A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 May 2015

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​​​ចាប់​ខ្លួន​មហាសេដ្ឋី​រុស្ស៊ី​បញ្ជូន​មក​ភ្នំពេញ


ដោយ ដែន អយុធ្យា
2015-05-15
មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី ឈ្មោះ សៀរហ្គេយ ប៉ូលូនស្គី (Sergey Polonsky) និង​បក្សពួក ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៥។
Provided Photo
School of Vice: Judicial overhaul is essential if Cambodia is to have any real success in building internal security in relations to mafia related activities, police corruption, safer environment for foreign tourists and promotion of stronger economic growth through services sector in particular.

---

មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី ឈ្មោះ សៀរហ្គេយ ប៉ូលូនស្គី (Sergey Polonsky) និង​បក្សពួក​សរុប​មាន​គ្នា​ចំនួន ៦​នាក់ ត្រូវ​កងទ័ព​ជើង​ទឹក សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​នៅ​កោះ​ដំឡូង នា​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​រុស្សី​ទាំង ៦​នាក់ តាម​ឧទ្ធម្ភាគចក្រ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ។

ភ្លាមៗ​កម្លាំង​កងទ័ពជើងទឹក និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​បញ្ជាក់​មូលហេតុ ឬ​ក៏​ការ​ចាប់​ខ្លួន​ជនជាតិ​រុស្សី​ទាំង ៦​នាក់​នោះ​ថា ពាក់ព័ន្ធ​នឹង​បទ​ចោទ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​សមត្ថកិច្ច​ដែល​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​មហា​សេដ្ឋី និង​បក្សពួក គឺ​អនុវត្ត​ទៅ​តាម​បទបញ្ជា​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មហា​សេដ្ឋី​រូប​នេះ អាច​ជាប់​ពាក់ព័ន្ធ​ពី​បទ​ល្មើស​ឆបោក​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី កាល​ពី​ពេល​កន្លង​មក មាន​ទំហំ​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក។


​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក សៀរហ្គេយ ប៉ូលូនស្គី និង​បក្ស​ពួក​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​រស់​នៅ​កម្ពុជា ដោយ​ខុស​ច្បាប់ ត្បិត​ទិដ្ឋាការ​របស់​ក្រុម​នេះ​បាន​ផុត​កំណត់​ការ​ប្រើប្រាស់៖ «»។

​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​ថា ក្រសួង​ការបរទេស​កម្ពុជា បាន​ស្នើ​អោយ​ក្រសួង​យុត្តិធម៌ ពិនិត្យ​មើល​សំណើ​របស់​ស្ថានទូត​រុស្ស៊ី ដែល​ចង់​អោយ​កម្ពុជា ធ្វើ​បត្យាប័ន​មហាសេដ្ឋី​រុស្ស៊ី លោក សៀរហ្គេយ ប៉ូលូនស្គី។  សំណើ​របស់​ស្ថានទូត​រុស្ស៊ី ធ្វើ​ឡើង​នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុស្ស៊ី របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ការបរទេស លោក ហោ ណាំហុង។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ពី​គម្រោង​បញ្ជូន​មហា​សេដ្ឋី​រូប​នេះ​ត្រឡប់​ទៅ​រុស្ស៊ី​វិញ៕

No comments: