A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

អឺរ៉ា​បញ្ជូន​ចំណុច​អវិជ្ជមាន​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទៅ​គ.ជ.ប



តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Tin Zakariya

ដោយ ទីន ហ្សាការីយ៉ា
2015-05-01 RFA


សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) បាន​បើក​កិច្ច​ពិភាក្សា​មួយ​ជាមួយ​តំណាង​អង្គការ​ជាតិ និង​អន្តរជាតិ និង​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ (UNHCR) ដើម្បី​ពិភាក្សា​ទៅ​លើ​ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​អឺរ៉ា បាន​ធ្វើ​ការ​វិភាគ និង​វាយ​តម្លៃ​អំពី​ផល​អវិជ្ជមាន និង​វិជ្ជមាន​នៃ​ច្បាប់​ថ្មី។

ការ​លើក​ឡើង​ពី​ភាព​អវិជ្ជមាន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ខាង​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​សភា​ធ្វើ​ការ​កែប្រែ​នៅ​មុន​ពេល​សភា​អនុម័ត​ច្បាប់​នេះ​ជា​ផ្លូវ​ការ​មក​ម្ល៉េះ។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា បាន​ធ្វើ​ការ​វាយ​តម្លៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ចំនួន ៣០​ចំណុច និង​មាន​ភាព​អវិជ្ជមាន​ធ្ងន់ធ្ងរ​ចំនួន ១១​ចំណុច​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​មាន ១១​ជំពូក បើ​ប្រៀបធៀប​ទៅ​នឹង​ច្បាប់​បោះ​ឆ្នោត​ចាស់។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត នឹង​ប្រមូល​យក​អនុសាសន៍​ជាច្រើន​ទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​៣០ មេសា អំពី​ភាព​អវិជ្ជមាន​ទាំង​ឡាយ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី ទោះ​បី​ជា​សភា​បាន​អនុម័ត​ច្បាប់​បោះ​ឆ្នោត​នេះ​ហើយ​ក្ដី។

តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​មាន​ចំណុច​អវិជ្ជមាន​ធ្ងន់ធ្ងរ​ទាំង ១១​ចំណុច​នោះ ដូចជា​មាត្រា​១៦២ ដែល​ភ្ជាប់​បុគ្គល​ឯកជន​ទៅ​នឹង​គណបក្ស​នយោបាយ បើ​សិន​ជា​បុគ្គល​នេះ​ធ្វើ​ខុស​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត នឹង​ត្រូវ​ឈាន​ដល់​ការ​រំលាយ​គណបក្ស។ មាត្រា​១៦០ បញ្ញត្តិ​នេះ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ស្ម័គ្រ​ចិត្ត​ពី ១​លាន​រៀល​ទៅ ១០​លាន​រៀល។ មាត្រា​១៤៨ ដែល​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល និង​មាត្រា​មួយ​ចំនួន​ទៀត៖ «»។



អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ គណបក្ស​កាន់​អំណាច​មាន​ចេតនា​នយោបាយ ដើម្បី​កេង​ចំណេញ​នយោបាយ​នៅ​ពេល​ខាង​មុខ។ លោក កែម ឡី បញ្ជាក់​ថា ច្បាប់​នេះ​អាក្រក់​ជាង​ច្បាប់​ចាស់​ទៅ​ទៀត៖ «»។

ការ​ពិភាក្សា​អំពី​ការ​វាយ​តម្លៃ​ច្បាប់​បោះ​ឆ្នោត ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ ក្រៅ​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​នោះ ក៏​មាន​មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ និង​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម។ ដោយ​ឡែក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ទៅ​ចូលរួម​ទេ ដែល​ច្បាប់​នេះ​គណបក្ស​ទាំង​ពីរ​បាន​រៀបចំ​ធ្វើ​ឡើង និង​សភា​អនុម័ត​កាល​ពី​ខែ​មេសា កន្លង​ទៅ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ លោក​ឯកភាព​ទៅ​លើ​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​អឺរ៉ា បាន​រក​ឃើញ​នោះ រួម​មាន ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត។ល។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ដៃ​អនុម័ត​ច្បាប់​នេះ​កាល​ពី​ខែ​មេសា នោះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ គិត​ពី​ផល​ប្រយោជន៍​រួម៖ «»។

មេធាវី​ប្រធាន​ការិយាល័យ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​បណ្ឌិត សុក សំអឿន លើក​ឡើង​ថា ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ លោក​បារម្ភ​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ បើ​សិន​ជា​មាន​បញ្ហា​អ្វី​មួយ​ដោយ​គេ​ប្រើប្រាស់​ច្បាប់​នេះ​ដើម្បី​ដាក់​ទោស ពីព្រោះ​ចំណុច​មួយ​ចំនួន​ក្នុង​ច្បាប់​នេះ​មិន​បាន​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់៖ «»។

តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា ធ្លាប់​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ដក​ចេញ​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​នេះ​ដែរ ក្រោយ​ពី​សភា​បាន​អនុម័ត​ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤។ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះ​ឡើយ។ លោក គល់ បញ្ញា បញ្ជាក់​ថា លោក​នឹង​យក​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​ដឹង​អំពី​ភាព​អវិជ្ជមាន​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: