A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 15 February 2015

Leaders of the CNRP defended its "quiet strategy" after it agreed to join the parliament ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ការពារ​យុទ្ធសាស្ត្រ​ស្ងាត់ស្ងៀម​ក្រោយ​ចូល​សភា​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃសៅរ៍ ទី14 កុម្ភៈ 2015, 

មេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ ទាំងពីររូប​ (រូបភាពពេលកន្លងមក)
​មេដឹកនាំ​បក្សប្រឆាំងអះអាង​ម្តងទៀត​ថា ការប្តូរ​យុទ្ធសាស្ត្រពី​ការរិះគន់​ភាពអវិជ្ជមាន​របស់​បក្ស​កាន់​អំណាចមក​ជជែក​ទាល់​មុខ​គ្នាជាមួយ​រាជរដ្ឋាភិបាលជា​គន្លឹះ​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ផ្សេងៗដែល​ពលរដ្ឋ​កំពុង​ជួបប្រទះ​ ។​
​ការបំភ្លឺរបស់​មេដឹកនាំ​បក្សប្រឆាំង​ពេលនេះ ធ្វើឡើង​ស្របពេល​ដែល​អ្នក​ធ្លាប់​គាំទ្រ​ខ្លះបាន​រិះគន់​តាម​បណ្តាញ​សង្គម​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់​រិះគន់​បក្ស​កាន់​អំណាច​មិន​សំចៃពី​អំពើ​ពុករលួយ​ បក្ខពួកនិយម តុលាការ​មិន​ឯករាជ្យ ជនអន្តោប្រវេសន៍ ការរំលោភ​យក​ដីធ្លី បូរណភាព​ទឹកដី ជា​ដើម​នោះ បាន​ស្ងប់ស្ងាត់​ទៅ​វិញ ពេល​តំណាងរាស្ត្រ​ទាំង​៥៥​រូប ចូលកាន់​តំណែង​រដ្ឋសភា​ ។​
​ជាងនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ច្រើនដងពី​ការប្រើប្រាស់​វេទិកា​សាធារណៈ​តាម​មូលដ្ឋានសម្រាប់​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​នេះដោយ​លោក​អះអាងថា បក្ស​ប្រឆាំង​មួយ​នេះមិន​ប្រើប្រាស់​យន្តការ​ជជែក​គ្នា​ក្នុង​សភាដូច​ការអះអាង​របស់​មេ​បក្ស​ប្រឆាំង​ ។​
​តាម​ការអះអាង​លើ​បណ្តាញ​សង្គម ចុះ​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា យល់ថា វប្បធម៌​សន្ទនា មិន​មានន័យថា ជា​ការចុះចាញ់​នោះទេ គឺជា​ការ​ប្រមូល​យក​នូវ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋមក​ដាក់​លើ​តុដើម្បី​ដោះស្រាយ​ ។​

​យ៉ាងណាក៏ដោយ អ្នក​មាន​ជម្លោះ​ដីធ្លី​នៅតាម​បណ្ដា​ខេត្ត​មួយចំនួនអះអាងថា ចាប់តាំងពី​គណបក្សប្រឆាំង​ដើរ​ចូល​សភា​មក បញ្ហា​ដីធ្លី​របស់​ពួកគេ​នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ ជាងនេះទៅទៀត កាលពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​សប្តាហ៍​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​១៧​រាជធានី​ខេត្ត បានដើរ​ហែ​ក្បូន​តាម​ដងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ យក​ញត្តិ​ទៅ​ដាក់​ជូន​ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ សាលាឧទ្ធរណ៍ តុលាការ​កំពូល ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងនោះ ទប់ស្កាត់​ការរំលោភ​យក​ដី​អ្នកភូមិ ទប់ស្កាត់​ការបណ្តេញចេញ និង​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ជា​សកម្មជន​ដីធ្លីយ៉ាងតិច​១០​នាក់ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ជាដើម បើទោះបី​តំណាងរាស្ត្រ​បក្សប្រឆាំង​ខ្លះ​នៃ​គណៈកម្មការ​ជំនាញ​បាន​ចុះ​សិក្សា​ជម្លោះ​ដល់​ទីតាំងនិង​បាន​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ខ្លះ​មក​សាកសួរ​ក៏ដោយ ​៕ 
សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: