
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William Todd) ថ្លែងទៅកាន់អ្នកយកព័ត៌មាន នាស្ថានទូតសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១៣។
RFA
Foreign Affairs Minister Hor Namhong has called out the US ambassador to Cambodia for the latter’s criticism of the Kingdom’s controversial draft law on NGOs.
Namhong wrote in a statement yesterday that his ministry was “dismayed” over an article written by Ambassador William Todd that criticised the proposed legislation.
“The words expressed by the foreign Ambassador to Cambodia are extremely insolent, even if he is a representative of a big country,” Namhong wrote.
He went on to cite the 1961 Vienna Convention on Diplomatic Relations, of which Cambodia and the US are signatories. “All members of the United Nations, big or small, shall respect each other in an equal manner, and abide by the above Convention and the international practice of courtesy in interstate relations,” the statement reads.
Todd’s piece, published on Sunday, took aim at the country’s draft law on Associations and Non-Governmental Organisations. The ambassador wrote that the Kingdom’s “image is affected by the draft law” and warned that the “world is watching” its next moves.
កម្ពុជាមិនពេញចំពោះការរិះគន់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ លោក វីល្លៀម ថត (William E. Todd) ជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគម អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់គ្រប់គ្រងសហជីព និងច្បាប់ស្ដីពីការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថា បានផ្ញើលិខិតមួយច្បាប់នៅថ្ងៃទី២០ ខែឧសភា ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត ថាមិនគួរព្រហើនហ៊ានលូកដៃចូលក្នុងកិច្ចការរបស់កម្ពុជា ឡើយ បើទោះបីលោកតំណាងឲ្យប្រទេសមហាអំណាចក៏ដោយ។
ក្នុងលិខិតដដែលបានស្រង់សម្ដីលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វីល្លៀម ថត ថា "មុខមាត់កម្ពុជា កំពុងទទួលឥទ្ធិពលពីសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល" និង "ខ្ញុំចូលរួមអំពាវនាវដើម្បីធ្វើសកម្មភាពទៅកាន់សហគមន៍អន្តរជាតិដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនូវសេចក្ដីព្រាងច្បាប់អង្គការក្រៅរដ្ឋាភិបាល និងរៀបចំឲ្យមានការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ"។
ជុំវិញការរិះគន់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានេះ មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក មិនធ្វើអត្ថាធិប្បាយចំពោះលិខិតរបស់ក្រសួងការបរទេសនេះទេ ដោយលោកអះអាងថា លោកមិនទាន់ទទួលលិខិតរិះគន់នេះពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅឡើយ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងច្បាប់ស្ដីពីការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត នឹងត្រូវបញ្ជូនទៅកាន់សភានៅបំណាច់ខែឧសភា នេះ៖ «វាជាការសម្រេចរបស់រដ្ឋាភិបាល ហើយនៅទៅដល់សភា អង្គការសង្គមស៊ីវិលមានសិទ្ធិតវ៉ា ព្រោះទីនោះជាកន្លែងនយោបាយ»។
ទាក់ទឹងទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងសមាគមអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងច្បាប់ស្ដីពីការគ្រប់គ្រងទូរគមនាគមន៍ និងអ៊ីនធឺណិត មន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន លុបចោលនូវសេចក្ដីព្រាងច្បាប់នេះ ដោយសង្គមស៊ីវិលអះអាងថា ច្បាប់នេះមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រចំពោះកាយវិការឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលសំដែងពីការព្រួយបារម្ភពីសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនេះ។
មន្ត្រីអង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ដើម្បីឲ្យច្បាប់ស្ដីពីការគ្រប់គ្រងអង្គការជាតិ អន្តរជាតិ និងច្បាប់គ្រប់គ្រងសហជីពមានតម្លាភាពមែននោះ រដ្ឋាភិបាលត្រូវតែបើកវេទិកាសាធារណៈ ដោយមានការចូលរួមពីប្រជាជន អង្គការសង្គមស៊ីវិល និងសហជីពឲ្យបានលើកឡើងនូវរាល់កង្វល់ផ្សេងរបស់ពួកគាត់ បើពុំនោះទេ ការចេញច្បាប់នេះគឺដើម្បីបង្កើនឥទ្ធិពលបក្សកាន់អំណាចតែប៉ុណ្ណោះ៕
No comments:
Post a Comment