A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 1 October 2015

អ្នក​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក​ប្រតិកម្ម​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា

អ្នក​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក​ប្រតិកម្ម​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា
ដោយ យន់ សាមៀន
2015-09-30

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញីវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ លោក ហ៊ុន សែន ចូល​រួម​កិច្ច​ប្រជុំ​នៅ​សហរដ្ឋអាមេរិក ២​ថ្ងៃ (២៦-២៧) ខែ​កញ្ញា។
RFA/Yun Samean

មន្ត្រី​គណៈកម្មការ​រៀបចំ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ កាល​ពី​ចុង​សប្ដាហ៍ ស្នើ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កម្ពុជា ធ្វើ​ការ​កែ​តម្រូវ​ព័ត៌មាន​ដែល​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង មាន​តែ​ចំនួន​ពីរ ឬ​បី​នាក់​ប៉ុណ្ណោះ ដែល​ធ្វើ​បាតុកម្ម​នៅ​មុខ​អគារ​អង្គការ​សហប្រជាជាតិ។

សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ពេល​ដែល លោក ហ៊ុន សែន វិល​ត្រឡប់​ទៅ​ដល់​កម្ពុជា វិញ​ថា បាតុកម្ម​ប្រឆាំង លោក ហ៊ុន សែន មិន​មែន​ជា​មហា​បាតុកម្ម​ឡើយ។

មន្ត្រី​គណៈកម្មការ​រៀបចំ​បាតុកម្ម លោក ទូច វិបុល បញ្ជាក់​ថា បាតុករ​ដែល​មក​ចូលរួម​បាតុកម្ម​នោះ មាន​ចំនួន​ប្រមាណ​ពី ៥០០​នាក់​ទៅ ៧០០​នាក់។

No comments: