A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 6 April 2015

Will the two high profile judges who are in Hun Sen's blacklist have the same fate?ចៅក្រម​ល្បីឈ្មោះ​២​នាក់​ដែល​ឋិត​ក្នុង​បញ្ជីខ្មៅ​របស់​បុរស​ខ្លាំង​តែ​មួយ​ តើ​អាច​មាន​វាសនា​ដូច​គ្នា​ឬទេ​ ?

Aing-Mealdey-55
Posted by  on April 6, 2015
ប្រាកដ​ណាស់​ លោក​ចៅក្រម​ អាំង​ មាលតី​ ដ៏​ល្បីឈ្មោះ​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឋិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថោ​ង​ ចំរើន​ និង​ឈ្មោះ​ កែវ​ សារី​ ត្រូវជា​ឪពុក​-​ម្តាយ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មាន​ភាព​មិន​ប្រ​ក្រ​ត្រី​ រហូត​ត្រូវ​បាន​ដកហូត​តំណែង​ភ្លាមៗ​យ៉ាង​តក់ក្រហល់​ពី​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥(​ក្រោយ​មាន​ប្រតិកម្ម​ធ្ងន់ៗ​របស់​បុរស​ខ្លាំង​តែ​មួយ​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៥)​ ហើយ​បច្ចុប្បន្ន​លោក​ចៅក្រម​ អាំង​ មាលតី​ កំពុង​ឋិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ ។​
​មុន​មានរឿង​រ៉ាវ​ធ្លាក់​មក​ដល់​ខ្លួន​លោក​ចៅក្រម​ អាំង​ មាលតី​ គឺ​លោក​ចៅក្រម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​(​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​)​ ក៏​ធ្លាប់​ជាប់​ឈ្មោះ​ឋិត​ក្នុង​បញ្ជីខ្មៅ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដែរ​ តាម​រយៈ​របាយការណ៍​របស់​នាយទាហាន​កូនចៅ​បុរស​ខ្លាំង​ចំនួន​៤​នាក់​ ក្នុង​សំណុំរឿង​ក្តីក្តាំ​រវាង​អតីត​ឧត្តមសេនីយ៍ឯក​ប៉ូលិស​ ឌឿ​ន​ សុវណ្ណ​ និង​លោក​ឧត្តមសេនីយ៍​យោធា​ ជា​ តារា​ ហើយ​អតីត​ឧត្តមសេនីយ៍ឯក​ប៉ូលិស​ ឌឿ​ន​ សុវណ្ណ​ ជា​មនុស្ស​ស្និទ្ធស្នាល​ជាមួយ​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ទើប​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់ថ្នាក់​ នាំ​ឲ្យ​លោក​ ឌឿ​ន​ សុវណ្ណ​ ឈ្នះក្តី​លោក​ ជា​ តារា​ រហូត​ដល់​ថ្នាក់​លោក​ឧត្តមសេនីយ៍ទោ​យោធា​ ជា​ តារា​ ធ្លាក់ខ្លួន​ជាប់គុក​ក្រោម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​របស់​តុលាការ​កំពូល​ ។​

​ដោយ​មាន​របាយការណ៍​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​នាយទាហាន​៤​នាក់​ជា​កូនចៅ​របស់​បុរស​ខ្លាំង​ គឺ​ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​,​ នាយ​ឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​,​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ និង​នាយ​ឧត្តមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ ព្រមទាំង​ក្រោម​ការ​ជួយ​ចូក​ជួយ​ចែវ​របស់​នាយ​ឧត្តមសេនីយ៍​ប៉ូលិស​ នេ​ត​ សា​វឿ​ន​ ផង​ នាំ​ឲ្យ​បុរស​ខ្លាំង​ប្រើប្រាស់​បុព្វសិទ្ធិ​របស់​ខ្លួន​តាម​មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ ទើប​ទណ្ឌិត​ ជា​ តារា​ ទទួល​បាន​ន​ការ​លើកលែងទោស​ទាំងស្រុង​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​
​ទោះបី​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​អតីត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​(​បច្ចុប្បន្ន​ជា​អនុប្រធាន​តុលាការ​កំពូល​)​ ដែល​គេ​ដឹង​ថា​ ជា​មនុស្ស​សំខាន់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​បុរស​ខ្លាំង​នោះ​ ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​បុរស​ខ្លាំង​ក៏​ដោយ​ ក៏​ឯកឧត្តម​ចៅក្រម​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​រូប​នេះ​ គ្មាន​ទទួល​រង​ទោសទណ្ឌ​ដក​បុណ្យស័ក្តិ​ និង​មុខ​តំណែង​អ្វី​ឡើយ​ ។​
​មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​តុលាការ​នៅ​កម្ពុជា​ កំពុង​បន្ត​រង់ចាំ​ចង់​ដឹង​ថា​ តើ​ករណី​លោក​ចៅក្រម​ អាំង​ មាលតី​ អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​គេ​ដឹង​ថា​ ជា​មនុស្ស​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ហើយ​ជាប់​ឈ្មោះ​ឋិត​ក្នុង​បញ្ជីខ្មៅ​របស់​បុរស​ខ្លាំង​ដែរ​នោះ​ អាច​មាន​វាសនា​ខ្ពស់​ ឬ​ភ័ព្វសំណាង​ដូច​ឯកឧត្តម​ចៅក្រម​ ជីវ​ កេង​ ឬទេ​ ?​ ៕​

No comments: