៅ​ មុន​ថ្ងៃ​ទី​១៥ ខែ​តុលា ព្រោះ​ពួកគាត់​យល់​ច្បាស់​ពី​ផែនការ​របស់​អាជ្ញាធរ៖ «កន្លង​មក​នៅ​តំបន់​នៅ​ខែ​ប្រាំង​ទឹក​វា​ស្អុយ អ៊ីចឹង​វា​ប៉ះពាល់​បរិស្ថាន​ខ្លាំង​ណាស់! ពិសេស​ឯកឧត្ដម​អភិបាល​ខេត្ត ចង់​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​តំបន់​មួយ​ដែល​មាន​បរិស្ថាន​ល្អ​ឡើង​វិញ ជា​កន្លែង​មួយ​អភិវឌ្ឍ​មាន​សួន​ច្បារ​សម្រាប់​ប្រជាពលរដ្ឋ​ហាត់​ប្រាណ ហើយ​មើល​ភ្នំ​កង្រី ។ល។»។

ពលរដ្ឋ​លើ​ទឹក ផ្សារ​ឆ្នាំង ៦២០
ពលរដ្ឋ ​ខ្មែរ​រស់​នៅ​លើ​ទឹក​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ឈ្មោះ សយ រុន ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​រស់​នៅ នៅ​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៥។ RFA/Chin Chetha

អាជ្ញាធរ ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា​សួនច្បារ កន្លែង​ហាត់​ប្រាណ និង​វេទិកា នៅ​អែប​មាត់​ទន្លេ​ផ្សារ​ក្រោម ដែល​មាន​ប្រវែង​ជិត ៣​គីឡូម៉ែត្រ (២.៧១១) ចាប់​ពី​មុខ​វត្ត​លោកយាយទេព រហូត​ដល់​ស្ថានីយ​ទឹក​ស្អាត​អានកូ (Anco) ក្នុង​សង្កាត់​ផ្សារឆ្នាំង។ គម្រោង​នេះ​ អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ត្រៀម​ខ្លួន​រៀបចំ​បុណ្យ​អុំទូក ឬ​ទទួល​បន្ទុក​រៀបចំ​ពិធី​បុណ្យ​ទន្លេ ដូច​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ចាម ដែរ។

ការ​ផ្លាស់​ទី​ចេញ​ពី​ទីតាំង​ ចាស់​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ ត្រូវ​បាន​ពលរដ្ឋ​​ខ្លះ​ពេញ​ចិត្ត និង​ខ្លះ​ទៀត​មិន​ពេញ​ចិត្ត​ដោយ​បញ្ជាក់​ថា ថ្មីៗ​ក្រោយ​ផ្លាស់​ទី​ផ្ទះ និង​បែរ​ត្រី​របស់​ពួកគាត់ អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា កូន​ចៅ​លំបាក​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ និង​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់​ជាដើម។ នៅ​អំឡុង​ពេល​នៃ​ការ​ផ្លាស់​ទី​នេះ មាន​បញ្ហា​ដណ្ដើម​ទីតាំង​គ្នា​ចត និង​ផ្ទះ​ខ្លះ​ខូច​ត្រូវ​ជួសជុល​ឡើង​វិញ។

ប្រជាពលរដ្ឋ​ ខ្មែរ​ម្នាក់ លោក សយ រុន មាន​ប្រសាសន៍​ថា គ្រួសារ​លោក និង​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​គ្រួសារ​ផ្សេង​ទៀត មិន​ចង់​ផ្លាស់​ទី​ ឬ​អូស​ផ្ទះ​គាត់​មក​ទីតាំង​ថ្មី​ភ្លាមៗ​ទេ ព្រោះ​ទីតាំង​ថ្មី​គ្មាន​ផ្លូវ​គោក​អាច​ជិះ​កង់ ឬ​ម៉ូតូ​ដល់​ផ្ទះ​ដូច​នៅ​ទីតាំង​ចាស់។ លោក​កំពុង​រក​មើល​ទិញ​ដី​នៅ​លើ​គោក​តូច​ល្មម​មួយ​កន្លែង​អាច​ធ្វើ​ផ្ទះ​រស់​ នៅ​បាន ហើយ​បន្ត​ការងារ​ជា​កម្មករ​ធ្វើ​ទឹក​កក​ចិញ្ចឹម​ប្រពន្ធ​កូន​នៅ​ក្បែរ​នោះ៖ «សំខាន់​កូន​ខ្ញុំ​តូច​លំបាក​ធ្វើ​ដំណើរ​ទៅ​រៀន! ... ខ្ញុំ​មក​នេះ​ចង់​មើល​គោលដៅ​ដែល​គេ​ឲ្យ​ចត​កន្លែង​ណា​កន្លែង​ណី​អ៊ីចឹង​ទៅ។ មើល​ទំនង​អាច​ចត​បាន​យើង​មក ប៉ុន្តែ​ដូច​ថា​មើល​ទៅ​លំបាក​អ៊ីចឹង​ប្រហែល​ខ្ញុំ​មិន​អាច​មក​បាន​ទេ»។

ពលរដ្ឋ ​ខ្មែរ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ រិះគន់​ថា ការ​ផ្លាស់​ទី​ដោយ​បន្ត​រស់​នៅ និង​ធ្វើ​អាជីវ​កម្ម​​លើ​ផ្ទៃ​ទឹក គឺ​នៅ​តែ​បង្ក​ឲ្យ​ទឹក​មាន​ជាតិ​ពុល និង​ប៉ះពាល់​សុខភាព​មនុស្ស​ដដែល ជា​ពិសេស​នៅ​រដូវ​ប្រាំង ទឹក​តិច កំហាប់​ជាតិ​ពុល​កាន់​តែ​ខ្ពស់។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា ទីតាំង​ថ្មី​នឹង​រៀបចំ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ ដោយ​រៀបចំ​បែរ​ត្រី​ជា​ជួរ ហើយ​ជម្លៀស​ផ្ទះ​រស់​នៅ​ទៅ​លើ​គោក​ដោយ​ម្ចាស់​ផ្ទះ​ត្រូវ​រក​ទិញ​ដី​ដោយ​ ខ្លួន​​ឯង៕

1 comment:

Kim Ea said...

Enough is enough ,they pollute the fresh water source and turn to be a toilet drain and all of Phnom penh citadel drink Yuon illegal shit every day . These illegal immigrants built their house under surreptitious watch of Khmer authority and they all pretending that they did not know , they took their blind eyes because of big bribe or they fallowed an order from the top . Action need to take for so long time and verification of these illegal settlement and illegal creation of these unwanted village suppose to enforce with the law of the land but bribery or fallowing the strict order from the infidel traitor CPP policy . These authorities of to day were the most destroyer of Khmer resource and don't you tried to point the finger to some bodies else .