A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 7 May 2015

កម្ពុជា​ជា​ប្រទេស​អាក្រក់​បំផុត​ទី​ ១៣២ ​សម្រាប់​​ស្ត្រី​ជា​ម្តាយ


ក្មេង​ប្រុស​ម្នាក់​បាន​ស្រែក​អំពាវ​នាវលក់​ផ្កា ដល់​អ្នក​បើក​បរ​រថយន្ត​ដែល​​ឈប់​ឬបន្ថយ​ល្បឿន​នៅ​តាម​ភ្លើង​ស្តុប​មួយ​កន្លែង​ ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​មុន​។ ម៉ៃ រីរៈ


Wed, 6 May 2015
Shaun Turton ppp

ភ្នំពេញៈ ប្រទេស​កម្ពុជា​គឺជា​កន្លែង​ដ៏អាក្រក់​បំផុត​ទី​ ១៣២ ​ក្នុង​​ពិភពលោក​សម្រាប់​ស្រ្តី​​ជា​ម្តាយ ។ នេះ​​បើ​​តាម​របាយការណ៍​​អង្គការ​ជួយ​សង្គ្រោះ​កុមារ​។

របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​ ១៦ ​​​ស្តីពី​ស្ថានភាព​របស់​ស្រ្តី​ជា​​ម្តាយ​របស់​អង្គការ​ជួយ​សង្គ្រោះ​កុមារ​នៅ​ឆ្នាំ​នេះ​​ដែល​មាន​ចំណងជើង​ថា «​អ្នកទន់ខ្សោយ​នៅ​ទីក្រុង​»​ មាន​​ប្រទេស​ចំនួន​ ១៧៩ ​ដែល​និយាយ​​អំពី​​សុខភាព​មាតា សុខុមាលភាព កុមារ ​និង​ការអប់រំ ស្ថានភាព​សេដ្ឋកិច្ច​ និង​ការផ្តល់​អំណាច​​នយោបាយ​ដល់​ស្រ្តី​។

របាយការណ៍​​បាន​រកឃើញ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​គម្លាត​​ឆ្ងាយ​បំផុត​ក្នុង​ពិភពលោក បើ​និយាយ​អំពី​​អត្រា​​​រស់រាន​រវាង​កុមារ​កូន​អ្នកមាន និង​កូន​​អ្នកក្រ​នៅ​ទីក្រុង ប៉ុន្តែ​បាន​​កត់សម្គាល់​ថា មាន​​ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ជុំវិញ​​ការកាត់បន្ថយ​អត្រា​​ស្លាប់​របស់​កុមារ​ជាពិសេស​​​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​គេ​ចាត់ទុក​ថា ជា​ជោគជ័យ​មួយ​គួរសម​ដែរ​។



ក្មេង​ម្នាក់​ដែល​​កើត​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​នៅ​កម្ពុជា ២០ ​​ភាគរយ​គឺ​ ៤,៧ ដង​ទំនង​ជា​ស្លាប់​​មុន​អាយុ​ ៥ ​ឆ្នាំ បើ​ប្រៀបធៀប​នឹង​កុមារ​ដែល​កើត​ក្នុង​​ប្រទេស​មាន​បំផុត​។ ​នេះ​បើ​តាម​ទិន្នន័យ​របស់​របាយការណ៍​នេះ។

តួលេខ​ថ្មី​មកពី​លទ្ធផល​បឋម​​​នៃ​​ការអង្កេត​សុខភាព​ និង​ប្រជាសាស្ត្រ​របស់ (CDHS​) នៅ​​ប្រទេស​កម្ពុជា ដែល​គេ​បាន​​ចេញ​​ផ្សាយ​នៅ​ខែ​កុម្ភៈ​បាន​បង្ហាញ​​ថា​ អត្រា​មរណៈ​​​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម ៥ ​ឆ្នាំ ធ្លាក់​ចុះ​ ១០៨​ ក្នុង​ចំណោម​កុមារ​​ ១០០០ ​នាក់ នៅក្នុង​ឆ្នាំ ២០១០ ​មក​នៅ​ត្រឹម ៧០ ​នាក់​ នៅក្នុង​ឆ្នាំ ២០១៤ ។

ប្រទេស​ន័រវែស​ ហ្វាំងឡង់​ និង​អ៊ីស្លង់ ត្រូវ​​ជាប់​ចំណាត់ថ្នាក់​ល្អ​បំផុត​សម្រាប់​ស្រ្តី​ជា​ម្តាយ រីឯ​​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​សូម៉ាលី​ ជា​ប្រទេស​អាក្រក់​បំផុត​លើ​លោក​៕ NR

No comments: