ដោយ ឡេង ម៉ាលី
2015-07-07
អ្នកតំណាងរាស្ត្រពីខាងគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលស្វាយរៀង អញ្ជើញប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា ឲ្យទៅពិនិត្យមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ២០២ និង ២០៣ នៅខេត្តស្វាយរៀង ដែលនៅប្រទាញប្រទង់គ្នា។ ភាពមិនច្បាស់លាស់នេះ ធ្វើឲ្យប៉ះទង្គិចគ្នាកាលពីខែមិថុនា។
លោក រៀល ខេមរិន្ទ្រ មានប្រសាសន៍នៅថ្ងៃទី៧ កក្កដា ថា ការអញ្ជើញនេះ គឺចង់ឲ្យ លោក វ៉ា គឹមហុង បញ្ជាក់ឲ្យបានច្បាស់លាស់នៅត្រង់ចំណុចដែលពលរដ្ឋ និងអាជ្ញាធរវៀតណាម វាយពលរដ្ឋខ្មែរ៖ «អ៊ីចឹងកិច្ចការព្រំដែនគាត់ដឹងច្បាស់ណាស់ថា តើបង្គោលព្រំដែនហ្នឹងវាយ៉ាងម៉េច? ហើយជាពិសេស អ្វីដែលបានកើតឡើងចំពោះព្រឹត្តិការណ៍ថ្ងៃទី២៨ (មិថុនា) ចំពោះប្រជារាស្ត្រ ចំពោះព្រះសង្ឃ និងចំពោះខ្លួនខ្ញុំផ្ទាល់ នៅលើតំបន់ដែលប្រទាញប្រទង់ ឬក៏ថាតំបន់ដែលមិនទាន់ដាច់ស្រឡះ។ អ៊ីចឹង អ្វីដែលយួន មកវាយខ្មែរនៅលើទឹកដី ដែលមានបញ្ហាហ្នឹង គឺលោក វ៉ា គឹមហុង ដឹងច្បាស់»។
កាលពីថ្ងៃទី២៨ ខែមិថុនា លោក រៀល ខេមរិន្ទ្រ រួមនឹងព្រះសង្ឃ និងប្រជាពលរដ្ឋជាង ១០នាក់ បានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយពលរដ្ឋ និងអាជ្ញាធរវៀតណាម នៅចំណុចភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង។ ការប៉ះទង្គិចគ្នានោះ គឺពេលដែលលោក និងលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម សហការជាមួយសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំយុវជន ព្រះសង្ឃ និងពលរដ្ឋប្រមាណ ២០០នាក់ និងអង្គ ទៅពិនិត្យបង្គោលព្រំដែនលេខ២០៣ ជាប់នឹងស្រុកម៉ុកហ័រ ខេត្តឡុងអាន (Moc Hoa district, Long An Province) ប្រទេសវៀតណាម។ ការចុះទៅមើលព្រំដែន ហើយប៉ះទង្គិចគ្នានេះ គណបក្សសង្គ្រោះជាតិ បានរងការរិះគន់ថា ធ្វើសកម្មភាពដើម្បីកេងចំណេញប្រជាប្រិយភាពនយោបាយ។ លោក រៀល ខេមរិន្ទ្រ ថ្លែងថា ហេតុផលនេះហើយ ទើបលោកអញ្ជើញ លោក វ៉ា គឹមហុង៖ «កាលពីថ្ងៃដែលទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើសន្និសីទកាសែត វ៉ា គឹមហុង ខ្លួនឯងហ្នឹង នៅពេលដែលខ្ញុំសាកសួរបញ្ហា ដែលបានកើតឡើងហ្នឹង គាត់ថា ប្រសិនបើយើងទៅមើលបង្គោលព្រំដែនលេខ២០២ ឬក៏ ២០៣ ហើយក៏យើងទៅមិនទាន់ដល់ ឬក៏យើងទៅកាន់ទីនោះ មិនទាន់ដឹងថាយ៉ាងម៉េចផង គេឃាត់យើង ឬក៏គេវាយយើងហ្នឹង គឺខុសហើយ។ អ៊ីចឹងហើយបានជាខ្ញុំថា ថ្ងៃទី១៩ ហ្នឹង យោងទៅតាមសំណូមពរពីប្រជារាស្ត្រ ព្រះសង្ឃ និស្សិតបញ្ញវន្តខ្មែរ សុំឲ្យខ្ញុំហ្នឹង ក្នុងនាមខ្ញុំជាតំណាងរាស្ត្រជាមណ្ឌលស្វាយរៀង ផង សុំឲ្យខ្ញុំជូនទៅទីហ្នឹងផ្ទាល់។ អ៊ីចឹង ដើម្បីយោងទៅតាមសម្ដីរបស់គាត់ គឺខ្ញុំអញ្ជើញគាត់ទៅផ្ទាល់តែម្ដង ដើម្បីចៀសវាងកុំឲ្យគាត់ថាយើងហ្នឹងយកចំណេញនយោបាយ»។
ទោះជាយ៉ាងណាក្ដី លោកបញ្ជាក់ថា លោក វ៉ា គឹមហុង មិនទាន់ឆ្លើយតបការអញ្ជើញនេះនៅឡើយទេ នៅល្ងាចថ្ងៃទី៧ កក្កដា។
នៅថ្ងៃដដែលនេះ ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម កំពុងជួបប្រជុំពិភាក្សាគ្នានៅរាជធានីភ្នំពេញ។ ជំនួបដែលដឹកនាំដោយប្រធានគណៈកម្មាធិការកិច្ចការព្រំដែននៃប្រទេសកម្ពុជា គឺលោក វ៉ា គឹមហុង និងប្រធានគណៈកម្មាធិការកិច្ចការព្រំដែននៃប្រទេសវៀតណាម លោក ហូ ស៊ាន់សឺន (Ho Suan Son) គឺជាកិច្ចប្រជុំបិទទ្វារ និងមិនមានព័ត៌មានសម្រាប់អ្នកកាសែតទេ។ លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការសម្រេចអ្វីៗទាក់ទងនឹងការបោះបង្គោលព្រំដែននៅក្នុងកិច្ចប្រជុំនេះ គឺភាគីវៀតណាម និងកម្ពុជា ត្រូវសម្រេចរួមគ្នា៖ «កម្ពុជា-វៀតណាម ប្រជុំជាមួយគ្នា បើសម្រេច គឺសម្រេចជាមួយគ្នា»។
កម្មវិធីបង្ហាញថា កិច្ចប្រជុំនេះមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ កក្កដា។
នៅមុនកិច្ចប្រជុំនេះកើតឡើងប្រមាណ ៣ថ្ងៃ លោក វ៉ា គឹមហុង ឲ្យដឹងថា គណៈកម្មាធិការកិច្ចការព្រំដែនចម្រុះកម្ពុជា-វៀតណាម នឹងពិភាក្សាបញ្ហាដែលនៅសេសសល់ជុំវិញការកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។
លោក រៀល ខេមរិន្ទ្រ បញ្ជាក់ជំហរថា ទោះជា លោក វ៉ា គឹមហុង មិនទៅតាមអញ្ជើញក៏ដោយ ក៏លោកនៅតែដឹកនាំការពិនិត្យព្រំដែនលេខ២០២ និង ២០៣ តាមសំណូមពររបស់ពលរដ្ឋ៕
5 comments:
Begin of Drgunzet's comment.
https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/697563456967057/
Sam Rainsy wrote:
"And when it comes to ensuring the survival of Cambodia as an independent nation, there is a saying as old as the world: the enemy of my enemy is my friend."
Sopha Nhep replied:
"I agree with Alfa Omega about Cambodia foreign policy. Under king Sihanouk and Pol Pot, China's best friend, China fail to protect Cambodia from the killing field and Vietnamese's invasion....
Our fist priority right now is to fight for justice ,freedom and democracy for our people, so the democracy's world, the asian community and especially the U.S is our best friends and allied that can help us accomplish our mission. Your Excellency please reconsider your stand, thanks."
-Drgunzet-
Yes, it's in the Viet's gene!!! -Drgunzet-, a racist Vietnamese!!!
Topix › China › Drgunzet is a chronic liar and Vietna...
Drgunzet is a chronic liar and Vietnamese racist !!!
http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG
Take a look!!!
-Drgunzet-
To cure your big mouth problem, your face needs to be f**ked.
Drushit, What you link is correct.
Cambodia needs freedom. And Vietnam needs to repay for the killing field and the invasion. As longa s we Khmer are alive, you evil Youn shall repay for the genocide and the mass killings under the pretense of the Vietnamese "liberation".
Without Vietnam there would be no killing field.
Dear Khmer and Foreign readers:
Please just be aware of #comcomWF has been cloned from drgunzet who is based in Boise, Idaho, USA. Don't mind with these cheap Vietnamese/Yuon races that have played the roles to confuse you and these cheap Vietnamese/Yuon races think you (Khmer and Foreign readers) are gullible enough to be manipulated by these cheap Vietnamese/Yuon races.
Khmer Yeourng
Post a Comment