A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 26 September 2015

បក្ស​ប្រឆាំង​ធានា​ធ្វើការ​អភិវឌ្ឍ​​ប្រទេស​មិន​ឲ្យ​ពលរដ្ឋ​ស្រក់​ទឹកភ្នែក

បក្ស​ប្រឆាំង​ធានា​ធ្វើការ​អភិវឌ្ឍ​​ប្រទេស​មិន​ឲ្យ​ពលរដ្ឋ​ស្រក់​ទឹកភ្នែក
Fri, 25 September 2015 ppp
មាស សុខជា

កំពង់ឆ្នាំងៈ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​ដោយ​​ធានា​​ថា​នឹង​ធ្វើការ​អភិវឌ្ឍ​ប្រទេស ដោយ​មិន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្រក់​​ទឹកភ្នែក​ដូច​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ឡើយ​។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ខ្មែរ​អ៊ិស្លាម​នៅ​ស្រុក​​កំពង់​ត្រឡាច និង​​ក្រុង​​កំពង់ឆ្នាំង​កាលពី​ម្សិលមិញ​លោក​ សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​ខ្មែរ​អ៊ិស្លាម​ព្រួយបារម្ភ​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ធ្វើឲ្យ​ពួកគេ​បាត់បង់​ដីធ្លី និង​ផ្ទះ​​​​សំបែង​។

មេដឹកនាំ​ទាំង​ពីរ​បន្ត​ថា​ ផែនការ​អភិវឌ្ឍ​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ខុស​ពី​គណបក្ស​ប្រជាជន​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​ឃុំ​ សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​។

លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «​ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធានា​បាន​ ១០០% គឺ​​ការ​បោះឆ្នោត​ជាតិ​​ឆ្នាំ ២០១៨ ​។ ការ​បោះឆ្នោត​រដ្ឋាភិបាល​នឹង​ផ្លាស់ប្តូរ​ ផ្លាស់ប្តូរ​មេដឹកនាំ​កំពូល​ផ្លាស់ប្តូរ​គោល​នយោបាយ​ជាតិ​»។

លោក សម រង្ស៊ី បន្ត​ថា​៖ «​ជា​គោលការណ៍​ពេល [គណបក្ស​សង្គ្រោះ​ជាតិ​] ដឹកនាំ​ប្រទេស​យើង​នឹង​យក​គោលការណ៍​អនុវត្ត​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​។ ចង់​អភិវឌ្ឍ​ចង់​រៀបចំ​កន្លែង​នេះ​ឲ្យ​ល្អ​ប្រសើរ​ប៉ុន្តែ​ការ​អភិវឌ្ឍ​នោះ​គឺជា​ការ​អភិវឌ្ឍ​ដើម្បី​ប្រជាពលរដ្ឋ​មិនមែន​ដើម្បី​ក្រុមហ៊ុន​ដើម្បី​ឧកញ៉ា​ទេ... ព្រោះ​ពលរដ្ឋ​ជា​ម្ចាស់​ដី»។

លោក​បញ្ជាក់​ជាថ្មី​ថា​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​ពលរដ្ឋ​ដែល​ធ្លាប់​រស់នៅ​ទី​ណា​ត្រូវ​តែ​រស់នៅ​ទី​នោះ​ដដែល​ដោយ​គ្មាន​ការ​​បណ្តេញ​ចេញ​ទេ​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ច្រាន​ចោល​ការ​លើក​ឡើង​​របស់​លោក សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ហើយ​ថា​ការ​លើក​ឡើង​នេះ​មិន​ផ្អែក​លើ​ការពិត​ទេ​ប៉ុន្តែ​ដើម្បី​ចំណេញ​នយោបាយ។

លោក​បាន​បញ្ជាក់​ថា៖ «​គំនិត​របស់​គាត់​គឺជា​ចម្រៀង​ដដែលៗ​គ្មាន​អ្វី​​ប្លែក​ទេ។ បើ​ទោះបី​ជា​គ្មាន​ចំណុច​អវិជ្ជមាន​ក៏ដោយ​ប៉ុន្តែ​គាត់​នៅ​តែ​លើក​ចំណុច​អវិជ្ជមាន​ដើម្បី​បន្ទាប​បន្ថោក​សមិទ្ធផល​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​យក​ចំណេញ​ខ្លួនឯង​»។

ចំពោះ​ការ​រិះគន់​នេះ​លោក ឥសាន បាន​អះអាង​ថា​គណបក្ស​ប្រជាជន​មិន​អាច​ទទួល​យក​បាន​ទេ​ព្រោះ​នេះ​មិនមែន​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​ទេ​ប៉ុន្តែ​ជា​ការ​រិះគន់​ដើម្បី​ចំណេញ​នយោបាយ៕ TK

No comments: