កិច្ចប្រជុំរវាងប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ដែលបានបញ្ចប់នៅល្ងាចថ្ងៃទី៩ ខែកក្កដា ខាងភាគីកម្ពុជា បញ្ចេញព័ត៌មានតិចតួចជាងវៀតណាម។
លទ្ធផលនៃកិច្ចប្រជុំដែលបានប្រព្រឹត្តទៅដោយបិទទ្វារអស់រយៈពេល ៣ថ្ងៃ ត្រូវបានគណៈកម្មការកិច្ចការព្រំដែននៃប្រទេសកម្ពុជា បញ្ចេញឱ្យដឹងលទ្ធផល ៣ចំណុច។
សេចក្ដីប្រកាសព័ត៌មានខ្លីមួយរបស់គណៈកម្មការនេះ បង្ហាញថា កិច្ចប្រជុំរវាងភាគីកម្ពុជា និងវៀតណាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ទទួលបានលទ្ធផលទី១ ភាគីទាំងពីរទទួលស្គាល់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ មានភាពស្មុគស្មាញច្រើន។ ភាគីទាំងពីរបានបោះបង្គោលព្រំដែនបាន ៨៣% ហើយ ហើយនឹងខំបញ្ចប់នៅពេលខាងមុខ។
លទ្ធផលទី២ ភាគីទាំងពីរឯកភាពអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ស្ដីពីការរក្សាស្ថានភាពបច្ចុប្បន្ននៅតាមបណ្ដោយព្រំដែន ហើយលទ្ធផលទី៣ ភាគីទាំងពីរឯកភាពគ្នាឱ្យក្រុមបច្ចេកទេសចម្រុះព្រំដែន និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្ដាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ សហការគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព រាល់បាតុភាពដែលកើតមាននៅតាមបណ្ដោយព្រំដែន ដើម្បីទប់ស្កាត់ និងបញ្ចៀសការរីករាលដាលដែលនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អនៃប្រទេសទាំងពីរ។ ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បដិសេធមិនផ្ដល់ព័ត៌មានបន្ថែមទេ។
ដោយឡែកខាងគណៈកម្មការកិច្ចការព្រំដែនវៀតណាម បានបញ្ចេញព័ត៌មានជូនអ្នកកាសែតវៀតណាម ច្រើនជាងកម្ពុជា បើទោះជាកិច្ចប្រជុំជាមួយគ្នាតែមួយ។
ទាក់ទងបញ្ហានេះ អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី ថ្លែងថា នេះជាចរិតលាក់លៀមព័ត៌មានរបស់មន្ត្រីខ្មែរ ហើយវៀតណាមផ្សព្វផ្សាយទូលាយ ព្រោះវៀតណាមចំណេញ៖ «ខាងវៀតណាម គេចំណេញ ហើយកាលណាគេចំណេញ គេត្រូវមានគណនេយ្យភាពចំពោះពលរដ្ឋគេ ចំពោះបក្សកុម្មុយនិស្តគេ។ ប៉ុន្តែយើងមិនដឹងចំណេញអីទេ មានតែខាត និយាយរួមទៅ ហើយវប្បធម៌លាក់លៀមព័ត៌មានហ្នឹង វាជាវប្បធម៌យូរណាស់មកហើយដែលអ្នកធ្វើការរាជការ ខាងរដ្ឋាភិបាលហ្នឹង គ្មានគណនេយ្យភាពចំពោះសង្គមទេ។ អត់មានទំនួលខុសត្រូវ»។
ភាគីវៀតណាមឱ្យដឹងថា កិច្ចប្រជុំនេះ បានផ្ទៀងផ្ទាត់គោលការណ៍នៃកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុសញ្ញារវាងប្រទេសទាំងពីរ ស្ដីពីព្រំដែន ជាពិសេស គឺសេចក្ដីប្រកាសព័ត៌មានរួមថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥។ ភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហាមួយចំនួន ដែលបានកើតឡើងនៅព្រំដែនកន្លងមក ហើយបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាកើតមាននៅតំបន់ព្រំដែន។ ក្នុងករណីដែលមានបញ្ហានៅតំបន់ព្រំដែន ភាគីទាំងពីរត្រូវចែករំលែកព័ត៌មានជាបន្ទាន់ សហការដោះស្រាយ មិនបណ្ដោយឲ្យបញ្ហារីករាលដាល ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងមិត្តភាពល្អរវាងប្រទេសទាំងពីរ និងរារាំងការកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែន។
ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការរក្សាសន្តិសុខព្រំដែន ហើយបង្កើនការឃោសនាអប់រំដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់ព្រំដែនគោរពដោយស្ម័គ្រចិត្តនូវគោលការណ៍ពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែនដែលបានចែងក្នុង "កិច្ចព្រមព្រៀងស្ដីពីបទប្បញ្ញត្តិព្រំដែនរវាងប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រទេសសាធារណរដ្ឋប្រជាមានិតកម្ពុជា" ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៣ សន្ធិសញ្ញាស្ដីអំពីការកំណត់ព្រំដែនប្រទេសរវាងប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រទេសសាធារណរដ្ឋប្រជាមានិតកម្ពុជា ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញានេះ ដែលចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ គោរពអនុស្សរណៈស្ដីអំពីការដោះស្រាយតំបន់មួយចំនួននៅសេសសល់ លើព្រំដែនគោករវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា (MOI) ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ និងជាពិសេស គឺមាត្រា៨ នៃសេចក្ដីប្រកាសព័ត៌មានរួមថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ ដែលចែងថា៖ "ភាគីទាំងពីរបានព្រមព្រៀង ក្នុងពេលរង់ចាំដោះស្រាយបញ្ហាដែលនៅសេសសល់អំពីព្រំដែន គឺរក្សាស្ថានភាពបច្ចុប្បន្ន និងផ្លាស់ប្ដូរ មិនប្ដូរបង្គោលព្រំដែន អប់រំ មិនឲ្យប្រជាពលរដ្ឋចូលដាំដុះ តាំងទីលំនៅ និងសហការគ្នារក្សាសន្តិសុខព្រំដែន"។
ទាក់ទងនឹងសន្ធិសញ្ញាទាំងនេះ អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី ថ្លែងថា វៀតណាមបានធ្វើផ្លូវ ជីកប្រឡាយយកដីកម្ពុជាមុនពេលសន្ធិសញ្ញាកើត ហើយគណៈកម្មការខណ្ឌសីមា បោះបង្គោលព្រំដែនគោក គឺបន្ថែមភាពស្របច្បាប់ដល់ការយកនោះ៖ «នៅពេលដែលមានគណៈកម្មការព្រំដែនបោះបង្គោល វាគ្រាន់តែទៅប្រថាប់ត្រាលើព្រំដែនដែលយួន បានរៀបរយរួចទៅហើយ។ មានន័យថា ប្រើអនុសញ្ញាបំពេញបន្ថែម ១៩៨១, ១៩៨២, ១៩៨៥, ២០០៥ ហ្នឹងយកទៅបង្គ្រប់កិច្ច បង្គ្រប់ផ្លូវច្បាប់។ បើថាផ្លូវជាក់ស្ដែង ដីព្រំដែនហ្នឹង គេបានរៀបចំរួចស្រេចទៅហើយ»។
នៅក្នុងកិច្ចប្រជុំ ៣ថ្ងៃ ភាគីវៀតណាមឱ្យដឹងថា ប្រទេសទាំងពីរបានរំឭកឡើងវិញពីកិច្ចការកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែនគោកតាំងពីមុនឆ្នាំ២០០៦ ដល់ពេលបច្ចុប្បន្ន ដែលជាលទ្ធផលបានកំណត់ខណ្ឌសីមាបានប្រហែល ៩២០គីឡូម៉ែត្រ ក្នុងប្រវែងព្រំដែនសរុបប្រហែល ១.១៣៧គីឡូម៉ែត្រ។ គណៈកម្មការកំណត់ទីតាំងបង្គោលបាន ២៦០ ក្នុងចំណោម ៣១៤ ទីតាំង (ស្មើនឹង ៨៤.១%) បោះបង្គោលបាន ៣០៥/៣៧១ បង្គោល (ស្មើនឹង ៨២.២%) ភាគីទាំងពីរកំណត់កម្មសិទ្ធិកោះបាន ១០៤។ ក្នុងនោះ មានកោះ ៣៩ បានកំណត់ជាកម្មសិទ្ធិរបស់វៀតណាម និងកោះ ៦៥ បានកំណត់ជាកម្មសិទ្ធិរបស់កម្ពុជា និងពិនិត្យ ហើយសម្រេចឲ្យប្រើប្រាស់សំណុំឯកសារបង្គោលចំនួន ១៩១។
ដោយអនុវត្តតាមកំណត់ត្រាអនុស្សរណៈអំពីការដោះស្រាយតំបន់មួយចំនួន ដែលនៅសេសសល់លើព្រំដែនគោករវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា ដែលហៅកាត់ថា MOU មកដល់ពេលនេះ ភាគីទាំងពីរបានដោះដូរ និងសម្រេចការដោះដូរទីតាំងដីមួយចំនួន (តាមអត្រា ១៖១ (១ហិកតារ -១ហិកតារ) នៅខេត្តដែលមានព្រំដែនជាប់គ្នា រួមមានខេត្តតៃនិញ (Tây Ninh) ជាប់នឹងខេត្តកំពង់ចាម (ត្បូងឃ្មុំ) តៃនិញ (Tây Ninh) ជាប់ស្វាយរៀង ដុងថាប (Đồng Tháp) ជាប់ព្រៃវែង អានយ៉ាង (An Giang) ជាប់តាកែវ និងខេត្តកៀនយ៉ាង (Kiên Giang) ជាប់កំពត។
ប្រភពព័ត៌មានដដែលបន្តថា បច្ចុប្បន្ននេះ មានកំណាត់តំបន់ព្រំដែនចំនួន ៧ ដែលភាគីទាំងពីរមិនទាន់ឯកភាពដំណោះស្រាយនៅឡើយ គឺកំណាត់ព្រំដែនពីបង្គោលលេខ ៣០ ដល់ ៤០ (ខេត្តយ៉ាឡាយ [Gia Lai] -រតនគិរី)។ ព្រំដែនពីបង្គោលលេខ ៤០ ដល់ ៤៤ (ខេត្តយ៉ាឡាយ [Gia Lai] ដាក់ឡាក់ [Đắk Lắk] -រតនគិរី និងមណ្ឌលគិរី) កំណាត់ព្រំដែនពីបង្គោលលេខ ៥៦ ដល់ ៦០ (ខេត្តដាក់ណុង [Đắk Nông] -មណ្ឌលគិរី) កំណាត់ព្រំដែនពីបង្គោលលេខ ១៣៨ ដល់ ១៤៧ (ខេត្តតៃនិញ [Tây Ninh] -ស្វាយរៀង) កំណាត់ព្រំដែនពីបង្គោលលេខ ២៤១ ដល់ ២៤៥ ពីបង្គោលលេខ ២៤៧ ដល់ ២៥៣ (ខេត្តអានយ៉ាង [An Giang] -កណ្ដាល) និងកំណាត់ព្រំដែនពីបង្គោលលេខ ២៩៥ ដល់ ៣០២ (ខេត្តកៀនយ៉ាង [Kiên Giang] -កំពត)។
ភាគីទាំងពីរក៏ព្រមព្រៀងបង្កើនល្បឿនការងាររបស់សមត្ថកិច្ចកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែន និងជួបគ្នារវាងប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកទាំងពីរឱ្យបានញឹកញាប់។ គោរពឲ្យបានម៉ឺងម៉ាត់នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី និងបោះបង្គោលក្នុងឆ្នាំ២០១៥ ដូចថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសវៀតណាម–កម្ពុជា ព្រមព្រៀងគ្នាកសាងព្រំដែនឲ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព យូរអង្វែង ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនប្រទេសទាំងពីរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានមន្ទិលចំពោះការមិនផ្ដល់ព័ត៌មានលម្អិតរបស់ភាគីកម្ពុជា៖ «ការប្រជុំបីថ្ងៃអត់បានចេញហ្នឹង យើងសង្ស័យដូចគ្នាថា អាចមានការសម្ងាត់អីមួយក្នុងការស៊ុមគ្រលុំកាត់ទឹកដីខ្មែរទៅឱ្យយួន ឬក៏ដោះស្រាយព្រំដែនហ្នឹងអត់មានលទ្ធផលអី ហើយចេះតែយល់ព្រមជាមួយយួន។ បើសិនជានៅតែបន្តបោះបង្គោលព្រំដែនទៀត ហើយយកផែនទី ដែលយួនគូសនាទសវត្សទី ៨០ នឹងធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ថែមទៀត ព្រោះបោះ ៨៣% ហ្នឹង ខ្ញុំបានពិនិត្យមើល គឺបាត់ដីខ្មែរច្រើនណាស់»។
ទោះជាយ៉ាងណាក្ដី ភាគីកម្ពុជា និងវៀតណាម ឱ្យដឹងដូចគ្នាថា កិច្ចប្រជុំបានប្រព្រឹត្តទៅដោយបរិយាកាសស្និទ្ធស្នាលក្នុងបរិយាកាសមិត្តភាព ភក្ដីភាព ស្មោះត្រង់ ឈរលើមូលដ្ឋាន និងស្មារតីគោរពគ្នាទៅវិញទៅមក នូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ និងយោគយល់គ្នា។
នៅល្ងាចថ្ងៃទី៩ ខែកក្កដា ភាគីទាំងពីរបានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំ និងបានព្រមព្រៀងគ្នាថា កិច្ចប្រជុំលើកក្រោយ ប្រធានគណៈកម្មការទាំងពីរ នឹងជួបគ្នានៅប្រទេសវៀតណាម ក្នុងខែសីហា ឆ្នាំ២០១៥ នេះ៕
6 comments:
Like i told Khmer audiences before ,this negotiation process is a mechanism to smoother and legalize the past intruder land in the border . the second part is facilitate in a hurry all the remaining demarcation mechanism scheme to finish their goal of incursion . They have no transparency, no one Khmer outside of this team 25 Khmer traitor servant of enemy know what is going one in the meeting. What they tell us now is the final result. What else they hiding inside ? What map they will use in the future demarcation ? The same fake map ? the same mechanism in the past? the same groups of incompetent and brain deficiency Yuon servant as present group ? I hope khmer citizen will get up bind together, asking for transparency from this government slave , use a New a proper legality map, and a new competent team with Khmer gut. We Khmer can't let our farm land slide away irresponsible like this again .
Yuon sent only 1/2 man to deal with Svar Kim Hong. And Svar kim Hong still lost.
Look at that Yuon guy size !! He is one half of Svar Kim Hong.
Sovereignty is understood in jurisprudence as the full right and power of a governing body to govern itself without any interference from outside sources or bodies. In political theory, sovereignty is a substantive term designating supreme authority over some polity.[1] It is a basic principle underlying the dominant Westphalian model of state foundation.
Derived from Latin through French souveraineté, its attainment and retention, in both Chinese and Western [2] culture, has traditionally been associated with certain moral imperatives upon any claimant.
Racist -Drgunzet- the self-proclaimed Viet-German:
http://www.topix.com/forum/world/china/TOG5KCV6KL2TSDTQG
A real horny German Shepherd on the loose looking for Drgunzet for a serious Doggy-Style's penetration. Stick your ass up real high now DrgunZet!!!
I think the Vietnamese in recent time somewhat in limbo.
Vietnam has been bullied by the Chinese for quite sometimes in term of water territories encroachment by the Chinese.
Vietnam used to have the BIG BROTHER, the Russian or the former Soviet Union for support, but the big brother is no longer afford to help the little one any longer, due to the collapsed of the Soviet Union and economy.
Vietnam betrayed her former BIG SUPPORTER, THE CHINESE, by invaded Cambodia, during the KHMER REPUBLIC OF KAMPUCHEA, THE KHMER ROUGE, which was the closest ally of the Chinese.
That leave only one major superpower, THE UNITED STATES OF AMERICA for Vietnam to seek help in time of difficulty.
Certainly, Vietnam is in the precarious circumstances, this time the BIG BROTHER is a former adversary, extremely hatred toward each other just in recent history, the American blood has not been dried yet.
The big question is, "Will the hopefully new found BIG BROTHER comes to the rescue", in what prices.....will have to wait and see.
Not to mention that Vietnam is a pretense of having a virtuous character, claimed to be a victim and alleged of territorial encroached by the Chinese. At the same time having territory ambition toward Cambodia, now that is "Hypocrisy" my friend.
closest ally? The guy above is so stupid
Post a Comment