ឥស្សរជននយោបាយចំនួន៣អង្គ-នាក់ គឺសម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៣ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាតួអង្គសំខាន់ដែលធានាអះអាងថា សន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមនៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ (សម្តេច ហ៊ុន សែន ចុះហត្ថលេខាជាមួយឯកឧត្តម ផាន វ៉ាន់ខាយ នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម) មិនធ្វើឲ្យបាត់បង់ទឹកដីព្រះរាជាណាចក្រកម្ពុជាឡើយ ខណៈសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥នេះ បានទទួលរងនូវការរិះគន់ផង និងការព្រួយបារម្ភផងពីមជ្ឈដ្ឋានជាច្រើន ។
ដោយមានការធានាអះអាងពីតួអង្គសំខាន់ទាំង៣ខាងលើថា ត្រឹមត្រូវ និងមិនធ្វើឲ្យបាត់បង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទើបព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខានៅលើព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ប្រកាសឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ យ៉ាងតក់ក្រហល់តែម្តងទៅ ។
ឥឡូវ តួអង្គម្នាក់ក្នុងចំណោមតួអង្គទាំង៣ គឺសម្តេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម (អតីតសម្តេច ជា ស៊ីម)ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពទៅហើយ ជាហេតុធ្វើឲ្យនៅសល់តួអង្គរស់តែពីរគត់ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ បណ្ឌិតសភាចារ្យ ហ៊ុន សែន(អតីតសម្តេច ហ៊ុន សែន) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចឲ(អតីតប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា) ដែលធានាថា "ខ្មែរមិនបាត់បង់ទឹកដី" ។
បច្ចុប្បន្ន បញ្ហាបូរណភាពទឹកដីរវាងកម្ពុជានិងវៀតណាមបាននិងកំពុងក្លាយជាប្រធានបទក្តៅយកមកវែកញែក និងមានភាពប្រទាំងប្រទើសសាជាថ្មី ដោយសារភាគីយួនបានធ្វើសកម្មភាពរំលោភបំពានប៉ះពាល់មកលើទឹកដីប្រទេសកម្ពុជាយ៉ាងគឃ្លើននៅតាមតំបន់មួយចំនួន ។

នេះគឺជាប្រវត្តិសាស្ត្រត្រូវតែចងចាំទុកនាសម័យព្រះរាជាណាចក្រកម្ពុជាទី២ ក្រោមការដឹកនាំរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ៕
1 comment:
They have total of 4 clowns in this treason agreement paper . One traitor clown pass away but we still have 3 more clown the King of present day is the master , his brother,and dictator head clown as a signatories in that treason agreement. As we see that proof in the paper, we Khmer need to stand strong together to condemn this treason act of these 3 treason fellows who legally cede Khmer territorial to enemy. We Khmer patriotic of all level can't brush away and forget it at any time . Please remember this fellow traitors and write down in Khmer history, for yuong Khmer generation to learn a bout this event .
Post a Comment