Thu, 14 May 2015
The Phnom Penh Post
Residents in southern Cambodia have backed opposition claims that Vietnamese officials have moved border markers deep into Cambodian territory, though the minister in charge of border issues has denied the accusation.
Asking to remain anonymous, residents near the Ton Hon Cambodia-Vietnam border checkpoint in Kampot province yesterday said some farmers’ crops had been destroyed by the planting of border posts.
That claim was made following confirmation yesterday that National Assembly President Heng Samrin had asked Prime Minister Hun Sen to investigate the situation, following a written request from opposition lawmaker Um Sam An on May 4.
The Cambodia National Rescue Party MP had previously visited the area and met with residents in mid-April.
He claims the border is currently marked along a canal dug by the Vietnamese in 1979, 1 kilometre from the correct frontier bisecting Prey Tameng creek. However, according to a May 11 letter sent to Samrin by the minister in charge of border affairs, Va Kimhong, not only has the border not been moved, but Prey Tameng creek is entirely within Vietnamese territory.
សភាស្នើរដ្ឋាភិបាលបំភ្លឺកា របោះបង្គោលព្រំដែននៅកំពត
Thu, 14 May 2015
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍
លោក អ៊ុំ សំអាន (ស្តាំ)ឈរនៅមាត់ព្រែកជី កព្រៃតាមែង។ រូបថត ហ្វេកប៊ុក អ៊ុំ សំអាន
ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឲ្យរដ្ឋាភិបាលពិនិត្ យឡើងវិញលើការបោះបង្គោល ព្រំដែនកម្ពុជា វៀតណាម នៅខេត្តកំពត បន្ទាប់ពីមានការចោទប្រកាន់ ពីតំណាងរាស្រ្តគណបក្សប្រឆាំ ងថា បង្គោលព្រំដែនត្រូវបានបោះ ចូលក្នុងទឹកដីកម្ពុជាជម្រៅ ប្រហែលមួយគីឡូម៉ែត្រ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានសរសេរលិខិតទៅលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជា តិ កាលពីថ្ងៃអង្គារ ដោយធ្វើការបញ្ជាក់ថា លោក ហេង សំរិន បានស្នើទៅរដ្ឋាភិបាលរួចហើយ ឲ្យសិក្សាឡើងវិញ ចំពោះការបោះបង្គោលព្រំដែន នៅច្រកទាន់ហន់ ក្នុងស្រុកកំពង់ត្រាច ខេត្ដកំពត បន្ទាប់ពីលោក អ៊ុំ សំអាន តាមរយៈប្រធានរដ្ឋសភា បានសុំឱ្យលោកនាយករដ្ឋមន្រ្ តី ឲ្យពិនិត្យពីការបោះបង្គោ លព្រំដែនចូលក្នុងទឹកដីកម្ ពុជា ដោយភាគីវៀតណាម។
លិខិតរបស់លោក ឡេង ប៉េងឡុង សរសេរថា៖ «លេខាធិការដ្ឋានរដ្ឋសភាមានកិ ត្ដិយសសូមជម្រាបឯកឧត្ដមថា បន្ទាប់ពីបានទទួលលិខិតរបស់ ឯកឧត្ដមថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៥ សម្តេចប្រធានរដ្ឋសភា បានស្នើឲ្យរាជរដ្ឋាភិបាល ធ្វើការសិក្សាពីករណីនេះឡើ ងវិញហើយ»។
នៅក្នុងលិខិតចុះថ្ងៃទី ៤ ខែឧសភា ដែលបានផ្ញើជូន លោក ហ៊ុន សែន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជា តិ បានស្នើលោកនាយករដ្ឋមន្ត្រី ពិនិត្យឡើងវិញ លើការបោះបង្គោលព្រំដែនចូ លក្នុងទឹកដីកម្ពុជា បន្ទាប់ពីលោកបានចុះទៅពិនិ ត្យ នៅច្រកព្រំដែនទាន់ហន់ នៅឃុំព្រែកគ្រួសស្រុកកំពង់ ត្រាចខេត្តកំពត កាលពីថ្ងៃទី ១៦ ខែមេសា។
លោក សំអាន បានប្រាប់លោក ហ៊ុន សែន ថា ព្រំដែនកម្ពុជា-វៀតណាមនៅក្នុ ងតំបន់នោះ នាបច្ចុប្បន្ន ត្រូវបានកំណត់ដោយប្រឡាយ ៧៩ (ប្រឡាយជីកដោយវៀតណាមនៅឆ្ នាំ ១៩៧៩) ប៉ុន្តែ លោកបានបន្ថែមថា ប្រសិនបើគ្មានការរំកឹល បង្គោលព្រំដែន នោះខ្សែបន្ទាត់ព្រំដែនពិតប្ រាកដ ស្ថិតនៅកណ្តាលព្រែកព្រៃតា មែង (ព្រែកជីកវិញតេ) ហើយពីព្រែកព្រៃតាមែងមកប្ រឡាយ ៧៩ គឺមានចម្ងាយប្រហែល ១ គីឡូម៉ែត្រ។
លិខិតរបស់លោក អ៊ុំ សំអានបន្តថា៖ «យោងតាមច្បាប់អន្តរជាតិស្តី ពីព្រំដែនការកំណត់បង្គោល ព្រំដែនត្រូវកំណត់នៅចំកណ្ តាលប្រឡាយ និងព្រែក។ ដូច្នេះវៀតណាមបានរំកិលព្រំ ដែន ចូលទឹកដីកម្ពុជា ប្រហែល ១ គីឡូម៉ែត្រ»។
លោក បានបន្ថែមទៀតថា ការបោះបង្គោលព្រំដែនត្រូ វធ្វើតាមផែនទីដែលបានធ្ វើក្នុងចន្លោះឆ្នាំ ១៩៣៣‑១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ ដោយសហគមន៍អន្តរជាតិក្នុងឆ្ នាំ ១៩៦៣‑១៩៦៩។ ដូច្នេះ ការប្រើប្រាស់ប្រឡាយ ៧៩ ជាខ្សែបន្ទាត់ព្រំដែន រវាង កម្ពុជា និងវៀតណាម វាមិនមែនជាខ្សែបន្ទាត់ព្ រំដែន ដែលបានបញ្ជាក់ក្នុងផែនទី ដែលបានធ្វើនៅឆ្នាំ ១៩៣៣‑១៩៥៣ ទេ ព្រោះថា ប្រឡាយនោះទើបតែត្រូវបាន ជីកដោយវៀតណាមនៅឆ្នាំ ១៩៧៩ ។
ជាការឆ្លើយតប លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលបានចេញលិខិត មួយនៅថ្ងៃចន្ទទី ១១ ខែឧសភា ដែលបំភ្លឺចំពោះលោក ហេង សំរិន អំពីស្ថានភាពព្រំដែននៅតំបន់ នោះ ដោយបានប្រាប់លោក ហេង សំរិន ថា វៀតណាម មិនបានរំកិលបង្គោលព្រំដែន ចូលក្នុងទឹកដីកម្ពុជាទេ ដោយអះអាងថា ការលើកឡើងរបស់លោក អ៊ុំ សំអាន មិនពិតទេ។
លិខិតលោក វ៉ា គឹមហុង បានឲ្យដឹងថា៖ «ការចោទប្រកាន់នេះគឺមិនពិត ព្រោះព្រែកព្រៃតាមែង ដែលលោក អ៊ុំ សំអាន បានចោទប្រកាន់ថា ជាព្រែកព្រំដែន គឺស្ថិតយ៉ាងជ្រៅក្នុងប្ រទេសវៀតណាម ហើយមិនមានឯកសារផ្លូវការណា មួយ បញ្ជាក់ថា ព្រែកព្រៃតាមែង ជាព្រែកព្រំដែនទេ»។ លោកបន្ថែមថា ដោយផ្អែកលើផែនទី Bonne 1/100,000 របស់ក្រុមភូមិសាស្ដ្រឥណ្ឌូ ចិន មិនមានព្រែកព្រៃតាមែង ក្នុងផែនទីនេះទេ។
ដោយប្រាប់ភ្នំពេញប៉ុស្តិ៍ តាមទូរស័ព្ទកាលពីម្សិលមិញ លោក អ៊ុំ សំអាន បានច្រានចោលនូវការបំភ្លឺ របស់លោក គឹមហុង ដោយអះអាងថា អ្វីដែលលោក វ៉ា គឹមហុង លើកឡើង គឺដើម្បីប្រើប្រឡាយ ៧៩ ប៉ុន្តែតាមការពិត ប្រឡាយ ៧៩ គឺជាប្រឡាយតូចមួយ ដែលជីកដោយវៀតណាម ក្នុងឆ្នាំ ១៩៧៩ ហើយការបំភ្លឺរបស់គាត់ គឺគ្រាន់តែយកតាមផែនទី 1/100,000 ដែលបានតម្កល់នៅអង្គការសហប្ រជាជាតិនៅឆ្នាំ ១៩៦៤ ដោយសម្តេច សីហនុ ប៉ុណ្ណោះ។
លោកថ្លែងថា៖ «គាត់មិនអាចបន្លំខ្ញុំបាន ទេ។ គាត់ចង់បន្លំភ្នែកយើង មិនឱ្យធ្វើការតវ៉ា។ [ការតវ៉ា] គឺមិនខុសទេ ខ្ញុំបានសិក្សាជាង ១០ ឆ្នាំ លើបញ្ហាព្រំដែន ព្រោះវាជាជំនាញរបស់ខ្ញុំ »។
ប្រជាជនដែលរស់នៅក្នុងតំបន់ ទាន់ហន់ ដែលសុំមិនបញ្ចេញឈ្មោះបាន ប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ពិតជាមានការរំកិលបង្គោលព្ រំដែនចូលក្នុងទឹកដីកម្ពុជា មែន ហើយថា ដំណាំរបស់ប្រជាជនកម្ពុជាមួ យចំនួន ត្រូវបានបំផ្លាញដោយបង្គោល ព្រំដែននោះ។
ទោះយ៉ាងណា លោកបានបដិសេធមិនផ្តល់ព័ត៌ មានលម្អិត ពីបញ្ហាព្រំដែននេះទេ ប៉ុន្តែលោកបានស្នើឲ្យរង់ចា ំ លោកដើរពិនិត្យតំបន់នោះជា មុនសិនហើយសន្យាថានឹងផ្តល់ សេចក្តីលម្អិតភ្លាមៗបន្ទា ប់ពីលោកបានពិនិត្យព្រំដែន នៅតំបន់នោះរួច៕ TK
តំណាងរាស្ត្របក្សប្រឆាំងស្ នើរដ្ឋាភិបាលពិនិត្យការរំលោ ភព្រំដែនពីសំណាក់វៀតណាម
ដោយ ថា កិត្យា
2015-05-13 RFA
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការព្រំ ដែនកម្ពុជា បង្ហាញផែនទីប្រទេសកម្ពុជា។
RFA/Uon Chhin
តំណាងរាស្ត្រគណបក្សប្រឆាំង ស្នើរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងដោះស្រាយការរំលោភព្រំដែ នពីសំណាក់ប្រទេសវៀតណាម នៅច្រកព្រំដែនតន់ហន់ ខេត្តកំពត បន្ទាប់ពីរកឃើញថា វៀតណាម បានរំកិលព្រំដែនចូលដីខ្មែរ ១គីឡូម៉ែត្រ។ ប៉ុន្តែប្រធានគណៈកម្មាធិការ ចម្រុះកិច្ចការព្រំដែនកម្ពុ ជា ច្រានចោលការចោទប្រកាន់នេះ។
ទឹកដីទល់ដែនដែលតំណាងរាស្ ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កំពុងចោទថា បាត់បង់ទៅប្រទេសវៀតណាម នោះ គឺលោកសំអាងទៅលើហេតុផលថា ការកំណត់ព្រំដែនបច្ចុប្បន្ន រំលោភទៅនឹងផែនទីចាស់ដែល ទទួលស្គាល់ដោយអង្គការសហប្ រជាជាតិ។ ព្រំដែននៅតំបន់នោះ បច្ចុប្បន្នកំណត់យកប្រឡាយ៧៩ ដែលជីកដោយវៀតណាម នៅឆ្នាំ១៩៧៩ មានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រែកព្រៃតា មែង ឬព្រែកវិញតេ ដែល លោក អ៊ុំ សំអាន អះអាងថា ជាខ្សែបន្ទាត់ព្រំដែនចាស់ ឋិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។
លោកថា ដូច្នេះប្រឡាយ៧៩ មិនមែនជាបន្ទាត់ព្រំដែនដែ លមាននៅក្នុងផែនទីធ្វើនៅ ចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្ រជាជាតិឆ្នាំ១៩៥៤ នោះទេ។ បញ្ហារំលោភព្រំដែនពីសំណាក់ វៀតណាម នេះ លោក អ៊ុំ សំអាន ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យចុះទៅពិនិត្យ និងដោះស្រាយ៖ «ព្រំដែននៅច្រកតន់ហន់ នេះ គាត់ (លោក វ៉ា គឹមហុង) យកទៅតាមសន្ធិសញ្ញាព្រំដែន បំពេញបន្ថែមឆ្នាំ២០០៥ ហើយសន្ធិសញ្ញានេះយកតាមសន្ ធិសញ្ញាព្រំដែនគោកខុសច្បាប់ ឆ្នាំ១៩៨៥ ហើយពេលនោះជាសម័យយួន គ្រប់គ្រងកម្ពុជា។ ដូច្នេះយួន ហៅខ្មែរយើងស៊ីញេ គេមិនដែលឲ្យយើងចំណេញទេ។ ម្យ៉ាងវិញទៀត សន្ធិសញ្ញាព្រំដែនគោកឆ្នាំ ១៩៨៥ ហ្នឹង វាផ្ទុយនឹងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និងផ្ទុយទៅនឹងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលទុកជាមោឃភាពនៃសន្ធិសញ្ ញាទាំងអស់ក្នុងទសវត្សរ៍៨០»។
មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតប យ៉ាងណាពីលោកនាយករដ្ឋមន្ត្ រី ហ៊ុន សែន នោះទេ។
ប៉ុន្តែទាក់ទិនបញ្ហានេះ ប្រធានគណៈកម្មាធិការចម្រុះកិ ច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការលើកឡើងនេះគ្មានការពិត ទាល់តែសោះ ព្រោះថា ព្រែកតាមែង ដែល លោក អ៊ុំ សំអាន អះអាងថាជាព្រែកព្រំដែននោះ ឋិតនៅយ៉ាងជ្រៅក្នុងដីវៀ តណាម ហើយគ្មានឯកសារផ្លូវការណា មួយបញ្ជាក់ថា ព្រែកព្រៃតាមែង នោះជាព្រែកព្រំដែននោះទេ៖ «ខ្ញុំមិនស្គាល់ព្រែកតាមែ ងអីទេ ប៉ុន្តែព្រែកតាមែង មែនទែននៅក្នុងផែនទី ១/៥០០០០ គឺវានៅឆ្ងាយក្នុងដីវៀតណាម ប៉ុន្តែខ្ញុំសារភាពថា ខ្ញុំមិនដែលស្គាល់ព្រែកវិ ញតេ ឬតាមែងអីទេ។ សូមឲ្យគាត់ (លោក អ៊ុំ សំអាន) សួរសំណួរគេត្រូវយកផែនទីណា ដែលមានឈ្មោះត្រឹមត្រូវផ្លូ វការ កុំទៅយកពាក្យអ្នកបុរាណ ឬចាស់ទុំគាត់និយាយ ហើយយកមកប្រើក្នុងផ្លូវការ វាមិនបានទេ»។
យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន ចាត់ទុកការឆ្លើយរបស់ លោក វ៉ា គឹមហុង ថាកំពុងបំភ្លៃប្រវត្តិសាស្ត្ រ ហើយគាត់នឹងក្លាយជាអ្នកទោ សប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ការលេចឮឡើងវិញពីការបាត់ បង់ទឹកដីនេះ គឺបន្ទាប់ពីលោកបានចុះទៅ ពិនិត្យមើលតំបន់ព្រំដែននោះ កាលពីខែមេសា កន្លងទៅថ្មីៗនេះ។ កាលនោះ លោកបានជួបសម្ភាសជាមួយអ្នក ស្រុកនៅទីនោះជាច្រើន សុទ្ធតែអះអាងថា វៀតណាម ពិតជាបានរំកិលព្រំដែនចូល ដីខ្មែរ។
បញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅតំបន់តន់ហន់ នេះ គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស កម្ពុជា និងប្រធានគណៈកម្មាធិការចម្រុ ះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ចូលបំភ្លឺនៅក្នុងរដ្ឋសភា ប៉ុន្តែរង់ចាំធ្វើវិសោធនកម្ មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជាមុនសិន ដើម្បីជៀសវាងការឆ្លើយបំភ្លឺ មិនផ្តល់ឱកាសសាកសួរដេញដោល ចំណុចសង្ស័យមួយចំនួន ដូចកាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយរយៈពេល ៦ម៉ោងនៅក្នុងសភាជាតិកាល ពីឆ្នាំ២០១២៕
ចុះផ្សាយនៅថ្ងៃ 13/05/2015
លោកវ៉ា គឹមហុង ទាត់ចោលការអះអាងរបស់តំណាង រាស្ត្របក្សប្រឆាំង អំពីករណីវៀតណាមរំកិលព្រំដែ នចូលទឹកដីកម្ពុជា នៅច្រកព្រំដែនតន់ហន់
ដោយ អ៊ឹម រចនាrfi
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកព្ រំដែនRFI/Siv Channa
រឿងរ៉ាវព្រំដែនរវាងកម្ពុជា និងវៀតណាមនៅតែបន្ត។ ដោយលើកនេះ តបតាមសំណើរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប របស់បក្សប្រឆាំង លោក វ៉ា គឹមហុង ដែលជាទេសរដ្ឋមន្ដ្រីទទួលបន្ ទុកកិច្ចការព្រំដែន បានស្រាយបំភ្លឺអំពីព្រំដែន កម្ពុជាវៀតណាម នៅច្រកតន់ហន់។ ការលើកឡើងរបស់តំណាងរាស្ត្ របក្សប្រឆាំងដែលថា វៀតណាមរំកិលព្រំដែនចូលទឹ កដីកម្ពុជានៅច្រកព្រំដែន តន់ហន់នោះ ត្រូវបាន លោក វ៉ា គឹមហុង ទាត់ចោល។ និងថា ការលើកឡើងនោះ គ្មានការពិតទាល់តែសោះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី១២ខែឧសភា បានផ្ញើលិខិតមួយច្បាប់ជូ នលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀ មរាបកូតាគណបក្សប្រឆាំង។ ជាលិខិតឆ្លើយតបទៅនឹងសំណើ របស់លោក អ៊ុំ សំអាន ដែលស្នើសុំឲ្យពិនិត្យមើល ការរំកិលព្រំដែនចូលមកទឹក ដីកម្ពុជា នៅច្រកព្រំដែនកម្ពុជាវៀតណា ម តន់ហន់ ក្នុងភូមិសាស្ត្រខេត្តកំពត ។ ភ្ជាប់ជាមួយលិខិតនោះ ក៏មានផងដែរ ឯកសារជំនួយស្មារតីបំភ្លឺពី លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិ ច្ចការព្រំដែន ចុះថ្ងៃទី១១ខែឧសភា។
បើតាមឯកសារជំនួយស្មារតី របស់លោក វ៉ា គឹម ហុង ការលើកឡើងរបស់តំណាងរាស្ត្ របក្សប្រឆាំងដែលថា វៀតណាមរំកិលព្រំដែនចូលទឹកដី កម្ពុជានៅច្រកព្រំដែនតន់ ហន់នោះ គឺគ្មានការពិតទាល់តែសោះ ។ គ្មានការពិតព្រោះ ព្រែកព្រៃតាមែង ដែលលោក អ៊ុំ សំអាន អះអាងថាជាព្រែកព្រំដែននោះ គឺស្ថិតនៅយ៉ាងជ្រៅក្នុងដី វៀតណាម ហើយគ្មានឯកសារផ្លូវការណា មួយបានបញ្ជាក់ថា ព្រែកព្រៃតាមែងនោះ ជាព្រែកព្រំដែននោះទេ។ លោក វ៉ា គឹមហុង បានគូសបញ្ជាក់បន្ថែមទៀតថា ផែនទី បោន ខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិ ន ពុំមានឈ្មោះព្រែកព្រៃតាមែ ងនេះនៅក្នុងផែនទីទេ។ ឈ្មោះព្រែកព្រៃតាមែងនេះ គឺមានតែនៅលើផែនទី UTM ខ្នាត ១/៥០ ០០០ ប៉ុណ្ណោះ។ ហើយ បើផ្អែកតាមផែនទី UTM ខ្នាត ១/៥០ ០០០ ព្រែកព្រៃតាមែង ស្ថិតនៅយ៉ាងជ្រៅក្នុងទឹក ដីវៀតណាម។
គួរជម្រាបជូនថា ការបំភ្លឺ របស់លោក វ៉ា គឹមហុង នេះ ធ្វើឡើងក្រោយពីទទួលបានសំ ណើរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាបមក ពីគណបក្សប្រឆាំង។ លោក អ៊ុំ សំអាន ដែលកាលពីថ្ងៃទី១៦មេសា បានអញ្ជើញទៅពិនិត្យមើលតំ បន់ព្រំដែន នៅច្រកព្រំដែនកម្ពុជាវៀតណាម តន់ហន់ ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ នៅត្រង់ចំណុចព្រំដែនតន់ហន់ នោះ តំណាងរាស្ត្របក្សប្រឆាំងបា នចោទថា វៀតណាមបានរំកិលព្រំដែនចូល ទឹកដីកម្ពុជាប្រមាណ១គីឡូម៉ ែត្រ។ និងថា ខ្សែព្រំដែនពិតប្រាកដគឺស្ ថិតនៅពាក់កណ្ដាលព្រែកព្រៃ តាមែង មិនមែននៅត្រង់ប្រឡាយ៧៩ ដូចសព្វថ្ងៃនេះទេ៕
No comments:
Post a Comment