A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 January 2015

Cambodia-Vietnam to re-plant the twin border markers in Anlong Chrey (Heng Samrin's birth village), after they were pulled out by unknown people កម្ពុជា​-វៀតណាម​នឹង​ដំា​បង្គោល​តម្រុយ​ដែល​បាត់​នៅ​ចំណុច​អន្លង់ជ្រៃ​ឡើង​វិញ

វ៉ាគឹមហុង៣០៥
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ និយាយ​ទៅ​កាន់​អ្នក​កាសែត នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១២
RFA/Sok Serey
គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នឹង​រៀបចំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​តាយនិញ ប្រទេស​វៀតណាម ចុះ​ដាំ​បង្គោល​ភ្លោះ​តម្រុយបង្គោល​ព្រំដែន​លេខ​១៣០/១ ឡើង​វិញ​នា​ពេល​ឆាប់ៗ បន្ទាប់​ពី​សមត្ថកិច្ច ទើប​បាន​រក​ឃើញ​បង្គោល​នោះមកវិញក្រោយពីមានអ្នក​​លួច​ដក​ចេញកាលពីពេលកន្លងទៅ។
ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ឲ្យ​វិទ្យុអាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី ២៩ មករា ថា អាជ្ញាធរ​នៃ​ប្រទេស​ពីរ នឹង​ដាំ​បង្គោល​ភ្លោះ​តម្រុយ​ព្រំដែន​នោះ​ឡើង​វិញ ដោយ​មាន​ការ​ឯកភាព​រវាង​អាជ្ញាធរ​ទាំង​សង​ខាង។ លោក វ៉ា គឹមហុង អះអាង​ថា ការ​ដាំ​បង្គោល​ភ្លោះ​តម្រុយ​ព្រំដែន​នោះ​ឡើង​វិញ នឹង​មិន​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​កម្ពុជា​ទេ ហើយ​លោក​ស្នើ​សុំ​ដល់​ពលរដ្ឋ កុំ​បារម្ភ​ពី​បញ្ហា​នេះ​ឡើយ៖«យើង​មិន​ដាំ​បង្គោល​តម្រុយ​នោះ​លើ​កន្លែង​​ថ្មី​ទេ គឺ​ដាំ​លើ​កន្លែង នៃ​កូអរដោនេ​ចាស់​ដដែល ហើយ​ក៏​កុំ​បារម្ភ​ឡើយ»។ Var Kimhong, chairman of Cambodian Border Commission, told villagers not to worry because the border markers will be planted in the same spots, not at different spots. He said: "We won't plant the border markers at different locations, we will plant them at the same coordinates, so please don't worry". [Khmerization: Mr. Kimhong, the reason that the  twin border markers were pulled out in the first place was because they were probably planted in someone's land inside Cambodian territory. So, to plant them in the same spots would still mean that they would still be planted inside Cambodian territory!]
គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៨ មករា ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៥ សមត្ថកិច្ច​ប៉ុស្ដិ៍​អន្លង់​ជ្រៃ បាន​រក​ឃើញ​បង្គោល​ភ្លោះ​តម្រុយ​ភ្លោះ​លេខ​១៣០/១ ដែល​គេ​ដក​ក្រវាត់​ចោល​ក្នុង​អូរ ក្បែរ​បង្គោល​នោះ ចម្ងាយ​៥ម៉ែត្រ នៅ​ក្នុង​ចំណុច​ភូមិ​ព្រែកជ្រៃ ឃុំ​ព្រែកជ្រៃ ស្រុក​ជីក្រែក ខេត្ត​ត្បូង​ឃ្មុំ ជាប់​នឹង​ភូមិ​តាំងណាម ឃុំ​តាំងប៉ិន ស្រុក​តាំងបៀង ខេត្ដ​តាយន៉ិញ ប្រទេស​វៀតណាម ហើយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ នឹង​បន្ដ​ស៊ើបអង្កេត​រក​ជនល្មើស​ ដែល​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​នោះ៕

No comments: