A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 29 January 2015

Cambodian ruling, opposition leaders resume "culture of dialogue" after verbal attacks ប្រធាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​ជាប់ឆ្នោត​ទាំង​ពីរ​​​ជួប​គ្នា​សាជាថ្មី​នៅ​ព្រឹក​នេះ

Give our kids a better deal 
Cambodian Deputy Prime Minister Sar Kheng (L) shakes hands with Sam Rainsy, president of the opposition Cambodia National Rescue Party (CNRP) in Phnom Penh, Cambodia, Jan. 29, 2015. Cambodian Deputy Prime Minister Sar Kheng met on Thursday with Sam Rainsy, president of the opposition Cambodia National Rescue Party (CNRP), to assure the continuation of the "culture of dialogue" after mutually verbal attacks in recent public forums.

PHNOM PENH (Xinhua) -- Cambodian Deputy Prime Minister Sar Kheng met on Thursday with Sam Rainsy, president of the opposition Cambodia National Rescue Party (CNRP), to assure the continuation of the "culture of dialogue" after mutually verbal attacks in recent public forums.

Speaking in a joint press briefing after the meeting, Sar Kheng said both sides agreed to honor all agreements made between the leaders of the two parties, the ruling Cambodian People's Party ( CPP) and the opposition CNRP.
"We agreed to continue implementing the July 22 agreement and a verbal agreement on the enhancing of "culture of dialogue" made between Prime Minister Hun Sen and Sam Rainsy in the parliament ( in August)," he said.
"We are working together to serve the people and to enhance the culture of dialogue."
Sam Rainsy said the culture of dialogue is the foundation of democracy and will maintain the country's peace and stability.
"With the culture of dialogue, I believe that all issues will be resolved peacefully," he said.

The meeting came after CNRP's Vice President Kem Sokha early this month launched a series of verbal attacks on Prime Minister Hun Sen and his government on the issues of corruption and illegal immigrants.

Kem Sokha also assured his supporters in a public forum on Jan. 18 that the opposition party is still working to oust Hun Sen from power, according to a report of The Cambodia Daily.
On Jan. 19, Hun Sen accused the CNRP of breaking a pledge of the "culture of dialogue" and urged the court to expedite the prosecution of seven CNRP lawmakers on the charges of leading an insurrection in a violent clash last July that resulted in more than 40 people injured.
CNRP ended its 10-months long boycott of parliament over the 2013 elections on July 22 after Hun Sen agreed to its proposals for electoral reform and power sharing in the parliament.
The CPP holds 68 seats in the 123-seat parliament, while the CNRP possesses the remaining 55 seats.
ស ខេង សម រង្ស៊ី ៦២០
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA
ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ​ជួប​គ្នា​នៅ​ព្រឹក​​ថ្ងៃ​ទី​២៩ ខែ​មករា នា​វិមាន​រដ្ឋសភា ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា និង​ជជែក​ពី​ដំណើរការ​នៃ​កំណែទម្រង់​ការ​បោះ​ឆ្នោត បន្ទាប់​ពី​ខកខាន​មិន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។
នេះ​ជាជំនួប​លើក​ទី​១​ បន្ទាប់​ពី​រដ្ឋសភា​ទើប​តែ​បង្កើត​ឲ្យ​មាន​​ក្រុម​តំណាងរាស្ត្រ​ភាគតិច ខណៈ​ដែល​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ទាំង​ពីរ បាន​អះអាង​ពី​ការ​ប្រើប្រាស់​វប្បធម៌​ចរចា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កើត​មាន បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា វប្បធម៌​នេះ ​គ្មាន​ប្រសិទ្ធភាព​យ៉ាង​ណា​ក្ដី។
យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា គណបក្ស​ប្រជាជន​កម្ពុជា មាន លោក ស ខេង ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ លោក គាត ឈន់ និង​អ្នកស្រី ម៉ែន សំអន ជា​អនុ​ប្រធាន។ គណបក្ស​សង្គ្រោះ​ជាតិ មាន​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ លោក កឹម សុខា ជា​អនុ​ប្រធាន និង​លោក យឹម សុវណ្ណ ជា​លេខាធិការ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជំនួប​នេះ​ជា​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ជជែក​គ្នា​របស់​គណបក្ស​ទាំង​២ ​បន្ទាប់​ពី​បង្កើត​ប្រធាន​ក្រុម​ភាគតិច​នៅ​ក្នុង​រដ្ឋ​សភា។
លោក​បន្ត​ថា  គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​វប្បធម៌​ជជែក​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​មូលដ្ឋាន បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ​បាន​បង្កើត​វប្បធម៌​នេះ​រួច​ហើយ៖ «យើង​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បក្ស​នៅ​ថ្នាក់​មូលដ្ឋាន​ធ្វើ​ម៉េច បង្កើត​វប្បធម៌​ជជែក​គ្នា​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន»
​ក្រៅ​ពី​នេះ លោក យឹម សុវណ្ណ ថា ក្រុម​ការងារ​ទាំង​ពីរ​គណបក្ស​ក៏​នឹង​ជជែក​គ្នា​អំពី​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​សភា​ដែរ។ លោក​រំពឹង​ថា ក្រោយ​ការ​ជជែក​គ្នា​នោះ ថ្នាក់ដឹកនាំ​គណបក្ស​នៅ​មូលដ្ឋាន​នឹង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា៕

1 comment:

Anonymous said...

គួណាស់តែ បើកចំហរការប្រជុំនោះ ឲ្យប្រជាជនដឹងផង ធ្វើរបៀបនេះដូចមិនល្អសោះ ព្រោះរាល់តែដង ប្រជុំហើយ សុទ្ធតែថាត្រូវគ្នា តែតាមពិតកិច្ចព្រមទាំងនោះ ដូចអត់អញ្ចឹង បើវាដូច្នេះ គេសុំស្ដាប់ផង បើទុករឿងទាំងអស់ជារឿងខ្មែរនោះ។