A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 May 2015

Tycoon Heu Bavy and Energy Minister Suy Sem given licenses to dredge sands ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ និង​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ​បានឱកាសបូមលុយ”​គ្រប់ទឹក​រួម​គ្នា​”​ ក្នុង​មុខរបរ​បូម​ខ្សាច់​លក់​

Posted by  on May 18, 2015
Herr-Bvvy-1
Khsach
​ចាប់តាំងពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល​ មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ គ្រប់គ្រង​និង​ចេញ​អាជ្ញាប័ណ្ណ​លើ​អាជីវកម្ម​បូម​ខ្សាច់​រួម​ក​ គឺ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ក៏​បាន​ប្រើប្រាស់​សិទ្ធិ​អំណាច​ក្នុង​មុខរបរ​បូម​ខ្សាច់​លក់​នេះ​ ប្រគល់​ឲ្យ​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​ និង​ត្រូវជា​"​ដន្លងដងស្នែង​"​ជាមួយ​លោកស្រីឧកញ៉ា ស៊ុយ សុផាន នាយិកាក្រុមហ៊ុនផានអ៊ីម៉ិច​ បាន​ធ្វើ​អាជីវកម្ម​មុនគេ​បង្អស់​ ដោយ​ក្រុម​អាជីវករ​រកស៊ី​ខ្សាច់​ផ្សេងៗ​ទៀត​ត្រូវ​តែ​"​តម្រង់​ជួរ​គ្នា​"​មក​ទិញ​ខ្សាច់​បន្ត​ពី​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ យក​ទៅ​លក់​ឲ្យ​អតិថិជន​របស់​ខ្លួន​ ធ្វើ​ឲ្យ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ និង​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ មានឱកាស​"​បូម​លុយ​"​ ក្រោម​លទ្ធផល​ "​គ្រប់ទឹក​រួម​គ្នា​"​តែ​ម្តង​ ពីព្រោះមិនមានការឆ្លងកាត់តាមរយៈដេញថ្លៃប្រកបដោយតម្លាភាព ។
​បច្ចុប្បន្ន​ ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ ត្រូវជា​ដន្លងដងស្នែង​ជាមួយ​លោកស្រីឧកញ៉ា ស៊ុយ សុផាន​ នោះ​ មាន​សិទ្ធិ​ពេញទី​លើ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ ទាំង​នៅ​ទន្លេមេគង្គ​លើ​ ទាំង​នៅ​ទន្លេមេគង្គ​ក្រោម​ ក្នុង​ទំហំ​ផ្ទៃដី​ជាង​២០០​ហិ​កតា​ រួច​ហើយ​យក​ខ្សាច់​លក់​បន្ត​ឲ្យ​ទៅ​ក្រុម​អាជីវករ​ផ្សេងៗ​ទៀត​ដែល​ត្រូវការ​ខ្សាច់​ក្នុង​តម្លៃ​ខ្ពស់​ ។​
​ក្រុម​អាជីវករ​ប្រកប​របរ​អាជីវកម្ម​ខ្សាច់​សំណង់​ បាន​និយាយ​រៀបរាប់​ទាំង​ការ​ឈឺចាប់​ថា​ កាលពី​ពេល​មុន​តម្លៃ​ខ្សាច់​សំណង់​ត្រូវ​បង់​ត្រឹម​០,២០​កាក់​(​ដុល្លារ​អា​មេ​រិ​ក​)​ តែ​ពេល​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ បាន​កាន់កាប់​សិទ្ធិ​អំណាច​លើ​អាជីវកម្ម​ខ្សាច់​ គឺ​ត្រូវ​បង់​ដល់​០,២៥​កាក់​ ។​ លើស​ពី​នេះ​ ពេល​មុន​តម្លៃ​ខ្សាច់​សំណង់​ត្រឹម​២​ដុល្លារ​អា​មេ​រិ​ក​ទៅ​៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រគូប​ ប៉ុន្តែ​ឥឡូវ​ពេល​ទិញ​បន្ត​ពី​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ មាន​តម្លៃ​ដល់​៤,៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រគូប​ ។​

​លោក​ ហ៊ឺ​ បា​វី​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួល​បន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៨/៩៤៤​ ចុះ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០០៨​ គឺ​មាន​ឋានៈ​ជា​"​ឯកឧត្តម​"​ ។​ ក្រោយមក​ ឯកឧត្តម​ ហ៊ឺ​ បា​វី​ ក៏​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៤/១០០៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​ ពោល​គឺ​មាន​ឋានៈ​ និង​មាន​ងារ​ជា​"​ឯកឧត្តម​ ឧកញ៉ា​"​ទល់​សព្វថ្ងៃ​ ។​
​សូម​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ និង​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មេត្តា​ចាត់វិធានការ​ត្រួតពិនិត្យ​មើល​បែបបទ​នៃ​ការ​ប្រគល់​សិទ្ធិ​អំណាច​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ខ្សាច់​របស់​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ទៅ​ឲ្យ​ឯកឧត្តម​ ឧកញ៉ា​ ហ៊ឺ​ បា​វី​ ដែលមិនឆ្លងកាត់ការដេញថ្លៃនោះ​ផង​ ពីព្រោះ​គាត់​បាន​និង​កំពុង​មានឱកាស​បូម​លុយ​ពី​ការ​បូម​ខ្សាច់​លក់​ ក្រោម​លទ្ធផល​"​គ្រប់ទឹក​រួម​គ្នា​"​សម្បើម​ណាស់​ ខណៈ​ក្រុម​អាជីវករ​ខ្សាច់​តូចតាច​ឯទៀតៗ​កំពុង​"​ថ្ងូរ​ដូច​ព្រាប​"​គ្រប់ៗ​គ្នា​ហើយ​ ៕​
Herr-Bvvy Suy-Sophan-Letter

No comments: