A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 May 2015

Sam Rainsy plans to meet Mr. Hun Sen to discuss about border issues with Vietnam លោក សម រង្ស៊ី គ្រោង​ជួប លោក ហ៊ុន សែន ពិភាក្សា​បញ្ហា​វៀតណាម​រំលោភ​ទឹកដី​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃសុក្រ ទី15 ឧសភា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សម រង្ស៊ី នា​ពេល​កន្លង​មក
​មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៉ី ឲ្យដឹង​ពី​ក្រៅ​ប្រទេស​មក​ថា លោក​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន ខណៈ​មន្ត្រី​របស់​ខ្លួន​បាន​រកឃើញ​ជា​បន្តបន្ទាប់​ថា វៀតណាម​បាន​លួច​រំកិល​ព្រំដែន រំលោភ​បូរណភាព​ទឹកដី​កម្ពុជា ។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្សី ដែល​កំពុង​ទស្សនៈកិច្ច​នៅ​សហរដ្ឋអាមេរិក​បាន​អះអាង​ក្នុង​កម្មវិធី​តុមូល​របស់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃទី​១៤ ខែ​ឧសភា​ថា នៅពេល​លោក​វិលត្រឡប់​មក​កម្ពុ​ជា​វិញ នៅ​ដើម​ខែ​ក្រោយ​នេះ តាមរយៈ​វប្បធម៌​សន្ទនា លោក​នឹង​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បញ្ហា​ជាតិ​ធំៗ ដូចជា​បញ្ហា​ពលករ​ចំណាកស្រុក និង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។
លោក​ថ្លែងថា «​បញ្ហា​ព្រំដែន បញ្ហា​បូរណភាព​ទឹកដី​គឺ​បញ្ហា​អាយុជីវិត​ជាតិ ដូច្នេះ ច្បាស់​ជា​យក​រឿង​ព្រំដែន​ហ្នឹង​ជា​ប្រធានបទ​មួយ​ដ៏​សំខាន់​ក្នុង​ការសន្ទនា ដើម្បី​អនុវត្ត​វប្បធម៌​សន្ទនា​ហ្នឹង​» ។​
​ការប្រកាស​ជួប​លោក​នាយករដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​ពី​បញ្ហា​ព្រំដែន របស់​មេ​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់​ពី​តំណាងរាស្ត្រ​បក្សប្រឆាំង​រកឃើញថា វៀតណាម​បាន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ​ជិត​៥០​គីឡូម៉ែត្រ នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ខេត្ត​មណ្ឌលគិរី វៀតណាម​ចូល​បាញ់​ថ្មាំពុល​បំផ្លាញ​ដំណាំ​ពលរដ្ឋ​ខ្មែរ​អស់​១០​ហិកតា​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ធ្វើ​ព្រែក​រំលោភ​ចូល​ដី​ខ្មែរ ប្រមាណ​ជា​១​គីឡូម៉ែត្រ​ទៀត នៅ​តំបន់​ទត់​ហន់ ក្នុង​ឃុំ​ព្រែក​គ្រីស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ជា​ដើម ។​
​លោក សម រង្ស៉ី​ឲ្យដឹងទៀតថា វប្បធម៌​សន្ទនា ដែល​រូបលោក និង​លោក ហ៊ុន សែន បាន​ឯកភាព​គ្នា​បង្កើតឡើង នា​ពេល​ថ្មី​នេះ  ជា​របត់​នយោបាយ​ថ្មី​មួយ ជំរុញ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ធ្វើ​ការរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ជា​ជាតិ​ធំៗ ដោយ​មិន​បង្ហូរឈាម​ដូច​សម័យ​អតីតកាល ។​
​លោក សម រង្ស៉ី​ឲ្យដឹងទៀតថា បញ្ហា​ពលករ​ចំណាកស្រុក​ក៏​ជា​រឿង​សំខាន់​ដែល​លោក​ត្រូវ​ជជែក​ជាមួយ​រាជរដ្ឋាភិបាល​ដែរ ដើម្បី​បង្កើន​ជីវភាព​ដល់​ពលរដ្ឋ​ខ្លួនឯង​ផង និង​ដើម្បី​ទប់ស្កាត់ ជន​បរទេស​ខុសច្បាប់ នៅ​កម្ពុជា​ផងដែរ ។ លោក​បន្តថា«​ធ្វើ​ម៉េច​កុំ​ឲ្យ​កសិករ​ខ្មែរ​អស់សង្ឃឹម ចំណាកស្រុក​ទៅ​ក្រៅ​អស់ ពេល​ទៅ​ក្រៅ​អស់ អន្តោប្រវេសន៍​ខុសច្បាប់​ចូល​មក​រស់​ពេញ​ទឹក​ពេញ​ដី​នៅ​ស្រុក​ខ្មែរ គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​វាសនា​អនាគត​ប្រទេសជាតិ​យើង​» ។​

​វប្បធម៌​សន្ទនា​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​មន្ត្រី​គ្រប់​មូលដ្ឋាន អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ឃ្លាំមើល ពី​សកម្មភាព​បក្សប្រឆាំង ដើម្បី​ឲ្យ​ប្រាកដថា ការប្រកួតប្រជែង​ផ្នែក​នយោបាយ មិន​ប្រើ​ពាក្យ អុស​រោះ វាយប្រហារ​ដៃ​គូប្រកួត ។​
​ជាងនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់​អះអាង ចំពោះ​មុខ​តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស​ក្នុង​រដ្ឋសភា អំឡុង​ខែ​មេសា​ឆ្នាំ​២០១៥​ថា មានតែ​វប្បធម៌​សន្ទនា​ទេ ដែល​ធ្វើឲ្យ​ខ្មែរ​គ្រប់​និន្នាការ អាច​រស់នៅ​ជាមួយគ្នា បាន​ដោយ​គ្មាន​ការ​សងសឹក និង​ជំរុញ​ឲ្យ​អ្នក​នយោបាយ ត្រូវ​ពង្រឹង​វប្បធម៌​សន្ទនា ឲ្យបាន​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត ដើម្បី​ជា​សេចក្តីសុខ​របស់​គ្រួសារ​ខែ្មរ ។​
​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា អះអាងថា ព្រំដែន​ជា​អាយុជីវិត​ជាតិ ដោយ​លោក​ជំរុញ​ឲ្យ​អ្នក​នយោបាយ​ត្រូវ​បង្ហាញ​ពី​តម្លាភាព ដើម្បី​គេច​ចេញពី​ទម្លាប់​ចាស់ ដែល​អ្នកនយោបាយ​ខ្មែរ ធ្លាប់​កាត់​ដី​ឲ្យ​ប្រទេសជិតខាង ដើម្បី​ពង្រឹង​អំណាច ។ លោក​ថា «​ការ​លាក់បាំង​ទាំងអស់​ហ្នឹង​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​យល់ថា អា​ការបាត់បង់​ទឹកដី​អី​ជាដើម​ហ្នឹង ហាក់ដូចជា​រដ្ឋាភិបាល​កំពុង​កំណត់ព្រំដែន ធ្វើឲ្យ​បាត់បង់​ទឹកដី​របស់​គាត់​ដែល​ធ្លាប់​ធ្វើ​តាំងពី​ដូនតា​មក​អញ្ចឹង​»។​
​យ៉ាងណាក៏ដោយ បញ្ហា​ព្រំដែន​នេះ លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​ចូល​បកស្រាយ​ក្នុង​សភា​ជាង​៥​ម៉ោង កាលពី​ឆ្នាំ​២០១២ ដោយ​មិន​ឲ្យ​តំណាងរាស្ត្រ​ណា​ម្នាក់​សួរដេញដោល ។ ក្នុង​កិច្ច​បំភ្លឺ​នោះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជា​មិន​បាន​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ដូច​ការចោទប្រកាន់​ទេ ។​
​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ទៀត គឺ​លោក រស់ រ៉ាវុធ ពន្យល់​ដែរ​ថា បើ​អ្នក​នយោបាយ​ខ្មែរ នៅតែ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក ដោយ​មិន​បង្ហាញ​ពី​ឆន្ទៈ​ពិត​ឲ្យ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​ប្រទេស​វៀតណាម​ផង​បំភ្លឺ​ករណីនេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ទេ នោះ​ពលរដ្ឋ​ខ្មែរ​ជា​អ្នកខាតបង់ ហើយ​ប្រទេស​ជិតខាង​ជា​អ្នក​ចំណេញ ពី​ជម្លោះ​ផ្ទៃក្នុង​នៃ​ក្រុម​គ្រួសារ​ខ្មែរ​នេះ ៕
សូម​សរសេរ​មកលោក ញឹម សុខន​ តាម​រយៈ sokhorn@vodhotnews.com

1 comment:

Anonymous said...

Khmers do not fight Khmers.
Khmers fight Yuon sold-out Khmers.

To solve Khmer problems, prosecute
Hanoi key leaders.