លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៤
នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។
RFA/Brach Chev
|
2015-08-23 rfa
Heng Samrin: You can't even defend my birth village from being encroached by Vietnam ...
***
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមានមោទនភាពចំពោះគោលនយោបាយដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលអាចអភិវឌ្ឍប្រទេសមកដល់បច្ចុប្បន្ន។ លោកក៏បានលើកឡើងពីគុណសម្បត្តិរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ថាបានជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រៅពីនេះ លោកក៏បានបញ្ជាក់ថា លោកមានសមត្ថភាពក្នុងការណែនាំមេដឹកនាំនៃបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោកផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមានសមត្ថភាពបង្រៀនមេរៀនស្តីអំពីការផ្លាស់ប្ដូរសង្គម ទៅដល់មេដឹកនាំនៃបណ្ដាប្រទេសនានានៅលើពិភពលោក ដែលក្នុងនោះក៏រួមមានទាំងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៃសហរដ្ឋអាមេរិក ផងដែរ។ លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីជួបជុំពិសាភោជនាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមអ្នកឧកញ៉ា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥៖ «ថ្ងៃមុនខ្ញុំជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកមុន ពេលដែលចាកចេញពីកម្ពុជា។ នៅពេលដែលគាត់និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើនអំពីអ្វីដែលហៅថាការផ្លាស់ប្ដូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយអ្នកណា? ឯកឧត្តមកំពុងនិយាយជាមួយអ្នកណា? ឯកឧត្តមពិតជាកំពុងនិយាយជាមួយសាស្ត្រាចារ្យម្នាក់ដែលអាចបង្រៀនឯកឧត្តម ឬប្រធានាធិបតីប្រទេសឯកឧត្តម ឬនាយករដ្ឋមន្ត្រីប្រទេសផ្សេងលើបញ្ហាការផ្លាស់ប្ដូរ»។
ក្រៅពីការថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដែលបានចូលរួមជាវិភាគទានសម្រាប់ការអភិវឌ្ឍសង្គម លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាដឹងច្បាស់ពីខ្លឹមសារនៃពាក្យថា ការផ្លាស់ប្ដូរ បើមិនដូច្នេះទេ លោកនឹងមិនអាចគ្រប់គ្រងប្រទេសបានដល់ជាង ៣០ឆ្នាំនោះឡើយ៖ «ខ្ញុំត្រូវតែអរគុណចំពោះអ្នកទាំងអស់នៅទីនេះ ទាំងផ្នែករដ្ឋ និងវិស័យឯកជន ដែលគាំទ្រនូវនយោបាយ និងការដឹកនាំរបស់ខ្ញុំដែលមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ និងគ្រប់គ្រងការផ្លាស់ប្ដូរបានតាមរយៈការបង្កើតឡើងនូវស្ថានភាពច្រើនបែបច្រើនយ៉ាង ដោយក្នុងនោះរាប់បញ្ចូលទាំងការផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្តិភាពតាមរយៈនយោបាយឈ្នះៗ»។
ទាក់ទងបញ្ហានេះ នាយកវេទិកាអនាគត លោក អ៊ូ វីរៈ បានចាត់ទុកថា ការលើកឡើងណាមួយដែលមានលក្ខណៈជាការអួតអាង មិនអាចផ្តល់ផលប្រយោជន៍ដល់សង្គមជាតិបានឡើយ។ លោកបញ្ជាក់ថា កម្ពុជា នៅតែជាប្រទេសដែលមានបញ្ហាប្រឈមជាច្រើន តួយ៉ាងបញ្ហាបក្ខពួកនិយម អំពើពុករលួយ និងការប្រកួតប្រជែងមិនស្មើភាព ជាពិសេសកម្ពុជា នៅតែត្រូវការជំនួយពីសហគមន៍អន្តរជាតិដដែល។ ដូចនេះ មេដឹកនាំកម្ពុជា មិនទាន់អាចក្លាយទៅជារដ្ឋបុរសដែលមេដឹកនាំដទៃអាចយកគំរូតាមបានឡើយ។ សម្រាប់ លោក អ៊ូ វីរៈ ការផ្លាស់ប្ដូរមេដឹកនាំមិនសំខាន់នោះឡើយសម្រាប់កម្ពុជា តែអ្វីដែលសំខាន់ គឺប្រព័ន្ធដឹកនាំរដ្ឋមួយដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ និងមានភាពស្មើគ្នាក្នុងការប្រកួតប្រជែង៖ «ផ្លាស់ប្ដូរហ្នឹង គឺផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងរដ្ឋ គឺធ្វើយ៉ាងម៉េចឲ្យមានប្រជាធិបតេយ្យពិតប្រាកដ និងសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដ។ ប្រជាធិបតេយ្យពិតប្រាកដអាស្រ័យទៅលើការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ មានការចូលរួមពីប្រជាពលរដ្ឋដោយសកម្មទាក់ទងរឿងចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋ ទាក់ទងរឿងគណបក្សប្រឆាំងដែលមានប្រសិទ្ធភាព គឺវាពាក់ព័ន្ធច្រើន»។
កាលពីខែមករា កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍មួយស្តីអំពីការកាន់អំណាចរបស់ លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំនៅកម្ពុជា។ របាយការណ៍កម្រាស់ ៧៣ទំព័រ បានលើកឡើងចំណុចជាច្រើនពាក់ព័ន្ធដល់ការប្រើប្រាស់អំណាចរបស់ លោក ហ៊ុន សែន ដើម្បីរក្សាតំណែងចាប់តាំងពីពេលលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៨៥។
របាយការណ៍បញ្ជាក់ទៀតថា នៅក្នុងផ្នែកខ្លះ លោក ហ៊ុន សែន បានបង្ហាញឲ្យឃើញថា លោកបានខិតខំប្រឹងប្រែងក្នុងឋានៈជាអ្នកដឹកនាំវ័យក្មេង ក្នុងការនាំប្រទេសត្រឡប់ទៅឆាកអន្តរជាតិ និងបានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស កាលពីឆ្នាំ១៩៩១។ ប៉ុន្តែក្នុងស្ថានភាពពិត គឺផ្ទុយគ្នាទៅវិញទេ ត្បិតក្នុងតួនាទីជានាយករដ្ឋមន្ត្រី ជំនួសឲ្យការប្រើប្រាស់តួនាទីដើម្បីកែលំអវិស័យសុខាភិបាល ការអប់រំ និងបទដ្ឋានរស់នៅរបស់ពលរដ្ឋ លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅវិញ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការរាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យបំភ័ន្តសាធារណៈមតិ៕
4 comments:
hun sen can teach how to rob or stealing this is his professional,and no body want him to teach because he is not completed high school,he was only 5 st grade may only street gangster that can be available
All these top dog hun sen government are vietnamese slave,they never want to change his politic,they are very happy to be slave,they are dress up look nobility but if we look carefully there are facings dog it just good look but they are talking and activities or attitudes not different from animal,if human, they are not killing,cheating,creating to much problems,injustice and make up a bad reason and pointing to someone they don't like so it mean good look for dressing up but their faces not different a dogs.
This maniac and brain deficiency PM see the word with one eyes it mean half sphere only . He thought that world he rule of day event smaller than Los Angles and their environment, is the whole world his talk about . Ignorance low educate and thug altitude, former communist killer want to show all khmer specially the CPP members that he the top brass of leadership. 30 years, you can run the country with iron hand, because Vietnam stand strong behind you, and you kneel to China, North Korea and Yuon patron to help and support . With these 3 bastard countries involve directly, you start to act like, you are a great immortal leader , i see with out kneeling to the feet and kiss ash of these communists friend you may be tackle down by Khmer people a long time ago . Your word so offend to Khmer as a whole, your stupidity and shamelessness feasible characteristic of a lower education and vanity . If you stop talking shit like this, nobody said you are deaf .
គួរឲ្យខ្មាស់ខ្មោច ហុ៊ន សែន និយាយធ្វើមើលតែគេមិននូវអំពើរអាក្រក់ស្មោកគ្រោក មារយាទមហាថោក ដែលមានតែមនុស្សពីររបីនាក់ក្នុងលោកដែលប្រជាជាតិក្នុងពិភពលោក គេស្អប់ហើយខ្ពើមរអើមបំផុត មានតែពួកមួយក្រមដែលអង្គុយបង្ហាញនៅទីនេះដែលថាហុនសែនអស្ចារ្យ ប៉ុមនុស្សដែលគេមានគុណធម៏ លក្ខណៈជាមនុស្សពិតប្រកដ គេឆ្ឆើមនូវ ពាក្យសំដីយកូងរគាត់ គ្មានមនុស្សល្អណាម្នាក់ចង់ព្ញុសំលេងបាតផ្សាររបស់គា់ទេ មានតែមនុស្សអាក្រក់ជួរជាតិពួកគាត់បុ៉ណ្ណោះដែលស្ដាប់ហើយទះដៃហៃអើ ព្រោះមនុស្សសារជាតិមកពីតិរិច្ឆានដូចគ្នា គួរឲ្យស្អប់ខ្ពើមណាស់ហ៊ុនសែន យើងមិនចង់ព្ញុទេ គ្មានបរទេសណាយកលោកជាគ្រូទេ មានតែពួកចនអាវា៉សែ ឬពួកហិតកាវនៅជំុវិញ ទីក្រុងភ្នំពេញប៉ុណ្ណោះដែលចង់យកលោកធ្វើជាគ្រូ ព្រោះលោកពូកែ ខាង សម្លាប់, ចោទមនុស្សល្អថាអាក្រក់, ប្រើអំពើភេវរៈកម្មហើយចោទអ្នកដ៏ទៃ, បង្កើតឧប្បទវហតុគ្ប់ប់ យា៉ងមិនចេះឈប់ឈរក្នុងរវាង៤០ឆ្នាំនឺងកាលជំនាន់ប៉ុលពតដែរ ធ្វើអោយប្រជាជនខ្លួនឯងវិនាសកម្មរកទីបំផុតគ្មាន ហើយក៏អួតថាខ្លួនអស្ចារ្យ ហាក់ដូចជាមនុស្សឆ្គួតឡប់នឺងអំ ណាចខ្លួនឯង សូមជំរាបថាមានថ្ងៃ អិ្វៗមិនដែលអមតៈ មានគំរូជាច្រើន តែអំពើរពួកព្រែតប៉ុណឺ្ណង ព្រោះសារជាតិជាតិរិច្ឆាន មិនដែលចេះខ្មាស់ពីភពលោកដែលសុទ្ធតែអ្នកចេះដឺង រឿងនេះគាត់បានតែមនុស្សហិតកាវតាមចិញ្ចើមថ្នល់ប៉ុណ្ណោះ សូមកំុអួតខ្មាស់ខ្មោច អាភ្លើ …………….?
Post a Comment