A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

Navy officers use naval boats to operate illegal casino in Phnom Penh បែកធ្លាយ​រឿងអាស្រូវ​មាន​គេ​យក​នាវា​យោធា​ជើង​ទឹក​បើកបន​ល្បែងស៊ីសង​នៅ​រាជធានី​ភ្នំពេញ​ យក​ប្រាក់​ចិញ្ចឹម​ទ័ព​

Read here about Tea Banh's brother, Admiral Tea Vinh, using naval boats to smuggle workers and construction material in and out of Thailand.
Marine-2
Marine
Posted by  on May 15, 2015
​លោក​ គួ​ច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​នា​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៥​នេះ​ថា​ លោក​បានដឹង​រឿង​មាន​គេ​បើក​បន​ល្បែងស៊ីសង​នៅ​លើ​នាវា​យោធា​ជើង​ទឹក​ ឋិត​លើ​មាត់​ទន្លេសាប​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដោយ​លោក​បាន​ឲ្យ​កម្លាំង​ចុះ​តាមដាន​ទីតាំង​បើក​បន​ល្បែងស៊ីសង​នោះ​ហើយ​ ដើម្បី​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ ។​
​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្លាប់​ទៅ​ចូល​លេង​ល្បែងស៊ីសង​នៅ​ទីនោះ​ បាន​បង្ហើប​ប្រាប់​ថា​ មេ​បើក​បន​ល្បែងស៊ីសង​នៅ​លើ​នាវា​យោធា​ជើង​ទឹក​អង្គភាព​មូលដ្ឋាន​បឹង​ទន្លេសាប​នៅ​រាជធានី​ភ្នំពេញ​ មានឈ្មោះ​ សួរ​ ហៅ​ "​កំពង់ធំ​"​ ។​ លោក​ សួរ​ ហៅ​ "​កំពង់ធំ​"​ គាត់​ហ៊ាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ពិសេស​ទៅ​លើ​មេ​អង្គភាព​យោធា​ជើង​ទឹក​មូលដ្ឋាន​បឹង​ទន្លេសាប​ ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ ទើប​គាត់​អាច​មាន​លទ្ធភាព​ថ្លើមពាសមេឃ​ហ៊ាន​បើក​បន​ល្បែងស៊ីសង​នៅ​លើ​នាវា​យោធា​ជើង​ទឹកបាន​យ៉ាង​ហ៊ឺហា​ ។​
​ដោយឡែក​ លោក​ សួរ​ ហៅ​ "​កំពង់ធំ​"​ បាន​និយាយ​ប្រាប់​បណ្តាញសារព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​ថា​ "​ខ្ញុំ​បើក​គ្រាន់តែ​ជា​ល្បែងស៊ីសង​តូចតាច​ប៉ុណ្ណោះ​ ។​ បើ​មិន​បើក​ទី​នេះ​ទេ​ ក៏​គង់​គេ​ទៅ​លេង​នៅ​កាស៊ីណូ​អស់​ដែរ​ ។​ ដូច្នេះ​ ការ​បើក​នេះ​គ្រាន់​បាន​ប្រមូល​លុយកាក់​បន្តិចបន្តួច​សម្រាប់​ចាត់ចែង​ជួយ​កម្លាំង​កងទ័ព​ប៉ុណ្ណោះ​ ។​ "​ (Sic!)​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ មជ្ឈដ្ឋាន​ទូទៅ​ ជា​ពិសេស​មជ្ឈដ្ឋាន​មាន​ជំនាញ​ខាង​សន្តិសុខ​ការពារ​ជាតិ​ បាន​លើក​ឡើង​ថា​ កិច្ចការ​សន្តិសុខ​ និង​ការពារ​ជាតិ​ គឺជា​កិច្ចការ​សម្ងាត់​ សូ​ម្បី​ទីតាំង​ទ័ព​ និង​សម្ភារៈ​ទ័ព​ក៏​មិន​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​នានា​ចេញ​-​ចូល​ និង​ប្រើប្រាស់​រហេតរហូត​ស្រេច​នឹង​ចិត្តបាន​ឡើយ​ ហើយ​ក្នុង​ករណី​នេះ​ គឺ​ទីតាំង​ និង​នាវា​យោធា​ជើង​ទឹក​កម្ពុជា​នៃ​អង្គភាព​មូលដ្ឋាន​បឹង​ទន្លេសាប​ទាំងមូល​ បែរជា​គេ​យក​ទៅ​ធ្វើ​ជាទី​តាំង​បើក​បន​ល្បែងស៊ីសង​ មាន​មនុស្ស​ចេញ​-​ចូល​ហូរហែ​ទៅ​វិញ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទីតាំង​កងទ័ពជើងទឹក​កម្ពុជា​មូលដ្ឋាន​បឹង​ទន្លេសាប​ គ្មាន​សុវត្ថិភាព​ និង​មាន​ភាព​រហេមរហាម​ជ្រុល​ ។​ ដូច្នេះ​ សូម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្តមនាវី​ ទៀ​ វិញ​ មេបញ្ជាការ​កងទ័ពជើងទឹក​ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ​ មេត្តា​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ផង​ កុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អាម៉ាស់មុខ​លើ​ផ្ទៃរាប​ជាតិ​ និង​អន្តរជាតិ​ខ្លាំង​ពេក​ ៕​

No comments: