(ចុះផ្សាយនៅថ្ងៃ 14-06-2015, 12:33 pm) | ដោយ : ជា ធីរិទ្ធ
ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រទានគោរមងារដល់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាពីររូប គឺ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា។ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែមិថុនា ព្រះបាទ សម្តេច នរោត្តម សីហមុនី បានប្រទានគោរមងារដល់លោក ស ខេង ឡើងជា «សម្តេចក្រឡាហោម ស ខេង» រីឯលោក សាយ ឈុំ មានងារជា «សម្តេចវិបុលសេនាភក្តី សាយ ឈុំ»។
ថ្វីដ្បិតែព្រះរាជក្រឹត្យចេញពីរដាច់ដោយឡែកពីគ្នាមែន តែព្រះរាជក្រឹត្យទាំងពីរនោះ មានខ្លឹមសារដូចគ្នា ដោយខុស តែឈ្មោះ និងងារប៉ុណ្ណោះ។ ក្នុងព្រះរាជក្រឹត្យដដែលនោះ ព្រះមហាក្សត្រ បានសរសើរ លោក សាយ ឈុំ និងលោក ស ខេង យ៉ាងនេះថា៖ «ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ បានជួយដឹកនាំប្រទេសកម្ពជា តាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់ សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបានសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សា បាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី» ។
ព្រះមហាក្សត្រ ចាត់ទុកលោក ស ខេង និងលោក សាយ ឈុំ ថា ជាអ្នកដឹកនាំឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល័ង្គ ការពារនឹងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គមដើម្បីនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក ស ខេង និងលោក សាយ ឈុំ ទទួលបានគោរមងារជាសម្តេចពីព្រះមហាក្សត្រនេះ បន្ទាប់ពីលោក ជា ស៊ីម ដែលមានងារ ជាសម្តេចអគ្គមហាធម្មពោធិសាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជាទទួលមរណកាលពីថ្ងៃទី ០៨ ខែមិថុនា កន្លងទៅ។ ហើយវាជាពេលដែលគណបក្សប្រជាជនកម្ពុជា គ្រោងនឹងបើកមហាសន្និបាតរើសប្រធាន និងអនុប្រធានបក្សថ្មីផងដែរ។ លោក ហ៊ុន សែន ប្រាកដច្បាស់ហើយនឹងក្លាយជាប្រធានបក្ស រីឯ សាយ ឈុំ និង ស ខេង ដែលទើបឡើងងារជា សម្តេច ថ្មីថ្មោងនេះ ក្នុងចំណោមលោកទាំងពីរអាចនឹងមានអ្នកណាមួយជាប់ជាអនុប្រធានបក្ស៕

2 comments:
Khmerization,
Please read this comment by one of your readers:
Anonymous Anonymous said...
The pressure is on Khmerzation , and the question how much more pressure you have to put on before Khmerization will shift its position to non-moderate mode.One way of doing it is to ignore drgunzet's racial slurs, provocative comments completely. You don't read them or response to them, make him irrelevant . But then again it is the rights of every one to read them and response to them. That's the fine line there. My suggestion is that Khmerization should shift the position to non-moderate mode.
I wonder if Khmerization or anyone have experienced of making comments to Phnompenhpost or Cambodia daily. Are these two media outlets in non-moderation or moderation modes?. Since they require your email in order to make any comment. Can anyone please tell me your experience with them.Appreciate it.Jackel
14 June 2015 at 11:36
Note:
When I write comment in your blog, I still want to get feedback from the readers.
I would get the sincere feedback - against and for - if and only if there was no moderation mode.
So please, remove your moderation mode. Tell your readers to do like I've done: DO NOT READ DrGunzet's comments.
93 years Old Woman
23:59
It is not going to work.
What happens to new readers or visitors who do not know anything about Drgunzet or Mike.
They will respond, because they too are Khmers.
Hence telling the readers/ posters not to read is useless.
Khmerization, let's keep Drgunzet and Mike off and out.
We love to see Drgunzet being tortured because he cannot spit his racial slurs
against Khmers. He is now a fish out of the water!
Post a Comment