ចុះផ្សាយនៅថ្ងៃ 17/04/2015
ដោយ លី ម៉េងហួរrfi
លោក សម រង្ស៊ី កំពុងរាប់បាត្រ នៅសារមន្ទីរជើងឯក។រូបថត៖សហកា រី
ក្នុងពិធីជួបជុំរម្លឹកខួប ៤០ ឆ្នាំ នៃអំពើប្រល័យពូជសាសន៍ខ្មែ រក្រហម នៅវាលពិឃាដជើងឯក នាព្រឹកថ្ងៃ១៧មេសានេះ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្តល់តម្លៃជាថ្មីទៀត លើវប្បធម៌សន្ទនារវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលនាំដល់ការបញ្ចប់វប្បធម៌ ហិង្សា និងការដោះលែងសកម្មជនដីធ្ លី សកម្មជនគណបក្សសង្គ្រោះជាតិ ព្រមទាំងអតីតព្រះសង្ឃ ជាដើម។ លោកសម រង្ស៊ី ក៏បានប្រកាសទទួលខុសត្រូវ ជាមួយលោកនាយករដ្ឋមន្ត្រី បើសិនជាវប្បធម៌សន្ទនា បរាជ័យ ហើយកើតមានអំពើហិង្សានយោបា យកើតឡើងជាថ្មី។
លោកសម រង្ស៊ី បានលើកឡើងថា “បើវប្បធម៌សន្ទនា បរាជ័យ មិនទៅមុខរួច ខ្ញុំទទួលខុសត្រូវ ហើយខ្ញុំជឿជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ( ហ៊ុនសែន ) ក៏ទទួលខុសត្រូវដែរ ហើយបើយើងទទួលខុសត្រូវ ដោយយើងមិនអាចសន្ទនាគ្នាបា ន ហ្នឹងយើងអសមត្ថភាព។ និយាយអត់បានធ្វើតាមពាក្យ សំដី។ ប៉ុន្តែថ្ងៃនេះ ហើយខ្ញុំនឹងប្រកាសជាបន្ តបន្ទាប់ ខ្ញុំជឿជាក់ថា យើងធ្វើបាន ដើម្បីឲ្យខ្មែរបានសុខ និងឲ្យសង្គមមានយុត្តិធម៌។
នេះគឺជាការបញ្ជាក់របស់លោ កសម រង្ស៊ី នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក ដែលគណបក្សសង្គ្រោះជាតិ បានជួបជុំប្រារព្ធពិធីរម្លឹ កខួប ៤០ ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់វិ ញ្ញាណក្ខន្ធអ្នកស្លាប់ក្នុ ងរបបខ្មែរក្រហម ថ្ងៃ១៧មេសា ១៩៧។
ក្នុងពិធីជួបជុំបង្សុកូល និងរាប់បាត្រ កាលពីព្រឹកថ្ងៃទី១៧មេសា លោកសម រង្ស៊ី ក៏បានថ្លែងផ្តល់តម្លៃដល់ វប្បធម៌សន្ទនារវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាវប្បធម៌នយោបាយថ្មី ដើម្បីបញ្ចប់វប្បធម៌ហិង្សា ហើយងាកមករកការដោះស្រាយបញ្ ហានយោបាយ ដោយសន្តិវិធី នាំសុខសន្តិភាព និងយុត្តិធម៌។
ការគូសបញ្ជាក់របស់លោកសម រង្ស៊ីដូច្នេះ បានធ្វើតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រមុខគណបក្សក្រៅ រដ្ឋាភិបាល បានបង្ហាញវត្តមាន និងភាពស្និទ្ធស្នាលមិនធ្លា ប់មាន ជាមួយប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុនសែន ក្នុងពិធីបើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដើម្បីសាទរឆ្នាំថ្មី នៅខេត្តសៀមរាប កាលពីថ្ងៃទី១៤មេសា។ ភាពស្និទ្ធស្នាល ដែលមានមតិគាំទ្រ និងមានទាំងមតិរិះគន់លើលោ កសម រង្ស៊ី។
លោកសម រង្ស៊ី នៅថ្ងៃ១៧មេសានេះ ក៏បានប្រកាសថា រូបលោក ខុសពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងនាមជាដៃគូសន្ទនាជាមួ យលោកនាយករដ្ឋមន្ត្រីហ៊ុនសែ ន។ នោះគឺតាមលោកសម រង្ស៊ី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីជាប្រធានគណបក្សហ្វ៊ុ នស៊ិនប៉ិច គឺជជែកជាមួយលោក ហ៊ុន សែន ដើម្បីទារតំណែងប៉ុណ្ណោះ តែសម្រាប់រូបលោក និយាយជាមួយលោកហ៊ុន សែន មិនមែនដើម្បីប្រយោជន៍ផ្ទាល់ ខ្លួនទេ តែដើម្បីប្រយោជន៍ប្រទេសជាតិ និងយុត្តិធម៌សង្គម៕
លោក សម រង្ស៊ី ថាវប្បធម៌សន្ទនាពេលនេះគឺ ខុសពីជំនាន់បក្សហ៊្វុនស៊ិ នប៉ិច
ដោយ សេក បណ្ឌិត
2015-04-17 RFA
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែ ត នាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ ជើងឯក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥។ RFA/Rann Samnang
មេដឹកនាំគណបក្សសង្គ្រោះជា តិ បង្ហាញជំហរក្រោយជំនួបស្និទ្ ធស្នាលជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកអង្គរសង្ក្រាន្ តឆ្នាំថ្មី ឆ្នាំមមែ នៅខេត្តសៀមរាប។ លោក សម រង្ស៊ី បញ្ជាក់ថា ដើម្បីជំរុញឲ្យវប្បធម៌សន្ ទនាបានជោគជ័យលឿនទៅមុខបាន ជាប្រយោជន៍ជាតិនោះ លោកបានបង្ហាញជំហរ ឬនយោបាយទន់ភ្លន់ជាមួយមេដឹ កនាំរដ្ឋាភិបាល តែមិនទន់ជ្រាយទេ មិនពុករលួយ ធ្វើឲ្យប្រទេសជាតិធ្លាក់ចុ ះដុនដាបដូចជំនាន់គណបក្សហ៊្ វុនស៊ិនប៉ិច នោះឡើយ។
មេដឹកនាំគណបក្សសង្គ្រោះជា តិ ប្រកាសជាថ្មីថា វប្បធម៌សន្ទនាបង្កើតឡើងដើម្ បីបញ្ចប់អំពើហិង្សា ការគំរាមកំហែងតាមរូបភាពនា នាមកលើអ្នកនយោបាយ ជាពិសេសបក្សប្រឆាំង។ លោកសង្ឃឹមថា វប្បធម៌នេះកាន់តែមានភាពរឹ ងមាំពីមួយថ្ងៃទៅមួយថ្ងៃ និងបន្តទៅគ្នាគ្រប់ជំនាន់ អាចទទួលជោគជ័យយូរអង្វែង ធ្វើឲ្យមានយុត្តិធម៌សង្គម ហើយអ្វីៗត្រូវឈរលើផលប្រយោ ជន៍ជាតិជាធំ៖ «បើថ្ងៃក្រោយមានអំពើហិង្សា ណាកើតឡើងទៀត នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំ សម រង្ស៊ី ទទួលខុសត្រូវ ពីព្រោះយើងបានសម្រេចរួមគ្ នាថាខិតខំបញ្ចប់អំពើហិង្សា »។
លោកថ្លែងបែបនេះនៅចំពោះមុ ខអ្នកសារព័ត៌ជាតិ និងអន្តរជាតិ និងអ្នកគាំទ្ររាប់រយនាក់ ក្នុងពិធីបង្សុកូលឧទ្ទិសកុ សលដល់វិញ្ញាណក្ខន្ធអ្នកដែល បានបាត់បង់ជីវិតក្នុងរបប ខ្មែរក្រហម នៅសារមន្ទីរឧក្រិដ្ឋកម្មប្ រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី១៧ ខែមេសា។
លោក សម រង្ស៊ី បញ្ជាក់ទៀតថា វប្បធម៌សន្ទនានៅពេលនេះ ខុសគ្នាស្រឡះពីជំនាន់គណបក្ សហ៊្វុនស៊ិនប៉ិច ដែលចរចាគ្នាគិតតែពីរឿងបែ ងចែកមុខតំណែងក្នុងរដ្ឋាភិ បាល សម្រាប់តែក្រុមបក្ខពួករបស់ ខ្លួន ដែលចុងក្រោយធ្វើឲ្យប្រទេស ជាតិធ្លាក់ចុះដុនដាបរហូត សព្វថ្ងៃនេះ៖ «សម្ដេច ហ៊ុន សែន ប្រាប់ខ្ញុំថា ព្រះអង្គម្ចាស់រណឫទ្ធិ ពេលជជែកជាមួយ ហ៊ុន សែន ទារតែតំណែង គឺពុះជាពីរ ជជែកគ្នាបែបហ្នឹងមិនមែន វប្បធម៌សន្ទនាទេ អាហ្នឹងវប្បធម៌បំផ្លាញ វប្បធម៌ពុករលួយ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ ិនប៉ិច លោក ញ៉េប ប៊ុនជិន មានប្រសាសន៍ថា លោក សម រង្ស៊ី ឬគណបក្សសង្គ្រោះជាតិ ដោះស្រាយបញ្ហាខ្លួនឯង និងបញ្ហាជាតិមិនបាន ទើបឆ្លើយទម្លាក់កំហុសឲ្យអ្ នកដទៃ។ លោកបន្តថា តាមពិតផ្លូវដែល លោក សម រង្ស៊ី កំពុងដើរនៅដំណាក់កាលចុងក្ រោយនេះ មិនខុសពីសម្ដេចក្រុមព្រះប៉ ុន្មានឡើយ ដោយគ្រាន់តែដូរពាក្យនិយាយ ប៉ុណ្ណោះ៖«គាត់ឃើញ ៥៥កៅអីរបស់គាត់អត់បានធ្វើ អ្វីដែលជាប្រយោជន៍សម្រាប់ ជាតិ គាត់យកគំរូដោយប្រើពាក្យថា សន្ទនា គាត់ថាមិនដូចកាលសម្ដេចក្ រុមព្រះចែកអំណាច គាត់យល់ច្រឡំកាលដែលយើងអង្ គុយចរចាអាណត្តិទីមួយ និងទី២ យើងដោះស្រាយបញ្ហាជាតិបានច្ រើនណាស់»។
តែទោះយ៉ាងណា អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច គាំទ្រឲ្យអ្នកនយោបាយបន្តដើ រលើផ្លូវអហិង្សា ដូចជាការប្រកាន់យកវប្បធម៌ សន្ទនាគ្នានេះជាដើម ពីព្រោះកម្ពុជា កំពុងត្រូវការវប្បធម៌នេះខ្ លាំងណាស់ ដើម្បីកុំឲ្យកម្ពុជា វិលទៅរកសង្គ្រាមដូចនៅក្នុ ងទសវត្សទី៧០ ដែលខ្មែរហែកហួរគ្នាដោយសង្ គ្រាមប្រដាប់អាវុធបង្ហូរឈា មគ្នាឯង៖ «អ៊ីចឹងវប្បធម៌សន្ទនានេះមា នន័យថា ជាវប្បធម៌មួយដើម្បីការអភិ វឌ្ឍដោយមិនប្រើប្រាស់កម្លាំ ង»។
ជុំវិញវប្បធម៌សន្ទនានេះ អ្នកនយោបាយ អ្នកវិភាគសង្គមនៅស្ទាក់ស្ទើ រនៅឡើយ ក្នុងការវាយតម្លៃថា តើវប្បធម៌នេះនឹងរឹងមាំប៉ុ ណ្ណា ឬមានអាយុកាលវែង ឬខ្លីប៉ុណ្ណានោះទេ?
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ថា វប្បធម៌នេះបានធ្វើឲ្យគណបក្ សប្រឆាំងមានភាពកក់ក្តៅ មានពេលធ្វើការបាននឹងនជាង ពេលកន្លងមក៕
No comments:
Post a Comment