A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 16 June 2015

Opposition MP Mao Monyvann requests the government to set up a national committee to resolve Cambodia-Vietnam border issues លោក​ម៉ៅ មុនី​វណ្ណ​ ស្នើឲ្យ​​បង្កើត​​គណៈកម្មកា​​ដោះស្រាយ​​ព្រំដែន​​កម្ពុជា​-​​វៀតណាម​​

អត្ថបទ 16-06-2015  |  ដោយ VAYOFM TEAMS


​បន្ទាប់​ពី​ចុះទៅពិនិត្យ​ព្រំដែន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​អស់​ជាច្រើន​ថ្ងៃ​រួចមក​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា​រដ្ឋាភិបាល​បាន​ទទួលស្គាល់ថា​ពិតជា​មាន​ការរំលោភបំពាន​អធិបតេយ្យភាព​កម្ពុជា​ពី​សំណាក់​ប្រទេស​វៀតណាម​ពិតប្រាកដ​មែន​។ បន្ថែម​លើ​នេះ​រហូត​ធ្វើអោយ​ក្រសួងការបរទេស​កម្ពុ​ជា​ចេញ​កំណត់​ទូ​តទៅ​ស្ថានទូត​វៀតណាម​នៅ​កម្ពុជា​ថែមទៀត​ផង​។​

​បើ​តាម​លោក​ម៉ៅ មុនី​វណ្ណ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ចាម បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​នេះ​ថា  បើសិនជា​រដ្ឋាភិបាល​កម្ពុជា​យើង បាន​ទទួលស្គាល់​ការពិត​ហើយ​នោះ វា​ជា​ការងាយស្រួល​ទេ​។ រដ្ឋាភិបាល​កម្ពុជា​លើកយក​ប​ញ្ហ​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ ទៅ​ច​ចា​ជាមួយនិង​ប្រទេស​វៀតណាម បើសិនជា​ដោះស្រាយ​ជា​វៀតណាម​មិន​ជោគជ័យ​ទេ រដ្ឋាភិបាល​គួរតែបង្កើត​នូវ​គណៈកម្មការ​មួយ ដើម្បី ដោះស្រាយ​ដោយ​យក​អន្តរជាតិ​ធ្វើជា​អាជ្ញាកណ្តាល​។​
​សម្លេង​លោក​ម៉ៅ មុនី​វណ្ណ​៖

​ទោះជា​យ៉ាងនេះ​ក៏ដោយ លោក​ម៉ៅ មុនី​វណ្ណ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​នៅ​តែ​ទទូច​អោយ​រដ្ឋាភិបាល​បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា​អោយ​ដូច​ទៅ​នឹង​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ជា​សា​ធារ​រណៈ​ដើម្បី​អោយ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ពិតប្រាកដ​របស់​ខ្លួន​។​

​លោក​កែម ឡី អ្នកតាមដាន​ស្ថាន​ការ​សង្គម​បាន​ផ្តល់​នូវ​ដំ​ដោះស្រាយ​ចំនួន​៥ ដើម្បី​ស្រាយ ប​ញ្ហ​ព្រំដែន​កម្ពុជា​-​វៀតណាម​នេះ​។ ដំ​ដោះស្រាយ​ចំនួន​៥​នេះ គឺជា​ដំណោះស្រាយ​ថ្មី​ខុសពី​គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​សព្វថ្ងៃ​។​
សម្លេង​លោក​កែម ឡី​៖

​យ៉ាងណា​ក៏​ដោយ​លោក​កែម ឡី ក៏​បាន​ចាត់ទុកថា ដំណោះស្រាយ​ដែល​ធ្វើ​រាល់​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​រដ្ឋាភិបាល​គ្រាន់តែ​បិទបាំង ហើយ​ប្រឆាំង​ដើម្បី​ទាម​យក​ប្រជាប្រិយភាព គឺ​ប​ញ្ហ​ព្រំដែន​កម្ពុជា​-​វៀតណាម​មិន​អាច​ដោះស្រាយ​បាន​ឡើង​៕

No comments: