A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 May 2015

17 senior police officers in Phnom Penh and Kratie reshuffled while 9 others are promoted ប៉ូលិស​រាជធានី​ភ្នំពេញនិងខេត្តក្រចេះ​១៧​នាក់​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​តំណែង​ថ្មី​ និង​៩​នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​

Posted by DTN7 on May 11, 2015
Sar-Kheng-60
​យោង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​៤៥៨១​ប្រក​ និង​លេខ​៤៥៨៣​ប្រក​ ចុះ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៥​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ គឺ​មាន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១៧​នាក់​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​ថ្មី​ និង​៩​នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ ដូច​ខាងក្រោម​ ៖
I-​ការ​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ថ្មី​ ៖

១-​លោក​វរសេនីយ៍ឯក​ ពិត​ បញ្ញា​ អត្តលេខ​០៣៣៣៣​ ពី​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។​
២-​លោក​វរសេនីយ៍ឯក​ យឹ​ម​ សុ​ជាតិ​ អត្តលេខ​១៤៨៤២​ ពី​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ជា​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ។​
៣-​លោក​វរសេនីយ៍ឯក​ មិន​ សុ​ផេ​ត​ អត្តលេខ​០៧៥៤៤​ នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ការងារ​អត្តសញ្ញាណ​កម្ម​ ។​
៤-​លោក​វរសេនីយ៍ទោ​ អៀម​ ស៊ី​ណែម​ អត្តលេខ​០៥១៦៧​ ពី​នាយ​រង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ ជា​អនុប្រធាន​សេនាធិការដ្ឋាន​ ។​
៥-​លោក​វរសេនីយ៍ទោ​ ទឹម​ ចាន់​ណា​រិ​ទ្ធ​ អត្តលេខ​០៩៧៩៨​ នាយ​រង​ការិយាល័យ​ ជា​នាយការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ។​
៦-​លោក​វរសេនីយ៍ត្រី​ ជឹ​ម​ ស៊ី​ថា​ អត្តលេខ​១៣១០៤​ ពី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ។​
៧-​លោក​វរសេនីយ៍ត្រី​ជា​ ចិ​ត្រា​ អត្តលេខ​០៧៤៣៧​ពី​នាយ​ផ្នែក​ស៊ើបអង្កេត​និង​បច្ចេកទេស​ ជា​នាយ​រង​ការិយាល័យ​អន្តោប្រវេសន៍​។​
៨-​លោក​វរសេនីយ៍ត្រី​ សូ​ វណ្ណ​ឌឿ​ន​ អត្តលេខ​០៩៩៦៦​ នាយ​ផ្នែក​ប្រមូល​ព័ត៌មាន​ ជា​នាយ​រង​ការិយាល័យ​អន្តោប្រវេសន៍​ ។​
៩-​លោក​អនុសេនីយ៍ឯក​ ឡាយ​ សុខុម​ អត្តលេខ​២៦០០៨​ នាយ​ផ្នែក​បណ្តុះបណ្តាល​និង​វិ​ក្រឹ​ត​ការ​ ជា​នាយ​រង​ការិយាល័យ​បណ្តុះបណ្តាល​ ។​
១០-​លោក​អនុសេនីយ៍ឯក​ នូវ​ សា​រិ​ត​ អត្តលេខ​០៩៩០៥​ នាយ​ផ្នែក​ព័ស្តុភារ​ ជា​នាយ​រង​ការិយាល័យ​ព័ស្តុភារ​ ។​
១១-​លោកស្រី​អនុសេនីយ៍ឯក​ ផាត់​ សុផល​ អត្តលេខ​០៩៩០៤​ នាយ​ផ្នែក​រដ្ឋបាល​និង​ផែនការ​ ជា​នាយ​រង​ការិយាល័យ​ព័ស្តុភារ​ ។​
១២-​លោក​អនុសេនីយ៍ឯក​ អ៊ឹម​ សុខុម​ អត្តលេខ​១៧៧២១​ ពី​នាយ​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ។​
១៣-​លោក​អនុសេនីយ៍ឯក​ សំ​ វ៉ា​ន់​ឌី​ អត្តលេខ​០៩៩៥១​ នាយ​ផ្នែក​រដ្ឋបាល​សរុប​ ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​ភេរវកម្ម​ ។​
១៤-​លោកស្រី​អនុសេនីយ៍ឯក​ ស៊ា​ង​ សុផល​ អត្តលេខ​៥៤៥៧២​ នាយ​ផ្នែក​បេឡា​ ជា​នាយ​រង​ការិយាល័យ​ផែនការ​គណនេយ្យ​ ។​
១៥-​លោក​អនុសេនីយ៍ឯក​ មៀ​ច​ ហុង​ អត្តលេខ​១៥៧៤៦​ ពី​នាយ​រង​ផ្នែក​ផលិតផល​ក្នុង​ប្រទេស​និង​នាំ​ចេញ​-​នាំ​ចូល​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​ ។​
១៦-​លោក​អនុសេនីយ៍ទោ​ អ៊ា​ ភក្តី​ អត្តលេខ​៦៧៥៧១​ ជា​នាយ​រង​ការិយាល័យ​អន្តោប្រវេសន៍​ ។​
១៧-​លោក​អនុសេនីយ៍ទោ​ ឃួ​ន​ ងួ​ន​ អត្តលេខ​១៧៥១៥​ នាយ​ផ្នែក​នគរបាល​យុត្តិធម៌​ ជា​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ។​
II-​ការ​ដំឡើង​ឋានន្តរស័ក្តិ​ ៖

១-​លោក​វរសេនីយ៍ត្រី​ ជឹ​ម​ ស៊ី​ថា​ អត្តលេខ​១៣១០៤​ ជា​វរសេនីយ៍ទោ​ ។​
២-​លោក​វរសេនីយ៍ត្រី​ ឯ​ល​ រ៉ា​នី​ អត្តលេខ​០៣៨៥២​ ជា​វរសេនីយ៍ទោ​ ។​
៣-​លោកស្រី​អនុសេនីយ៍ឯក​ ផាត់​ សុផល​ អត្តលេខ​០៩៩០៤​ ជា​វរសេនីយ៍ត្រី​ ។​
៤-​លោក​អនុសេនីយ៍ឯក​ នូវ​ សា​រិ​ត​ អត្តលេខ​០៩៩០៥​ ជា​វរសេនីយ៍ត្រី​ ។​
៥-​លោក​អនុសេនីយ៍ឯក​ ឡាយ​ សុខុម​ អត្តលេខ​២៦០០៨​ ជា​វរសេនីយ៍ត្រី​ ។​
៦-​លោក​អនុសេនីយ៍ឯក​ សំ​ វ៉ា​ន់​ឌី​ អត្តលេខ​០៩៩៥១​ ជា​វរសេនីយ៍ត្រី​ ។​
៧-​លោកស្រី​អនុសេនីយ៍ឯក​ ស៊ា​ង​ សុផល​ អត្តលេខ​៥៤៥៧២​ ជា​វរសេនីយ៍ត្រី​ ។​
៨-​លោក​អនុសេនីយ៍ទោ​ ឃួ​ន​ ងួ​ន​ អត្តលេខ​១៧៥១៥​ ជា​អនុសេនីយ៍ឯក​ ។​
៩-​លោក​អនុសេនីយ៍ទោ​ អ៊ា​ ភក្តី​ អត្តលេខ​៦៧៥៧១​ ជា​អនុសេនីយ៍ឯក​ ៕​

No comments: