A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 May 2015

រដ្ឋាភិបាល​បដិសេធ​រឿង​វៀតណាម​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ​នៅ​តន់ហន់


ដោយ ថា កិត្យា
2015-05-18 rfa

ច្រក​ទ្វារ​ព្រំដែន​កម្ពុជា នៅ​តំបន់​តន់ហន់ ក្នុង​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥
RFA/Tha Kitya

Note by School of Vice 


What can the Cambodian people expect from this client regime of Hanoi as regards everything under the sky that goes on between Cambodia and Vietnam from wholesale usurpation of natural assets and, unprecedented swathes of territory given away in land leases, to the losses of islands and sea waters along with several thousands square kilometres of land along the border as a result of the deliberately opaque, nontransparent demarcation process and its alleged use of the controversial map favoured by Hanoi? Even Google claims that Cambodia has seen her land masse reduced as compared to the pre-1979 mainland size of 181,035 km2 (69,898 sq mi) purportedly stipulated in the country's map deposited at the UN. 

Either way, the lingering suspicion is that someone or party has been fiddling with the two countries' respective land claims and territorial sovereignty, and I seriously doubt that party is Google. However, if Google is guilty of any technical error in this matter, the Phnom Penh regime should then either ask for clarifications or sue Google for defamation?

The easiest thing for politicians of all parties to do will be to sweep this national issue under the carpet [for whatever reasons], especially, once they have maneuvered themselves into power or office of privilege of some sort, as Funcinpec under Rannariddh had done in the past [something that is all the more unpardonable in its traitorous shame having fully exploited the voters' patriotic sentiments and grievances in the run-up to the general election of 1993, not to mention those countless soldiers' lives lost in the anti-Vietnamese resistance]. But these on-going annexations of Cambodia's territory, alongside the cloning of Vietnamese colonies all over the country, are sowing seeds for future turmoils and bloodsheds to come between the two nations. Just as lasting peace cannot be attained within a national society without the existence of justice as its core foundation, the same can be said over the absence of justice between neighbouring nations too. 

Territorial issues are of paramount importance and dimension for any nation-state; they are not bargaining chips or expedient part-exchanges in any political negotiation or settlement, nor topics to be decided at the whims of any individual, irrespective of his/her social status or esteemed [subjective] opinion. These things [so long as they remain unresolved] must be put to the adjudication of the due international legal process and to the judgement of the people of Cambodia themselves.     

NB:

Land area (sq. km) in Cambodia

Land area (sq. km) in Cambodia was last measured at 176520 in 2011, according to the World Bank. Land area is a country's total area, excluding area under inland water bodies, national claims to continental shelf, and exclusive economic zones. In most cases the definition of inland water bodies includes major rivers and lakes.This page has the latest values, historical data, forecasts, charts, statistics, an economic calendar and news for Land area (sq. km) in Cambodia. [tradingeconomic.com]



---

មន្ត្រី​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ដែល​ថា វៀតណាម​បាន​ខិត​ព្រំដែន​ចូល​ដី​ខ្មែរ​នៅ​តំបន់​តន់ហន់ នោះ​ថា ជា​រឿង​មិន​ពិត​ឡើយ។ មន្ត្រី​ដដែល​បញ្ជាក់​ថា កម្ពុជា​មិន​បាន​បាត់បង់​ទឹក​ដី​ទៅ​ឲ្យ​វៀតណាម ទេ ហើយ​ប្រឡាយ ៧៩ ក៏​មិន​មែន​កំណត់​សម្គាល់​ជា​ខ្សែ​បន្ទាត់​ព្រំដែន​នោះ​ដែរ។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​តន់ហន់ ខេត្ត​កំពត អះអាង​ថា ព្រែកវិញតេ គឺ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម នៅ​មុន​ឆ្នាំ​១៩៧៩ ពោល​គឺ​មិន​មែន​ប្រឡាយ ៧៩ នោះ​ទេ។
១៤-ឧសភា-២០១៥៖ ព្រែក​វិញតេ ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់ ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម ហើយ​នៅ​មុន​ឆ្នាំ​១៩៧៩ គឺ​ពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​បាន ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ ជា​កម្មសិទ្ធិ​វៀតណាម ផ្តាច់​មុខ។ RFA/Tha Kitya

បញ្ហា​ព្រំដែន​គឺ​ជា​រឿង​រសើប​ដែល​រដ្ឋាភិបាល​មិន​ចង់​អោយ​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ នឹក​ដើម​ដង្ហើម​ដល់។ អ្នក​វិភាគ​លើក​ឡើង​ថា បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ព្រំដែន​ពុះ​ចែក​ប្រទេស​កម្ពុជា-វៀតណាម មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ 


បាតុភាព​ដែល​កើត​ឡើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​តំបន់​តន់ហន់ ស្ថិតនៅ​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត គឺ​ជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខំ​ជីក​កកាយ​ឡើង​វិញ​ដើម្បី​រក​យុត្តិធម៌។


បុរស​ចំណាស់​សក់ស្កូវ ដុះ​ពុកចង្កា សម្បុរ​ខ្មៅ​ម្នាក់ កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ឈើ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា នៅ​មុន​ឆ្នាំ​១៩៧៩ គិត​ចាប់​ពី​ប្រឡាយ៧៩ រហូត​ដល់​ព្រែក​វិញតេ គឺ​ជា​ទឹកដី​របស់​ខ្មែរ ហើយ​ព្រែក​នេះ ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​ជាមួយ​គ្នា​ធម្មតា ប៉ុន្តែ​នៅ​ក្រោយ​ឆ្នាំ​១៩៧៩ ព្រែក​វិញតេ បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​វៀតណាម ពោល​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​អាច​ប្រើប្រាស់​ទឹក​ព្រែក​ទី​នេះ​បាន​ទៀត​ឡើយ។

ចំណែក​ឯក​ខ្សែបន្ទាត់​ព្រំដែន​វិញ ក៏​ត្រូវ​បាន​រំកិល រហូត​ដល់​ប្រឡាយ​៧៩ ដែរ៖ «ខ្ញុំ​ដឹង​ពី​៧៩ មក កាល​ណោះ​ប្រជាជន​បែក​ពី​អា ពត មិន​ទាន់​ចុះ​មក​ទេ ដូច្នេះ​វៀតណាម យក​ខ្មែរ​យើង​ដែល​រត់​ទៅ​វៀតណាម ហ្នឹង ជីក​ប្រឡាយ​៧៩ ដើម្បី​ធ្វើ​ជា​ខ្សែក្រវាត់​ព្រំដែន»។

ជា​ទូទៅ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ មិន​សូវ​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន​ឡើយ ហើយ​បើ​និយាយ​ក៏​សុំ​លាក់​អត្តសញ្ញាណ​ដែរ។ វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាស​ជាមួយ​ពលរដ្ឋ​ម្នាក់​ទៀត មាន​រាង​ស្គម​ខ្ពស់ និយាយ​ថា សម័យ​សង្គម​រាស្ត្រ​និយម សម័យ លន់ នល់ និង​សម័យ ប៉ុល ពត នោះ ព្រែក​វិញតេ ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​ខ្មែរ​នៅ​ឡើយ៖ «ព្រែក​វិញតេ នៅ​គ្រប់​ជំនាន់ ពិសេស​សម័យ លន់ នល់ សម័យ ប៉ុល ពត ក៏​នៅ​តែ​ខ្មែរ​យើង​កាន់​កាប់​ដដែល ដូច្នេះ​ទើប​នឹង​បាត់បង់​ក្រោយ​៧៩ ហ្នឹង​ទេ ដោយសារ​ខ្មែរ​យើង​អស់​ឥទ្ធិពល»។


១៤-ឧសភា-២០១៥៖ ព្រែក​វិញតេ ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់ ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម ហើយ​នៅ​មុន​ឆ្នាំ​១៩៧៩ គឺ​ពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​បាន ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ ជា​កម្មសិទ្ធិ​វៀតណាម ផ្តាច់​មុខ។ RFA/Tha Kitya

កាលពី​ថ្ងៃ​ទី​១៤ ឧសភា ថ្មីៗ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​តំបន់​តន់ហន់។ លោក​រក​ឃើញ​ថា ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់​នេះ គឺ​កំណត់​យក​ប្រឡាយ​៧៩ ដូច្នេះ​វា​មិនមែន​ជា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-​ វៀតណាម ដែល​មាន​នៅ​ក្នុង​ផែនទី​ធ្វើ​នៅ​ចន្លោះ ឆ្នាំ​១៩៣៣-​១៩៥៣ ដែល​ព្រះ​បរម​រនតកោដ្ឋ បាន​យក​ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ នោះ​ទេ។

លោក អ៊ុំ សំអាន៖ «ព្រំដែន​នេះ កំណត់​ដោយ​ប្រឡាយ​៧៩ ជា​សម័យ​ដែល​យួន​គ្រប់គ្រង​ខ្មែរ​យើង។ ដូច្នេះ​ពេល​យើង​មក​មើល​ជាក់ស្ដែង គឺ​ប្រជាពលរដ្ឋ​គាត់​ប្រាប់​ហើយ​ថា ខ្សែ​បន្ទាត់​ព្រំដែន​កំណត់​ដោយ​ព្រែក​វិញតេ ឬ​ព្រែកជីក ហើយ​តាម​ផែនទី​ដែល​បារាំង ធ្វើ​នៅ​ឆ្នាំ​១៩៥២ ដែល​សម្ដេច​តា​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ក៏​កំណត់​ពាក់​កណ្ដាល​ព្រែក​វិញតេ​ដែរ ដូច្នេះ​តើ​រឿង​អី​ដែល​គាត់ (វ៉ា គឹមហុង) កំណត់​ដោយ​ប្រឡាយ​៧៩ បើ​មិន​ដឹង​ឭ គឺ​កាត់​ដី​អោយ​យួន​ហើយ»។

​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ សេក ឈិន មេឃុំ​ព្រែក​ក្រឹស ចាត់​ទុក​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា មិន​មែន​ជា​ការ​ពិត​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​ញុះញង់​ឲ្យ​មាន​បញ្ហា​ជម្លោះ។

លោក​បន្ត​ថា សព្វថ្ងៃ​នេះ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ល្អ​ធម្មតា ពុំ​មាន​អ្វី​ជា​ឧបសគ្គ​នោះ​ទេ៖ «មិនមែន​ដូច​ការ​និយាយ​ទេ ជាក់ស្ដែង​យើង​ផ្អែក​ទៅ​លើ​បារាំង ដែល​ចែក​អោយ​មាន​ខ្សែបន្ទាត់​ព្រំដែន​ច្បាស់លាស់។ ប្រជាជន​យើង​មាន​ដីស្រែ​នៅ​ជាប់​ព្រំដែន​ទាំង​អស់ មិន​អាច​វៀតណាម មក​យក​បាន​ទេ ព្រោះ​អ្នក​និយាយ​អត់​ដី​ស្រែ​ចេះ​តែ​ថា​ទៅ។ ខ្ញុំ​ខ្មែរ​ដែរ រឿង​អី​ខ្ញុំ​មិន​ស្រលាញ់​ទឹក​ដី​ខ្មែរ។ ខ្សែ​ព្រំដែន​គេ​មាន​បង្គោល​ឡាក់​ចាស់​របស់​បារាំង»។

របាយការណ៍​ស្ដីពី​សភាពការណ៍​ព្រំដែន​ដើម​ឆ្នាំ​១៩៩៩ របស់​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក កែ គឹមយ៉ាន ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ខែ​សីហា ឆ្នាំ​១៩៩៩ បាន​បង្ហាញ​ថា វៀតណាម​បាន​ជីក​ព្រែក​តាម​បន្ទាត់​ព្រំដែន​ពី​កើត​ទៅ​លិច។ បើ​តាម​ការ​អះអាង​ពី​ប្រជាជន​ថា ព្រែក​ជីក​នេះ វៀតណាម​ជីក​នៅ​ឆ្នាំ​១៩៧៩ ចូល​ដី​ខ្មែរ ១.២៧០​ម៉ែត្រ ដោយ​គិត​ពី​ព្រែក​ជីកវិញតេ ដែល​បាន​ជីក​តាំង​ពី​ជំនាន់​អាណានិគម​និយម​បារាំង។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​នេះ ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បដិសេធ​ចោល ដោយ​អះអាង​ថា លោក កែ គឹមយ៉ាន មិន​មែន​ជា​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ឡើយ។

លោក វ៉ា គឹមហុង៖ «កុំ​និយាយ កែ គឹមយ៉ាន ប្រមាណ ១០​ឆ្នាំ​ជាង​ហើយ ខ្ញុំ​ឃើញ​នៅ​ក្រសួង​មហាផ្ទៃ ថា​ចូល​អ៊ីចេះ ចូល​អ៊ីចុះ។ នេះ​ជា​ធម្មតា​ទេ គាត់​ទទួល​ខុស​ត្រូវ គាត់​តែងតែ​និយាយ​ការ​ពិត​ថា ចូល ប៉ុន្តែ​យើង​ដេញ​អោយ​គេ​ទៅ​វិញ យើង​តវ៉ា ហើយ​រដ្ឋាភិបាល​ក៏​មិន​នៅ​ស្ងៀម​ដែរ»។

លោក វ៉ា គឹមហុង ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា ចំណុច​ខ្លះ​នៃ​ព្រែក​វិញតេ គឺ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ដោយឡែក​ចំណុច​ខ្លះ​ទៀត គឺ​វា​នៅ​ជ្រៅ​ក្នុង​ប្រទេស​វៀតណាម មិន​មែន​ជា​របស់​ខ្មែរ​ឡើយ បើ​យោង​ទៅ​តាម​ផែនទី។

លោក​ពន្យល់​ទៀត​ថា ប្រឡាយ​៧៩​នេះ គឺ​មិន​មែន​កំណត់​សម្គាល់​ថា ជា​ខ្សែបន្ទាត់​ព្រំដែន​ឡើយ ជា​រួម​គឺ​ធ្វើ​យោង​ទៅ​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ខ្នាត ១/១០០,០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន៖ «ព្រែក​តាមែង ខ្ញុំ​មិន​ស្គាល់​អី​ទេ ព្រោះ​វា​គ្មាន​នៅ​ក្នុង​ផែនទី​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ព្រោះ​យើង​យក​ខ្សែ​ព្រំដែន​តាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​គេ​ទុក​តម្កល់​អោយ​យើង។ យើង​ទៅ​ដាក់​នៅ​អង្គការ​សហប្រជាជាតិ​ក៏​ផែនទី​ហ្នឹង យើង​យក​ទៅ​ប្រើ​ក៏​ផែនទី​ហ្នឹង ទាំង​អស់​គឺ​មាន​តែ​ផែន​ទី​មួយ​ប៉ុណ្ណឹង។ ទី​១ ខ្ញុំ​ថា ព្រែក​ព្រៃ​តាមែង គឺ​វា​មិន​មាន​នៅ​ក្នុង​ផែនទី។ ទី​២ ខ្សែ​ព្រំដែន វា​នៅ​កន្លែង​ខ្លះ វា​ដើរ​ទន្ទឹម​នឹង​ព្រែក​តន់ហន់ ដូច្នេះ​វៀតណាម រមៀល​ចូល​ដី​ខ្មែរ​មិន​កើត​ទេ»។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក សុខ ទូច អ្នក​វិភាគ​ឯករាជ្យ បាន​លើក​ឡើង​ថា បើ​និយាយ​ពី​រឿង​ប្រវត្តិ​នៃ​ការ​បាត់​ទឹក​បាត់​ដី គឺ​មាន​រឿង​ឈឺ​ចាប់​ច្រើន​ណាស់​សម្រាប់​កម្ពុជា ប៉ុន្តែ​ទាំង​នោះ​ជា​រឿង​ប្រវត្តិសាស្ត្រ។ លោក​លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា-​វៀតណាម គឺ​ជា​រឿង​ល្អ​មួយ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​ពី​បរទេស ហើយ​កម្ពុជា ក៏​មាន​ឱកាស​អភិវឌ្ឍ​ប្រទេស និង​ការពារ​កុំ​អោយ​បាត់បង់​ដី​ត​ទៅ​ទៀត៖ «អ៊ីចឹង​យើង​កំណត់​ព្រំដែន​យើង​អោយ​ហើយ​ទៅ ហើយ​យើង​ចាប់​ផ្តើម​អភិវឌ្ឍន៍ ឬ​ការពារ​ព្រំដែន​ដែល​មាន​បង្គោល​ស្រាប់ កុំ​អោយ​បន្ត​លួច​មក​ទៀត។ បើ​និយាយ​រឿង​ប្រវត្តិសាស្ត្រ គឺ​វា​ឆ្ងាយ​ណាស់ មិន​មែន​ត្រឹម​ព្រែក​វិញតេ​ហ្នឹង​ទេ»។

​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រិះគន់​ថា មាន​ភាព​មិន​ប្រក្រតី ដោយសារ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​ព្រំដែន​គោក​ឆ្នាំ​១៩៨៥ វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ទៅ​នឹង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​ទុក​ជា​មោឃភាព​នៃ​សន្ធិសញ្ញា​ទាំង​អស់​ក្នុង​ទសវត្ស​៨០។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ ធ្លាប់​បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម បាន​នាំ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បាត់​កោះ​ត្រល់​ទំហំ​ជាង ៥០០​គីឡូម៉ែត្រ​ការ៉េ ស្មើ​នឹង​ប្រទេស​សិង្ហបុរី ទាំង​មូល ព្រម​ទាំង​បាត់​កោះ​ក្រចកសេះ ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។

ទាក់​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ លោក អ៊ុំ សំអាន អះអាង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​វប្ប​ធម៌​សន្ទនា​ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​លោក ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​កុំ​អោយ​ភាគី​វៀតណាម ចូល​ទឹកដី​កម្ពុជា ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ៕

5 comments:

Anonymous said...


ទៅសង្ឃឹមឣី ជាមួយរដ្ឋាភិបាល ហ៊ុនសែន ឣាយ៉ងយួន ។

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders .

Anonymous said...

To solve Khmer problems, prosecute
Hanoi key leaders .

Anonymous said...

There hasn't been any upbeat comments lately in Khmerisation blog. What is happening? Is it life without drguntz provoked outrages ? It is because of the moderation mode you imposed?. Is
it your readers have a pause for thoughts. What ever the real reason is
I hope it is just temporary and the diverse comments will once again come around to your blog.

Anonymous said...

12:56 pm

Each second passes, light-headed Drgunzet goes crazy, because he lost his ( boring ) trolls here.