A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 February 2015

Chinese Sinohydro company forcefully entered Areng Valley only hours after environmentalist Alex Gonzalez-Davidson was arrested and deported ក្រុមហ៊ុន​ចិន​សម្រុកចូល​ទៅ​តំបន់​អា​រ៉ែ​ង​បន្ទាប់ពី​លោក​អា​ឡិច​ត្រូវ​ចាប់​បញ្ជួន​ចេញពី​កម្ពុជា​​

ដោយ៖​ ញឹម គឹម​សាន​ ​​ | ថ្ងៃអង្គារ ទី24 កុម្ភៈ 2015, 

ក្រុមហ៊ុន​ចិន​សម្រុក​ទៅ​តំបន់​អា​រ៉ែ​ង ជា​តំបន់​សំបូរ​ទៅ​ដោយ​ធនធានធម្មជាតិ ដើម្បី​សិក្សា ស្រប​ពេល​រដ្ឋាភិបាល​ចាប់​បញ្ជូន​លោក អា​ឡិច ជា​អ្នក​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ទៅ​ប្រទេស​អេ​ស្ប៉ា​ញវិញ កាលពី​យប់​ម្សិលមិញ​។ 
​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ​ង​លោក ស៊ីម សំណាង ឲ្យដឹងថា តាំងពី​ថ្ងៃ​ទី​២៣​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​អង្គារ​នេះ មាន​បុគ្គលិក​ក្រុមហ៊ុន​ចិន​៩​នាក់ ក្នុង​នោះ​ចិន​៤​នាក់ និង​ខែ្មរ​៥​នាក់ បាន​ទៅ​សិក្សា​ករណី​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​អា​រ៉ែ​ង​។ លោក​បន្តថា ប្រជា​សហគមន៍​នៅ​តំបន់ មិន​ជឿ​ថា បុគ្គលិក​ក្រុមហ៊ុន​ចិន​ទាំង​នេះ ​ទៅ​សិក្សា​ផលប៉ះពាល់ ​គឺប្រាកដជារៀប​ចំ​ពី​ការធ្វើ​ទំនប់​វា​រី​អគ្គិសនី​។​
​មន្ត្រី​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​លោក អ៊ិន គង់​ជិត ប្រាប់​VOD​ថា លោក​បាន​ដឹង​អំពី​បញ្ហា​នេះ​ដែរ តែ​មិន​ទាន់​ដឹង​ថា​ក្រុមហ៊ុន​ដែល​ទៅនោះ ជា​ក្រុមហ៊ុន​ចិន​ស៊ី​ណូហាយ​ដ្រូ​(Shynohydro) ឬ​ក៏​ក្រុមហ៊ុន​សាវ៉ាក់​ដែលជា​ក្រុមហ៊ុន​មួយ​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ។ លោក​មានប្រសាសន៍ថា «​វា​ជា​រឿង​មួយ​ដែល​ក្រុមហ៊ុន​ចេះ​តែ​ព្យាយាម​ចូល​ទៅ​យើង​មិនទាន់​ដឹង​ថា វា​មាន​ការអនុញ្ញាត​ច្បាប់​កម្រិតណា ព្រោះ​ឥឡូវ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន គាត់​ប្រកាស​ថា​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ហ្នឹង​មិនមាន​ទេ មិនមាន​ទេ​នៅក្នុង​អាណត្តិ​ទី​៥​ហ្នឹង អញ្ចឹង​បើ​មិន​មាន​តើ​ក្រុមហ៊ុន​គួរ​ទៅ​ធ្វើ​អ្វី បា៎ទៅ​ធ្វើ​អី​បើ​មិន​ទាន់​នឹង​មាន​ការអនុញ្ញាត​ផ្លូវ​ច្បាប់​ជា​ផ្លូវការ​ជា​នៅឡើយ អញ្ចឹង​រឿងនេះ​យើង​មើលឃើញ​ថា​ប្រហែលជា​មាន​រឿង​អី​អាថ៌កំបាំង ឬក៏​អី​នៅ​ពីក្រោយ​នៃ​ការ​ជម្រុញ​គម្រោង​ហ្នឹង​ឲ្យ​ដើរ​ទៅ​មុខ​»​។​

​ចំណែក​អភិបាលខេត្ត កោះកុង លោក ប៊ុន លើ​ត បាន​ប្រាប់ VOD​ថា លោក​មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ ព្រោះ​លោក​កំពុង​ចូលរួម​សន្និបាត​នៅ​ភ្នំពេញ​។​
ខ្លឹមសារ​លិខិត​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៥ បានឲ្យដឹងថា ព្រៃ​នៅ​តំបន់​អា​រ៉ែ​ង​មាន​ជាង ១០​ម៉ឺន​ហិកតា ហើយ​ការធ្វើ​វា​រី​អគ្គិសនី​នឹង​ប៉ះពាល់​ព្រៃ​ជាង​៩​ពាន់​ហិច​តា ស្មើនឹង​៩​ភាគរយ​នៃ​ផ្ទៃដី​ព្រៃ​សរុប ។ ចំណែកឯ​ថាមពល​អគ្គិ​ស​នី​ដែល​អាច​ផលិត​បាន​គឺ ១០៨​មេហ្គា​វ៉ាត់ និង​ដំណើរការ​ស្ទើរ​ពេញ​មួយឆ្នាំ ដែល​ធ្វើឲ្យ​បរិមាណ​ថាមពលផ​លិតបាន​ប្រចាំឆ្នាំ​មាន​រហូត​ដល់​៥៩៥​លាន គីឡូវ៉ាត់ម៉ោង​។​
​របាយការណ៍​ចលនា​មាតា​ធម្មជាតិ បានឲ្យដឹងថា   គម្រោង​វា​រី​អគ្គិសនី​អា​រ៉ែ​ង​ជា​គម្រោង​ដែល​គ្មាន​ភ្លើង​គ្រប់គ្រាន់ ហើយ​វា​នឹង​ប៉ះពាល់​ដល់​តំបន់​ដែល​មាន​ទេសភាព​ស្អាត​ជាងគេ​នៅក្នុង​ប្រទេស មាន​សត្វ​កម្រ​ជាង​៣០​ប្រភេទ ព្រៃឈើ​ធំៗ មាន​ទំហំ​ជាង ៤០​ម៉ឺន​ហិកតា​។
​សូមសរសេរមកកាន់លោក   ញឹម គឹម​សាន​ តាមរយៈ nhimkimsan2012@gmail.com

No comments: