A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 April 2015

Sam Rainsy: I and Ranariddh are different from each other like heaven and earth លោក សម រង្ស៊ី​៖ ខ្ញុំ និងរ​ណ​ឫ​ទ្ធិ ខុស​គ្នា​ដូច​មេឃ និង​ដី​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃសុក្រ ទី17 មេសា 2015, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​ សម រង្ស៊ី(ឆ្វេង) ប្រធាន​គណបក្សសង្គ្រោះជាតិ និងសម្តេចក្រុម​ព្រះ ប្រធាន​គណបក្សហ្វ៊ុនស៊ិន​ប៉ិច​
មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ ច្រានចោល​នូវ​មតិ​រិះគន់​លើ​រូប​លោក ដែល​ថា​ការប្រើ​វប្បធម៌​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ខាង​មុខ​នឹង​នាំ​ឲ្យ​បក្សប្រឆាំង​បាត់បង់​អាសនៈ​ដូច​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​សម្តេច​ក្រុមព្រះ ។​
​លោក សម រង្ស៊ី ថ្លែង​បែប​នេះ បន្ទាប់​ពី​ប្រារព្ធ​ពិធី​រំឭក​ខួប​៤០​ឆ្នាំ​នៃ​ការ​ដួល​រំលំ​របប​សាធារណៈរដ្ឋ​ខ្មែរ​របស់​សេនាប្រមុខ លន់ នល់ ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ។ លោក សម រង្ស៊ី ឆ្លើយ​នឹង​អ្នកសារព័ត៌មាន​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ដើម្បី​ប្រយោជន៍ និង​យុត្តិធម៌​សង្គម ប៉ុន្តែ​ការសន្ទនា​រវាង​សម្តេចក្រុមព្រះ និង​លោក ហ៊ុន សែន កន្លងទៅ ដើម្បី​ចង់បាន​ប្រយោជន៍​បក្ស​ពួកខ្លួន ។ លោក​ថ្លែងថា «​អ្នក​ខ្លះ​ទៅ​ប្រៀបធៀប​ថា សម រង្ស៊ី ជជែក​ជាមួយ ហ៊ុន សែន ដូច​រណឫទ្ធិ ដូច​ហ្វ៊ុនស៊ិនប៉ិច ខុស​គ្នា​ស្រលះ​ម្ចាស់​ថ្លៃ​អើយ ដូច​មេឃ​នឹង​ដី ។ រណឫទ្ធិ ជជែក​ជាមួយ ហ៊ុន សែន ដើម្បី​ទារ​តំណែង ដើម្បី​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​បក្ខពួក​របស់​លោក សម្តេច ហ៊ុន សែន បាន​ប្រាប់​ខ្ញុំ​ថា ព្រះអង្គម្ចាស់​រណឫទ្ធិ​ទៅ​ជជែក​ជាមួយ ហ៊ុន សែន គឺ​ទារ​តំណែង​គឺ​ពុះ​ជា​ពីរ សូម្បី​នាយក​សាលា​ខាង CPP អ៊ីចឹង​នាយករង ខាង​ហ្វ៊ុនស៊ិនប៉ិច ទាមទារ​តំណែង ផលប្រយោជន៍​ឲ្យ​ខ្លួន ឲ្យ​បក្ស ហ្នឹង​មិនមែន​វប្បធម៌​សន្ទនា​ទេ ហ្នឹង​វប្បធម៌​បំផ្លាញ វប្បធម៌​ពុករលួយ ។ ខ្ញុំ​និយាយ​ជាមួយ​ហ៊ុន សែន មិន​ដែរ​និយាយ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេ អត់​ទាល់តែសោះ ហាមាត់​និយាយ​គឺ​ផលប្រយោជន៍​ជាតិ យ៉ាងហោច​ណាស់​ផលប្រយោជន៍​ប្រជារាស្ត្រ​យុត្តិធម៌​» ។​
VOD មិនអាច​ទាក់ទង សម្តេចព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​នៅឡើយ​ទេ ។​

អ្នកស្រាវជ្រាវ​ឯករាជ្យ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា វប្បធម៌​សន្ទនា​នេះ​គ្រាន់តែ​បង្កើតឡើង​មិនឲ្យ​ដៃគូ​របស់​ខ្លួន​វាយប្រហារ​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ ។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​ចូល​អន្ទាក់​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក​ថា បើ​គណបក្ស​នេះ​នៅតែ​ធ្វេសប្រហែស នោះ​នឹង​មាន​វាសនា​ដូច​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។ លោក​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​ចូល​ក្នុង​អន្ទាក់ ហើយ​អត់​អាច​ដូច​ហ្វ៊ុនស៊ិនប៉ិច​ទេ អាច​ធ្ងន់​ជាង​ហ្វ៊ុនស៊ិនប៉ិច​ទៅទៀត តែ​ទម្រង់​នយោបាយ​បច្ចុប្បន្ន​នេះ ខ្ញុំ​មើល​ឃើញ​គណបក្សកាន់អំណាច បើ​និយាយ​ពី​អុក​វិញ គឺ​អុក​ឡើង​បែក​ទូក​អស់ហើយ គណបក្ស​សង្គ្រោះ​ជាតិ គាត់​ចេះ​ដើរ​តែ​ទូក អត់​ចេះ​ដើរ​ត្រី ប្រើប្រាស់​ត្រី​បក​អី គាត់​ដើរ​តែ​ទូក​ហក់​លិច​ហក់​កើត ដល់​ពេល​គេ​អុក​បែក​ទូក​ទៅ វា​អាច​ធ្ងន់​ជាង​ហ្វ៊ុនស៊ិនប៉ិច​ទៀត​» ។​
ប៉ុន្តែ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក សុខ ទូច យល់ថា វប្បធម៌​សន្ទនា​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅពេល​នេះ​ខុស​ពី​ការចរចា​រវាង​សម្តេចក្រុមព្រះ និង​លោក​នាយករដ្ឋមន្ត្រី ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​ធ្វើ​រដ្ឋាភិបាលចម្រុះ​នោះទេ ។ លោក​ថា «​គណបក្ស​សង្គ្រោះ​ជាតិ អត់​បាន​ចូល​ធ្វើ​រដ្ឋាភិបាល​ទេ អត់​មាន​អាសនៈ​ណាមួយ​នៅក្នុង​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋាភិបាល ឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គេ​មាន​នៅក្នុង​រដ្ឋ​មន្ត្រី ហើយ​គេ​មាន​សហ​ឧបនាយករដ្ឋមន្ត្រី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មាន​លក្ខណៈ​ប្លែក​ពីរ ឋានៈ​ស្មើនឹង​នាយករដ្ឋមន្ត្រី តាមពិត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អត់​ដែល​ធ្លាប់​មាន​ដែរ ខុស​គ្នា​មេឃ​នឹង​ដី ព្រោះ​មុន​វា​មាន​ដែរ នាយករដ្ឋមន្ត្រី​ទី​១ នាយករដ្ឋមន្ត្រី​ទី​២ ឥឡូវ​នេះ​ខុស​ត្រង់​ថា ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី គ្រាន់​ឋានៈ​យកប្រាក់​ខែ​ទេ មិនមែន​មាន​អំណាច​ទេ​» ។​
គួររំឭកថា សម្តេចក្រុមព្រះ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​លើកដំបូង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ព្រម​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ ។ លុះ​ដល់​ឆ្នាំ​១៩៩៨(​អាណត្តិ​ទី​២) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថយចុះ​អាសនៈ​ជា​បន្តបន្ទាប់​មកដល់​សូន្យ​កៅអី​នៅត្រឹម​អាណត្តិ​ទី​៥​នេះ ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី នោះ​បាន​កើន​ដល់​៥៥​អាសនៈ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អស់​២២​អាសនៈ ៕
សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

1 comment:

Anonymous said...

ពិត​ជាខុសគ្នាំមាន តែអាឡប់ ឃើញបញ្ហាមួយដែលជាផលប្រយោជន៍ជាតិពិតៗ ហៀយសំខាន់ណាស់ណោះលោកក៍ដឺងដែរ អាឡប់សុំសួរថា តើលោកហ៊ានលើករឿងយួនទៅនិយាយជាមួយ ហ៊ុន សែនទេ???? បើនិយាយហើយ តើអាប្រាប់បងប្អូនខ្មែរបានទេ? ហើយហេតុអ្វីៗដែលទាក់ទងនឹងយួន ដូចជាស្ងាត់ឈឹង ដូចចោលួចសេះអញ្ចឹង? តែបើមិនទាន់ហ៊ានទេ សុំពេលក្រោយលើកមកនិយាយបានទេ ??? បែបមិនបានទេអាឡប់អើយ ដាំចេកទៅ ហា​ហា