A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 5 May 2015

Opposition MP inspect Cambodian-Vietnamese border in Svay Rieng because Vietnam had planted border posts and built roads inside Cambodian territories តំណាងរាស្ត្រ​មណ្ឌល​​ស្វាយរៀង​ចុះ​ពិនិត្យ​មើល​បញ្ហា​ព្រំដែន

អ៊ូ ច័ន្ទឫទ្ធិ ៦២០
តំណាងរាស្ត្រ​មណ្ឌល​​ស្វាយរៀង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី បន្ទាប់​ពី​ចប់​វេទិកា​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ឆ្នាំ​២០១៥។
RFA/Men Sothyr
តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ចុះ​ពិនិត្យ​បញ្ហា​ព្រំដែន​ដែល​ពលរដ្ឋ​រស់​នៅ​ទីនោះ​អះអាង​ថា វៀតណាម បាន​ធ្វើ​ផ្លូវ និង​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា។ ក្រៅ​ពី​ការ​ចុះ​ពិនិត្យ​ព្រំដែន​នេះ តំណាងរាស្ត្រ​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​សកម្មជន​បក្ស​នយោបាយ​នៅ​ក្រុង​បាវិត និង​កំពង់រោទិ៍ ព្រមទាំង​បាន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​​ស្ដីពី​បញ្ហា​រំលោភ​ដីធ្លី បញ្ហា​ខ្វះ​ប្រឡាយ​ទឹក​ធ្វើ​កសិកម្ម​ជាដើម។
តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ដែល​បាន​ចុះ​ពិនិត្យ​ស្ថានភាព​តាម​ព្រំដែន សន្យា​ថា នឹង​រក​មធ្យោបាយ​ដោះស្រាយ និង​ជំរុញ​ទៅ​រដ្ឋាភិបាល​អោយ​មាន​វិធានការ​លើ​ករណី​ព្រំដែន និង​ការ​បោះ​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​នៅ​ស្រុក​ចន្ទ្រា។
​តំណាងរាស្ត្រ​មណ្ឌល​​ស្វាយរៀង លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ថា វៀតណាម​ពិត​ជា​បាន​ធ្វើ​ផ្លូវ​ចូល​ដី​ខ្មែរ។ លោក​លើក​ឡើង​ថា វៀតណាម​បាន​ធ្វើ​ផ្លូវ​ខ្សែ​ទី​១ ចូល​ដី​ខ្មែរ​ដែល​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​សព្វ​ថ្ងៃ​ច្រើន​គីឡូម៉ែត្រ ដែល​កសាង​តាំងពី​ឆ្នាំ​១៩៩៣។ ឯ​ផ្លូវ​ខ្សែ​ទី​២ កាន់តែ​ខិត​ចូល​ដី​ខ្មែរ​ជា​បន្ត​ទៀត ហើយ​ផ្លូវ​ខ្សែ​ទី​៣​នេះ ដែល​វៀតណាម​កំពុង​សាងសង់​កាន់តែ​ខិត​ចូល​ដី​ខ្មែរ​ទៀត​រហូត​បច្ចុប្បន្ន។ លោក​បន្ត​ថា បង្គោល​ព្រំដែន​លេខ ១៩៧ ដែល​វៀតណាម បាន​បោះ​ជា​ឯកតោ​ភាគី​តាំង​ពី​ឆ្នាំ​២០០៩ នោះ​ត្រូវ​បាន​ពលរដ្ឋ​បាន​អះអាង​ថា ចូល​ដី​ខ្មែរ​ច្រើន​គីឡូម៉ែត្រ។
លោ​កថា​នឹង​រក​យន្តការ​ដោះស្រាយ​បញ្ហា​នេះ ថែម​ទាំង​ជំរុញ​ទៅ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ទាក់ទិន​ការ​រំលោភ​កិច្ច​ព្រមព្រៀង​ព្រំដែន​កម្ពុជា យោង​តាម​ច្បាប់​អន្តរជាតិ៖ «ខ្ញុំ​យល់​ថា បើ​គ្មាន​ការ​ចរចា​ទ្វេ​ភាគី​នៅ​ឡើយ មិន​គួរ​មាន​ភាគី​ណា​មួយ​រំលោភ ឬ​ចូល​មក​ភាគី​មួយ​ទៀត​ទេ ត្រូវ​គោរព​កិច្ចព្រមព្រៀង​ហ្នឹង​សិន ហើយ​ឲ្យ​មាន​ដំណោះស្រាយ​រួម​សិន​មុន​នឹង​បោះ​បង្គោល ឬ​មុន​នឹង​​ធ្វើ​ផ្លូវ...»
កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា តំណាង​អាជ្ញាធរ​ស្រុក​ថាន់ហ្វា (Thanh Hoa) ខេត្ត​ឡុងអាង (Long Ang) ជា​ម្ចាស់​គម្រោង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ផ្លូវ​នេះ​គឺ​អាជ្ញាធរ​វៀតណាម កសាង ស្ថិត​ក្នុង​ទឹកដី​វៀតណាម​ទេ ថែមទាំង​បាន​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា រួច​រាល់​អស់​ហើយ។
លោក​ថា ផ្លូវ​មួយ​ខ្មែរ​នេះ​គឺ​ជា​ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន មាន​ន័យ​ថា ផ្លូវ​នេះ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​ពី ១០០ ទៅ ៥០០​ម៉ែត្រ។ ចំណែក​បញ្ហា​ព្រំដែន គឺ​មាន​ការ​ព្រមព្រៀង​រួចរាល់​អស់​ហើយ៖ «អំពី​គម្រោង​ការ​នៅ​លើ​ភូមិសាស្ត្រ​ស្រុក​ខ្ញុំ យើង​មាន​វិនិយោគ​ផ្លូវ​មួយ​ខ្សែ ដែល​ហៅ​ថា ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន ក៏ប៉ុន្តែ​យើង​ធ្វើ​លើ​ទឹក​ដី​វៀតណាម នោះ​ទេ មាន​ន័យ​ថា ផ្លូវ​នេះ​មាន​ចម្ងាយ​ពី​បង្គោល​ព្រំដែន​យ៉ាង​តិច​បំផុត​ក៏​ពី ១០០ ដល់ ៥០០​ម៉ែត្រ​ដែរ ម្ដេច​ថា​យើង​ធ្វើ​ចូល​ដី​ខ្មែរ​បាន។ បង្គោល​នេះ​ជា​បង្គោល​ផ្លូវ​ការ​ហើយ ចរចា​រួច​ហើយ នេះ​ជា​ផ្លូវការ​ហើយ»
ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង អះអាង​ថា បង្គោល​ព្រំដែន​មិន​ទាន់​បាន​បោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។
ក្នុង​ករណី​នេះ​ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​កម្ពុជា-វៀតណាម ស្រុក​ចន្ទ្រា លោក លី តាំម អះអាង​ថា វៀតណាម​មក​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​តាំង​ពី​ក្នុង​ទសវត្សរ៍​៨០ រហូត​ឆ្នាំ​២០០៩ និង​បន្ត​រំលោភ​ដល់​បច្ចុប្បន្ន​តាម​រយៈ​ការ​កសាង​ផ្លូវ​តាម​ព្រំដែន។
លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន ដើម្បី​ភាព​កក់ក្ដៅ​របស់​ពលរដ្ឋ​រស់​នៅ​ទី​នេះ និង​ការពារ​កុំ​ឲ្យ​វៀតណាម រំលោភ​បន្ត​ទៀត៖ «បើ​តាម​ខ្ញុំ​មើល​ទៅ ​ព្រំដែន​ខ្មែរ​​ពី​មុន​មិន​មែន​នៅ​ហ្នឹង​ទេ! កាល​ពី​ឆ្នាំ​១៩៨៦ ដល់​ទឹក​ដី​កម្ពុជា ហ្នឹង ហើយ​ខ្ញុំ​ដឹង​ក្តី​ ព្រំដែន​នៅ​ស្រះ​ធំ​ខាង​កើត កាល​នោះ​មាន​បង្គោល​១ ដល់​ពេល​យូរៗ​ទៅ​វា​ដក​បង្គោល​ហ្នឹង​ចោល...»
អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី យល់​ថា ការ​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​របស់​តំណាងរាស្ត្រ ហើយ​ដាក់​សំណើ​ជា​កញ្ចប់​រួម​គ្នា​ទៅ​កាន់​រដ្ឋាភិបាល លោក​សង្ឃឹម​ថា អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​វៀតណាម៖ «ជា​ទូទៅ​បើ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​រៀបចំ​ជា​ឯកសារ​ក្នុង​នាម​ជា​រដ្ឋាភិបាល​មួយ ដើម្បី​រក​ផែនទី​ស្រប​ច្បាប់។ ផែនទី​ស្របច្បាប់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ហើយ​រក​ភាគី​ទី​៣...»

​ពលរដ្ឋ​អះអាង​ថា វៀតណាម​នៅតែ​បន្ត​ធ្វើ​ផ្លូវ​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​ក្នុង​ស្រុក​ចន្ទ្រា នេះ រយៈពេល ១​ខែ​មក​ហើយ នៅ​តែ​​មិន​ទាន់​មាន​ការ​អន្តរាគមន៍​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ខ្មែរ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ

6 comments:

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders.

Anonymous said...

Ok be active and get to work. If you work hard enough it's nothing to blame each other. .right .

Anonymous said...

7:23 pm

You don't understand anything about Cambdia problems !

Anonymous said...

7:23 pm

You don't understand anything about Cambdia problems !

Anonymous said...

7:23 pm

You don't understand anything about Cambdia problems !

Anonymous said...

Khmer and Youn never end stories unless we get kampuchea krom back otherwise they r still my enemies for lifes