ដោយ ទីន ហ្សាការីយ៉ា
2015-07-20 rfa
បញ្ហាជម្លោះព្រំដែនកម្ពុជា-វៀតណាម កំពុងរីករាលដាលកាន់តែខ្លាំង ទោះបីជារដ្ឋាភិបាលកម្ពុជា ស្វះស្វែងរកពីប្រទេសមហាអំណាចក្ដី តែបញ្ហានេះហាក់នៅមិនទាន់មានការឆ្លើយតបពីមេដឹកនាំប្រទេសទាំងនោះនៅឡើយ ដូចជា សហរដ្ឋអាមេរិក និងបារាំង ជាដើម។
បញ្ហាជម្លោះនេះ មេដឹកនាំគណបក្សប្រឆាំង និងជាប្រធានក្រុមភាគតិចនៅរដ្ឋសភា គឺលោក សម រង្ស៊ី បានលើកឡើងថា លោកចង់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជម្លោះព្រំដែននេះដោយតម្លាភាព ហើយគណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះការដោះស្រាយបញ្ហាជម្លោះព្រំដែននេះរួមគ្នា។
No comments:
Post a Comment