A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 June 2015

វៀតណាម ល្មមឈប់ច្បិច​ យកដីខ្មែរ តាមព្រំដែន [Time Vietnam stopped nibbling Cambodian land]


DAP Thursday, 11 June 2015

***

School of Vice: Damage limitation exercise from an old loyal CPP stooge? Well, maybe it's not Opposition "extremists" and activists out to incite unrest against his bosses and Vietnam after all, eh?

***

ដោយ ៖ សយ សុភាព
ភ្នំពេញ ៖ ប្រវត្តិសាស្រ្តបានបង្ហាញថា យួន និងសៀម ពិតជាមានឥទ្ធិពលលើខ្មែរ ចាប់តាំងពីខ្មែរបាត់បង់ ជាអាណា ចក្រក្រោយការបាក់បែកអង្គរ នៅក្នុងអំឡុងសតវត្សរ៍ទី១២ នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ។ ការមានឥទ្ធិពលគឺមាន ទាំងនៅក្នុងការលើកបន្តុបព្រះមហាក្សត្រខ្មែរ ឲ្យឡើងសោយរាជ្យ ដែលមានមហាក្សត្រខ្លះ រត់ទៅពឹងពាក់សៀម ហើយមហាក្សត្រខ្លះទៀត រត់ទៅពឹងពាក់យួន ។ រីឯទឹកដីដែលធំមហាសាលក៏ត្រូវបានរួមតូចបន្តិចម្តងៗស្ទើរតែ រលាយ កុំតែបារាំងមកជួយការពារតាមរយៈនៃការដាក់អាណានិគមត្រួតត្រាខ្មែរនៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨១៣ ក្នុង រជ្ជកាលព្រះបាទ ព្រះនរោត្តម កុំអីខាងកើតទន្លេមេគង្គ នឹងស្ថិតក្រោមការត្រួតត្រារបស់យួន រីឯខាងលិច ក្រោម ការត្រួតត្រារបស់សៀម ។ កត្តាទាំងនេះក៏វាបណ្តាលមួយផ្នែកមកពីការបែកបាក់ផ្ទៃក្នុងខ្មែរ ចាប់តាំងពី ក្សត្រគ្រងផែនដី រហូតដល់ជួរនាយម៉ឺន សព្វមុខមន្រ្តីនាសម័យកាលទាំងនោះ ។
CFA

នៅពេលដែលបារាំង ចាប់ផ្តើមមកជាន់ទឹកដីជ្រោយឥណ្ឌូចិន បារាំងបានមានឥទ្ធិពលទៅលើយួនក៏ដូចជាប្រទេស សៀម ដែលបានបន្ទុចបង្អាក់ប្រទេសទាំងនោះ មិនឲ្យទន្រ្ទានយកដីខ្មែរបានដោយស្រួល ក៏ដូចជាលើកបន្តុបស្តេច ខ្មែរ ស្រេចតែនឹងចិត្តឲ្យឡើងសោយរាជ្យតទៅទៀត មិនតែប៉ុណ្ណោះ បារាំងក៏បានរួមចំណែកយកដីខ្មែរប៉ែកខាងលិចដែល សៀមបានកាត់យកត្រឡប់មកឲ្យខ្មែរត្រួតត្រាវិញដែរ ។ តែបារាំងក៏បានធ្វើឲ្យខ្មែរឈឺចុកចាប់ខ្លោចផ្សាររហូតមកដល់ សព្វថ្ងៃ ដោយសារតែបារាំងបានកាត់ដីកូសាំងស៊ីន ដែលខ្មែរហៅថា កម្ពុជាក្រោម ទៅឲ្យស្តេចយួន បាវដាយ គ្រប់គ្រង នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ រហូតមកដល់សព្វថ្ងៃ ហៅថា សាធារណរដ្ឋសង្គមនិយមវៀតណាម (វៀតណាម កុម្មុយនីស្ត) បន្ទាប់ពីអតីតស្តេច អាណាម បានខ្ចីដីខ្មែរនៅសម័យស្តេច ស្រីសុរិយោពណ៌ (១៦០៣-១៦១៨) សោយរាជ្យនៅក្រុងឧត្តុង្គ ដើម្បីបង្ហាត់បង្រៀនទ័ពប្រឆាំងនឹងប្រទេសចំប៉ា ដែលសព្វថ្ងៃបានក្លាយទៅជា ទឹកដីរបស់វៀតណាមគ្រប់គ្រង ។



មិនអស់មិនហើយ វៀតណាមមិនទាន់បានស្ងប់ចិត្តនៅឡើយទេ នៅបានបន្តឲ្យខ្មែរដែលនៅសល់ត្រឹមតែប៉ុនបាតដៃ ឈ្លោះផ្ទៃក្នុងគ្នាតទៅទៀត ដោយសារតែភាពលោភលន់បន្តច្បិចយកដីខ្មែរតាមព្រំដែនដែលខ្មែរបានហៅថា ជាការ រំលោភកិច្ចព្រមព្រៀងយោគយល់គ្នា រវាងប្រទេសទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលក្រុងភ្នំពេញ បានប្រាប់ទៅរដ្ឋាភិបាលក្រុងហាណូយ និងបក្ស កុម្មុយនីស្តវៀតណាម តាមរយៈ សមាជិកការិយាល័យនយោបាយមជ្ឈិបបក្សកុម្មុយនីស្តវៀតណាម លោក ឡេ  ហុង អាញ់ បានមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា ហើយដែលបានចូលជួបសម្តេចកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៥ ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ខណៈដែលសមាជិកសភាគណបក្សសំឡេងភាគតិច នៅក្នុងសភា នីតិកាលទី៥ កំពុងលើកឡើងពីបញ្ហាព្រំដែន ដែលចោទប្រទេសវៀតណាមថា បានទន្រ្ទានកាន់កាប់នៅតាមព្រំដែន ដូចជានៅ ខេត្តកំពត ត្បូងឃ្មុំ និងរតនគិរីជាដើម ។ ការចោទប្រកាន់នេះ តាមរយៈតំណាងរាស្រ្តដឹកនាំសកម្មជនគណ បក្សសង្រ្គោះជាតិ និងក្រុមឃ្លាំមើលបញ្ហាព្រំដែន ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងទៅទស្សនកិច្ចនៅតំបន់ខាងលើ ហើយមានពេលខ្លះបានប្រឈមមុខស្ទើរតែនឹងផ្ទុះហិង្សា ជាមួយនឹងទាហានព្រំដែនវៀតណាម ។ ម្យ៉ាងទៀត ដំណើរទស្សនកិច្ចរបស់លោក ឡេ ហុងអាញ់ សមាជិកដ៏មានឥទ្ធិពលម្នាក់នៅក្នុងជួរគណបក្សកុម្មុយនីស្ត វៀតណាម ស្របពេលដែលមេដឹកនាំខ្មែរ ប្រាប់ទៅវៀតណាមឲ្យឈប់ទន្រ្ទានចូលដីកម្ពុជា ជាពិសេសសុំឲ្យលុបស្រះ ចំនួន ៧ នៅ ខេត្តរតនគិរី ដែលប្រជាជនវៀតណាមបានជីកដោយខុសច្បាប់ នៅតំបន់ដែលមិនទាន់ឯកភាពគ្នា ក៏ដូច ជាការរំលោភ ទៅលើកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់គ្នាស្តីអំពីព្រំដែនរវាងប្រទេសទាំងពីរ ។
អ្នកវិភាគ បានហៅមេដឹកនាំខ្មែរនៅពេលនេះថា ពិតជាមានឯករាជ្យ និងអធិបតេយ្យទាំងស្រុងបន្ទាប់ពីមេដឹកនាំរដ្ឋាភិ បាលក្រុងភ្នំពេញ ប្រាប់ត្រង់ៗទៅប្រទេសវៀតណាម ដែលគណបក្សប្រឆាំងតែងតែចោទថា ជាសម្ព័ន្ធមិត្តចាក់ទឹកមិន លិចនោះ ឲ្យគោរពនូវកិច្ចព្រមព្រៀង ស្តីពីការមិនរំលោភគ្នាទៅវិញទៅមកលើព្រំដែន ។
អ្នកវិភាគបានចាត់ទុកថា អ្នកដឹកនាំខ្មែរនាពេលបច្ចុប្បន្នពិតជាមិនរណបរដ្ឋាភិបាលក្រុងហាណូយ ដូចការចោទប្រកាន់ ទេ ប្រសិនបើអ្នកដឹកនាំក្រុងភ្នំពេញ រណបវៀតណាមវិញនោះ ប្រហែលជាមេដឹកនាំខ្មែរ សម្តេចតេជោ ហ៊ុន សែន មិនហ៊ានលើកឡើងចំៗប្រាប់ទៅអ្នកដឹកនាំវៀតណាម តាមរយៈលោក ឡេ ហុងអញ ឲ្យគោរព MOU ស្តីអំពីបញ្ហាព្រំដែន ប្រទេសទាំងពីរនោះឡើយ ។
បើនិយាយពីប្រវត្តិសាស្រ្តថ្មីៗនេះ ប្រទេសវៀតណាមដែលអាចបង្រួបបង្រួមរវាងខាងជើង និងខាងត្បូងបាននោះ ប្រសិនបើគ្មានការគាំទ្រពីអ្នកដឹកនាំកម្ពុជា ក៏ដូចជាការផ្តល់ទឹកដីឲ្យវៀតណាម (រណសិរ្សរំដោះ វៀតណាមខាងត្បូង) វាយរំដោះទឹកដីខាងត្បូង ដែលមានការគាំទ្រពីសហរដ្ឋអាម៉េរិក ម្ល៉េះរហូតមកដល់ពេលនេះវៀតណាមនៅតែពុះចែក ទឹកដីរវាងខាងជើង និងខាងត្បូងនៅឡើយទេ ។ ដូច្នេះវៀតណាមដែលបង្រួបបង្រួមខាងជើង និងខាងត្បូងទៅជាវៀត ណាមតែមួយសព្វថ្ងៃ វៀតណាមមិនត្រូវភ្លេចគុណសម្បត្តិអ្នកដឹកនាំខ្មែរ តាំងពីសម័យសង្គមរាស្រ្តនិយម ក្រោមព្រះ រាជកិច្ចដឹកនាំរបស់សម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ឡើយ ដែលរហូតមកដល់សព្វថ្ងៃនេះ នៅខេត្តរតនគិរី មានផ្លូវលំមួយឈ្មោះថា ផ្លូវលំហូជីមិញ ដែលចាប់ផ្តើមពីកន្ទុយនាគ រហូតចុះមក ហើយដែលប្រជាជនខ្មែរបានដឹង គ្រប់គ្នា ។ ផ្លូវនេះជាផ្លូវយុទ្ធសាស្រ្តយោធាក្នុងការដឹកជញ្ជូនកងទ័ព ក៏ដូចជាស្បៀង អាវុធ គ្រាប់រំសេវ ដើម្បីមកផ្គត់ ផ្គង់ឲ្យរណសិរ្សជួរមុខវៀតណាម វាយរំដោះចូលភាគខាងត្បូងដើម្បីគ្រប់គ្រងវៀតណាមខាងត្បូងទាំងមូលនោះទេ ។ ដូច្នេះ ការបញ្ចប់សង្រ្គាមវៀតណាម ការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង មិនមែនដោយសារអតីតរដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាម៉េរិក លោក គីសស៊ិនជឺ ចុះហត្ថលេខាបញ្ចប់សង្រ្គាមជាមួយតំណាងភាគីវៀតណាម លោក ឡេ  ដឹកថ នៅទីក្រុងប៉ារីស នាឆ្នាំ ១៩៧៣ នោះទេ ប្រសិនបើគ្មានការរួមចំណែកដ៏ធំធេងពីអ្នកដឹកនាំកម្ពុជា ប្រជាជន កម្ពុជា ។ដូច្នេះកម្ពុជាមានគុណបំណាច់ធំធេងមិនអាចគណនាបានចំពោះវៀតណាម ដែលប្រទេសនេះបានរួបរួម រហូតមកដល់សព្វថ្ងៃ និងការរីកលូតលាស់សេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ វៀតណាមត្រូវស្គាល់គុណ និងសង គុណកម្ពុជាគ្មានថ្ងៃបំភ្លេចឡើយ បើទោះជាវៀតណាម ចូលរំដោះខ្មែរកាលពីឆ្នាំ ១៩៧៩ក៏ដោយ ។ លើកទី១ ខ្មែរធ្លាប់ចាញ់បោកយួនរឿងស្តេចខ្មែរឲ្យដីទៅយួនខ្ចីដើម្បីទប់ទល់ ជាមួយចំប៉ា ទីបំផុតស្តេចយួនមិនបានសងត្រឡប់មកឲ្យខ្មែរវិញទេ យកកាន់កាប់រហូតដល់សព្វថ្ងៃ ទី២ យួនបាន កម្ពុជាក្រោម ធ្វើជាកម្មសិទ្ធិដោយសារតែបារាំងផ្តល់ឲ្យដោយធ្វើឲ្យខ្មែរឈឺចាប់ខ្លោចផ្សាររកថ្ងៃបំភ្លេចបាន និងថែម ទាំងបានឲ្យខ្មែរបន្តឈ្លោះគ្នាដល់សព្វថ្ងៃ ។ ដូច្នេះវៀតណាមបើងាកថយក្រោយគួរល្មមស្កប់ស្កល់ទៅហើយ ដោយ មិនត្រូវបន្តរំលោភទន្រ្ទានទាញច្បិចយកដីខ្មែរតាមព្រំដែនបន្តទៅទៀតទេ ដែលវារិតតែបង្កើនឲ្យខ្មែរកាន់តែឈឺចាប់ ដោយឲ្យខ្មែរឈ្លោះគ្នាឯងមិនចេះចប់ រហូតដល់អ្នកខ្លះក្លាយខ្លួនជាវីរជន ដោយសារតែរឿងព្រំដែន និងខ្មែរខ្លះក៏ដូចជា ឥស្សរជនអ្នកនយោបាយខ្មែរខ្លះ រងនូវភាពអយុត្តិធម៌ឈឺចុកចាប់ ដោយសារតែការចោទប្រកាន់ឈ្នានីសថា ជាអ្នកធ្វើឲ្យបាត់បង់ទឹកដីទៅវិញ ។ ឯណាទៅយុត្តិធម៌សម្រាប់ ខ្មែរ ដែលវៀតណាមត្រូវដឹងគុណនោះ ?
ការលើកឡើងខាងលើនេះ មិនទាន់រាប់បញ្ចូលអំពីជនអន្តោប្រវេសន៍វៀតណាម ដែលបានមករស់នៅប្រទេសកម្ពុជា នាពេលកន្លងទៅ រហូតពេលខ្លះហ៊ានគឃ្លើនរំលោភច្បាប់ខ្មែរទៀតផង ដូចជានៅក្នុងបឹងទន្លេសាបជាដើម ។ ខាង ក្រោមនេះគឺជាការលើកឡើងនូវប្រវត្តិ សា្រស្តដែលវៀតណាមធ្លាប់បានវាទទីយកដីខ្មែរ និងខ្ចីដីខ្មែរដែលសូមដកស្រង់ ឯកសារទាំងនេះចេញពីសៀវភៅរបស់ លោក ឆាយ សុផល ដែលទើបបោះពុម្ពផ្សាយកាលពីថ្មីៗកន្លងទៅនេះ ក្រោម ចំណងជើងថា « អំណាច និងរាជបល្ល័ង្ក នៃមហាក្សត្រ ខ្មែរសែអង្គឌួង នរោត្តម ស៊ីសុវត្ថិ »។
សូមរម្លឹកហេតុការណ៍មុននេះបន្តិចថា នៅក្នុងរជ្ជកាល មហាក្សត្រព្រះបាទ ស្រីសុរិយោពណ៌ (១៦០៣- ១៦១៨) ទ្រង់យល់ឃើញថា ចាប់តាំងពីបោះបង់អង្គរ និងបែកបាក់សង្វែគមក សៀមតែងតែគាបសង្កត់ខ្មែរកាត់ដីភាគខាងលិច ទើបព្រះអង្គរឹតចំណងមិត្តភាពជាមួយ ស្ដេចយួនព្រះនាម ង្វៀន ហ្វ៊ុក ង្វៀន ឬ វួង សាយ (សោយរាជ្យ៖ ១៦១៣-១៦៣៥) ដោយស្ដីដណ្ដឹងបុត្រីពៅ ស្ដេចយួនអង្គនេះមានព្រះនាមថា ង៉ុក វ៉ាន់ ហើយខ្មែរហៅថា ម្ចាស់ក្សត្រិយ៍ អង្គចូវ ធ្វើជាមហេសី របស់ព្រះរាជបុត្រាជ័យជេដ្ឋាទី២។ បន្ទាប់មកព្រះបាទ ស្រីសុរិយោពណ៌ ក៏ឲ្យគេសង់ព្រះរាជវាំងមួយ នៅខាងជើងស្រះកែវ បង្កើតទីក្រុងថ្មីឈ្មោះថា ឧដ្ដុង្គមានជ័យ ។ ជ័យជេដ្ឋាទី២ក៏បានរៀបអភិសេក ជាមួយម្ចាស់ ក្សត្រិយ៍ ង៉ុក វ៉ាន់ ឬ អង្គ ចូវ បុត្រីស្ដេចយួននោះ នៅឆ្នាំ ១៦២០ ដែលឆ្នាំនោះ ជ័យជេដ្ឋាទី២ មានព្រះជន្ម៤២ ព្រះ វស្សា និងមានមហេសី ៤អង្គ/នាក់រួចទៅហើយ ហើយម្ចាស់ក្សត្រីយ៍អង្គចូវ ឬង៉ុក វ៉ាន់ មានវ័យប្រមាណ១៧ឆ្នាំ ជានារី ស្អាតមានរូបឆោមស្រស់ ជាមហេសីចុងក្រោយបន្ទាប់ពីមហេសីជនជាតិឡាវ នាម ប៊ូស ។
បន្ទាប់ពីរៀបអភិសេកមក ម្ចាស់ក្សត្រិយ៍ អង្គចូវ មានឥទ្ធិពល និងអំណាចយ៉ាងខ្លាំង ក្នុងរាជវាំង នៃព្រះជ័យជេដ្ឋាទី២ ។ ឆ្នាំ១៦២៣ នៅពេល ជ័យជេដ្ឋាទី២ កំពុងគ្រងរាជ្យនៅឧដ្ដុង្គមានជ័យ បន្ទាប់ពីព្រះបិតា ស្រីសុរិយោពណ៌ សោយព្រះទីវង្គតឆ្នាំ ១៦១៩ យួនក៏បញ្ជូនរាជទូត មកឲ្យចូលគាល់ ដោយសុំខ្ចីដីខ្មែរ នៅខេត្តកំពង់ក្របី និងព្រៃនគរ ដើម្បីដាក់ទ័ពយួនទប់ស្កាត់ ពួកចំប៉ា (ជ្វា) និងកាន់កាប់កំពង់ផែព្រៃនគរ ដើម្បីទារពន្ធពីឈ្មួញយួន ចិន ។ ការសុំខ្ចីនេះគឺមានតែរយៈពេល ៥ឆ្នាំ ហើយដោយមិនហ៊ានប្រកែកជាមួយព្រះបិតាក្មេក វួង សាយ ព្រះជ័យជេដ្ឋាទី២ ក៏សុខព្រះទ័យប្រគល់ទឹកដី ដែលមាន សកម្មភាពពាណិជ្ជកម្ម ដ៏មហាញឹកបំផុតនោះ ឲ្យទៅយួនតែម្ដង។ មានឯកសារមួយសរសេរថា ៖ នៅពេលនោះស្ដេច យួន វួង សាយ ពិតជាត្រូវការស្ដេចខ្មែរ ជ័យជេដ្ឋាទី២ ដើម្បីទប់ទល់ការគំរាមកំហែងរបស់ចំប៉ា ហើយស្ដេចខ្មែរ ជ័យ ជេដ្ឋាទី២ ក៏ត្រូវការស្ដេចយួនដែរ ដើម្បីទប់ទល់ជាមួយពួកស្យាមឬសៀម ។ បន្ទាប់មក ដោយខ្មែរមិនយកសួយសារ អាករឲ្យសៀមៗក៏លើកទ័ពវាយខេត្តបរិបូរណ៍ និងខេត្តបន្ទាយមាស របស់ខ្មែរ តែព្រះជ័យជេដ្ឋាទី២ បានឈ្នះសង្គ្រាម នាពេលនោះ ព្រោះមានទ័ពយួនបានជួយពីក្រោយ ។ ក្រោយរយៈពេល ៥ឆ្នាំ ដែលត្រូវប្រគល់ទឹកដីឲ្យកម្ពុជាវិញ ស្រាប់តែព្រះបាទជ័យជេដ្ឋាទី២ បានសោយសុវណ្ណគត ។
នៅឆ្នាំ១៦៣៨ នៅពេលព្រះមហាក្សត្រថ្មី អង្គ ទង់ រាជាធិប តី ឡើងគ្រងរាជ្យ ទ្រង់ក៏បានស្នើឲ្យយួនប្រគល់ទឹកដីឲ្យខ្មែរវិញ តែយួនបានសុំពន្យារពេល។ ក្រោយមកនៅឆ្នាំ១៦៤១ មហាក្សត្រថ្មីព្រះបាទ អង្គច័ន្ទ បានស្នើយួនម្ដងទៀត ឲ្យប្រគល់ទឹកដីមកខ្មែរវិញ តែត្រូវម្ចាស់ក្សត្រិយ៍ អង្គ ចូវ អតីត មហេសីព្រះបាទជ័យជេដ្ឋាទី ២ មកធ្វើអន្តរាគមន៍ សុំពន្យារពេលជាថ្មី ។ ចាប់ពីពេលនោះមក យួនបានបញ្ជូនប្រជា ជនរបស់ខ្លួនមកតំបន់ទាំងនោះ ហើយនៅឆ្នាំ១៦៥៨ ម្ចាស់ក្សត្រិយ៍យួន អង្គ ចូវ បានគាំទ្រជាចំហដល់ព្រះអង្គម្ចាស់ ខ្មែរពីរព្រះអង្គគឺ ពញាតន់ និងពញាតី ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបាទ អង្គ ច័ន្ទ ដោយ នឹកស្មានថា ព្រះអង្គម្ចាស់ទាំង ពីរនោះ ជាអ្នកស្រលាញ់យួន ។ ផ្ទុយទៅវិញ នៅពេលបានគ្រងអំណាចរាជបល្ល័ង្កហើយ ព្រះអង្គតន់ រួមជាមួយព្រះ អង្គ តី ក៏បានវាយប្រហារយួនដណ្ដើមយកទឹកដីនោះមកវិញ ហើយសង្រ្គាមក៏ចាប់ផ្ដើមនៅឆ្នាំ ១៦៩៩ ឆ្នាំ១៧៣១ និង ឆ្នាំ១៧៣៩ រហូតដល់បារាំងចូលមកនៅសតវត្សន៍ទី១៩ ។ ដោយគិតថា បារាំងកំពុងឈ្លានពានវៀតណាម មហា ក្សត្រថ្មី គឺព្រះបាទអង្គ ឌួង នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ១៨៥៦ ផ្ញើចុតហ្មាយជូនស្ដេចបារាំង ណាប៉ូលីអុងទី៣ ដោយប្រាប់ ថា ទឹកដីចាប់ពីខេត្តកំពង់ស្រកាត្រី ចុះទៅកោះ ត្រឡាច និងកោះត្រល់ ជាកម្មសិទ្ធិរបស់កម្ពុជា ។ ព្រះបាទអង្គឌួង បានឡាយថា « ប្រសិនបើករណីដែលអណ្ណាម(វៀតណាម) ថ្វាយទឹកដីទាំងនោះឲ្យព្រះអង្គ ខ្ញុំសូមព្រះអង្គកុំទទួល យក ព្រោះទឹកដីនោះជារបស់កម្ពុជាទេ។ នៅឆ្នាំ១៨៥៩ ព្រះបាទ អង្គឌួង បានបញ្ជូនទ័ពទៅវាយយកទឹកដីទាំងនោះ វិញ តែនៅឆ្នាំ១៨៦០ ព្រះបាទ អង្គឌួង បានសោយសុវណ្ណគត ហើយបេសកកម្មរបស់ព្រះអង្គក៏បានបរាជ័យ ។ ចំណែកម្ចាស់ក្សត្រិយ៍ ង៉ុក វ៉ាន់ ជាអតីតសមាជិករាជ្យវង្ស យួនវិញ គឺត្រូវបានអ្នកប្រវត្តិសាស្រ្ត និងជាតិនិយមយួន ជំនាន់ក្រោយចាត់ទុកថា ជាវីរនារីដែលបានពង្រីកទឹកដីរបស់ខ្លួន កាន់តែធំមកផ្នែកខាងត្បូង ៕

5 comments:

Anonymous said...

Khmerization,

Can you remove your Moderation Now so that Khmer people can express their opinion regarding this important issue?
What do you gain from ZERO comment in your blog?

Anonymous said...

We can no longer live and breath at the mercy of Yuon expansionist.
We MUST fight back.
We've been wasting our time and efforts dealing with the puppet Hun Sen,
go after the PUPPETEER.

To solve Khmer problems, prosecute Hanoi key leaders.

Anonymous said...

Ah soy sopheap, a pawn has used mouthpiece by cpp and is a lame duck. I wonder where would he be if a regime change took over. where would he go?. What would he do. It is any one's guess and sure time will tell.
This guy literally has fallen in a hole and tries to dig himself out,but he only gets himself even deeper in the hole.Jackel

Anonymous said...

@13 June 2015 at 08:07
To solve Khmer problems, prosecute Hanoi key leaders.
---------------

Nice idea! Now go out and do it instead of being keyboard warrior!

Anonymous said...

21:04

Yes, it can and will be done.
But since we don't know who YOU are, we cannot and will not disclose the details.
After all, YOU certainly are NOT even an officer of the International Courts.

Remember this is a public Cyber forum. Anything and everything are retraceable.