A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 25 December 2014

Police said Thong Sarath owed $300,000 to Ung Meng Chue (This sounds like a fabrication because both Thong Sarath and Ung Men'g Chue's wife both men never knew each other and never had any business deals with each other) ធ្លាយ​អាថ៌​កំបាំង​ទំនាក់ទំនង​រវាង​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ និង​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ក្នុង​រឿង​ជំពាក់​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ (នេះហាក់ដូចជារឿងប្រឌិត)



មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​បម្រើ​ការ​នៅ​ក្រសួងមហាផ្ទៃ​ និង​មន្ត្រី​ប៉ូលិស​បម្រើ​ការ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ថៅកែ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ស៊ីម៉ងត៍​សញ្ញា​ត្បូង​ពេជ្រ​ ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​នោះ​ មាន​ទំនាក់ទំនង​នឹង​គ្នា​ជាមួយ​លោក​ឧត្តមសេនីយ៍​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​ថៅកែ​ក្រុមហ៊ុន​សាងសង់​សំណង់​បុរី​៩៩៩​ដ៏​ល្បីឈ្មោះ​ ប៉ុន្តែ​មិនមែន​ជា​រឿង​ទំនាស់​ដីធ្លី​អ្វី​ទេ​ គឺជា​រឿង​ជំពាក់​លុយកាក់​គ្នា​ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។
ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​ជំពាក់​លុយ​ថ្លៃ​ទិញ​គ្រឿងសំណង់​ពី​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ប្រមាណ​ជិត​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ការ​ជំពាក់​លុយ​នេះ​ដោយសារ​មាន​រយៈពេល​យូរ​ពេក​ និង​មិន​កំណត់ពេល​វេលា​សង​ឲ្យ​បាន​ច្បាស់លាស់​នោះ​ ទើប​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាល​នៅរ​ស់បាន​ទូរស័ព្ទ​ទារ​លុយ​ពី​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដោយ​ស្នើ​ឲ្យ​លោក​ឧកញ៉ា​ ថោ​ង​សា​រ៉ាត់​ ជា​កូនបំណុល​ធ្វើការ​កំណត់​កាលបរិច្ឆេទ​សង​ប្រាក់​ជំពាក់​ឲ្យ​បាន​ច្បាស់លាស់​ និង​បើ​មិន​ដូច្នោះ​ទេ​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នឹង​ដាក់​ពាក្យ​ប្តឹង​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ទាមទារ​លុយ​ជំពាក់​នោះ​តាម​ច្បាប់​ ។​ ទំនងជា​មាន​កំហឹង​ខ្លាំង​ ឬ​ក្នុង​ន័យ​គំរាម​ ឬ​យ៉ាងណា​នោះ​ទេ​ បន្ទាប់​ពី​ឮ​ពាក្យ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ប្រុង​ប្តឹង​ ស្រាប់តែ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ បាន​តប​តាម​ទូរស័ព្ទ​ទៅ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​ម្ចាស់បំណុល​វិញ​ថា​ “​បើ​ហ៊ាន​ប្តឹង​នឹង​បាញ់​សម្លាប់​ចោល​”​ ។​

ជា​អកុសល​ ខណៈ​ពេល​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្តឹង​ទារ​លុយ​ពី​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ផង​ លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ដ៏​ព្រៃផ្សៃ​ចំនួន​៦​គ្រាប់​នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​មួយ​កន្លែង​យីហោ​ ឡោ​ តិច​សេង​ ឋិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១៩​និង​២៥​នាទី​ នា​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត​ ក្រោយ​ពី​លោក​ឧកញ៉ា​រង​គ្រោះ​រូប​នេះ​ចុះ​ពីលើ​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ Lexus570​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2M-1683​ បម្រុង​ចូល​ទិញ​ផ្លែ​ឈើ​នៅ​ក្នុង​ហាង​តែ​ម្នាក់ឯង​ ។​ រយៈពេល​ប្រមាណ​១១​ថ្ងៃក្រោយ​ ការ​កើត​មាន​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ នោះ​ សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​កំណត់​មុខសញ្ញា​ថា​ បុរស​ជា​អង្គរក្ស​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​ឃាតក​ដៃដល់​ និង​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ជា​មេខ្លោង​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ។​
ទោះ​យ៉ាងណា​ក៏​ដោយ​ សមត្ថកិច្ច​មិន​បាន​បង្ហាញ​នូវ​ឯកសារ​ព័ស្តុតាង​ថត​សំឡេង​តាម​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា​រវាង​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ក៏​ដូច​ព័ស្តុតាង​ផ្សេងៗ​ទៀត​ដែល​ឈាន​ទៅ​កំណត់​មុខសញ្ញា​ថា​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ពិតជា​មេខ្លោង​ឃាតក​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ជា​សាធារណៈ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាធារណជន​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន​ចំណុច​ ។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​សមត្ថកិច្ច​ទាំងស្រុង​ តាម​រយៈ​ Video​ Clip​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ Facebook​ នោះ​ លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​យួន​ថា​ “​ប៊ិ​ន​ ទឹង​”​ ដែល​កំពុង​រត់គេច​ពួន​សំងំ​លាក់ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ បាន​អះអាង​ថា​ ខ្លួន​មិន​មានការ​ទំនាក់ទំនង​ ឬ​ស្គាល់គ្នា​ជាមួយ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ទេ​ ។​
ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ រាល់​កិច្ចការជំនួញ​ភាគច្រើន​ បូក​រួម​ទាំង​រឿង​លុយកាក់​ផង​ ពាក់ព័ន្ធ​នឹង​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ផ្ទាល់​ គឺ​លោក​ឧកញ៉ា​រូប​នេះ​មិនសូវ​ប្រាប់​ឲ្យ​លោកស្រី​ តាំង​ គឹ​ម​ឆេ​ង​ ជា​ភរិយា​បានដឹង​ឡើយ​ មាន​ន័យ​ថា​ ប្រពន្ធ​មានមុខ​របរ​របស់​ប្រពន្ធ​ដោយឡែក​ រីឯ​ប្តី​មានមុខ​របរ​របស់​ប្តី​ដោយឡែក​ ។​ សូម​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ និង​រឿង​ក្តី​របស់​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ស្ថាប័ន​តុលាការ​ ហើយ​កំពុង​រត់គេច​ខ្លួន​ ខណៈ​ឪពុក​ម្តាយ​ និង​ក្រុម​អង្គរក្ស​ទាំង​៤​នាក់​របស់​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សត​ទៅ​ទៀត​ ៕​

1 comment:

Anonymous said...

Khmerization said:

(This sounds like a fabrication because both Thong Sarath and Ung Men'g Chue's wife both men had never knew each other and never had any business deals with each other)

------------

Oh really?